ព្រះរាជាខ្មែរសម័យអង្គរ(ពីព្រះរាជាទី១៩ដល់ទី២៧)


អត្ថបទបន្ត៖

១៩. ធរណីន្រ្ទវម៌ទេវ ទី២ (១១៥១-១១៦០) ៖ ជា…របស់ (លេខ១៦និង១៧) និងជាញាតិវង្សរួមអយ្យិកាជាមួយ (លេខ១៨)។ ព្រះអង្គបានប្តូរមកគោរពពុទ្ធសាសនាវិញ ហើយមានព្រះមរណនាមថា មហាបរមនិវ៌ានបទ។

២០. យសោវម៌ទេវ ទី២ (១១៦០-១១៦៥) ៖ ជាញាតិវង្សរបស់ (លេខ១៩)។ ព្រះអង្គត្រូវបានមន្ត្រីក្បត់ធ្វើគុត ដណ្តើមយករាជ្យបល្ល័ង។ មិនមានពត៌មានច្បាស់លាស់អំពីរាជ្យព្រះអង្គឡើយ។

២១​. ត្រិភូវនាទិត្យវម៌ (១១៦៥-១១៧៧) ៖ ជាមន្រ្តីដែលបានឡើងសោយរាជ្យ ក្រោយធ្វើគុត (លេខ២០)។ ក្នុងរាជ្យព្រះអង្គរាធានីអង្គរត្រូវបានចាម្ប វាយបានហើយគ្រប់គ្រងដល់ឆ្នាំ ១៨៨១។

២២. ជ័យវម៌ទេវ ទី៧ (១១៨១-១២១៨) ៖ ជាបុត្ររបស់ (លេខ១៩)។ ព្រះអង្គបានកសាងប្រាសាទបាយ័ន ជាផ្ចិតរាជធានី, កសាងកំពែងអង្គរធំ, ប្រសាទតាព្រហ្ម (១១៨៦), ប្រាសាទព្រះខ័ន (១១៩១), ប្រាសាទនាគព័ន្ធ, ប្រាសាទបន្ទាយក្តី, ប្រសាទតាសោម, ប្រាសាទក្រោលគោ, ប្រាសាទនគរបាជ័យ (កំពង់ចាម), ប្រាសាទជ្រុង, ប្រសាទសួរព្រ័ត្រ, ប្រាសាទតាព្រហ្ម (ទន្លេបាទី, តាកែវ), ប្រាសាទតានៃ​, ប្រាសាទព្រៃ, ប្រាសាទបន្ទាយឆ្មារ, លានជល់ដំរី, ស្រះស្រង់, សាលាសំណាក់១២១ និង មន្ទីរពេទ្យពាសពេញផ្ទៃប្រទេស។ ព្រះអង្គគោរពពុទ្ធសាសនា ហើយមានព្រះមរណនាមថា មហាបរមសៅគតបទ។

២៣. ឥន្ទ្រវម៌ទេវ ទី២ (១២២០-១២៤៣) ៖ ជាបុត្ររបស់ (លេខ២២)។  មិនមានពត៌មានច្បាស់លាស់អំពីរាជ្យព្រះអង្គឡើយ។

២៤. ជ័យវម៌ទេវ ទី៨ (១២៤៣-១២៩៥) ៖ ជាញាតិវង្សរបស់ (លេខ២៣)។ ព្រះមរណនាមគឺ បរមេស្វរបទ។

២៥. ស្រីន្ទ្រវម៌ទេវ (១២៩៦-១៣០៨) ៖ ជាបុត្រសិណិសារបស់ (លេខ២៤)។ មិនមានពត៌មានច្បាស់លាស់អំពីរាជ្យព្រះអង្គឡើយ។

២៦. ស្រីន្រ្ទជ័យវម៌ទេវ (១៣០៨-១៣២៧) ៖ ជាញាតិវង្សរបស់ (លេខ២៥)។ មិនមានពត៌មានច្បាស់លាស់អំពីរាជ្យព្រះអង្គឡើយ។

២៧. ជ័យវម៌ទេវ ទី៩ (១៣២៧-១៣៣៩) ៖ មិនមានពត៌មានច្បាស់លាស់អំពីរាជ្យព្រះអង្គឡើយ។ ព្រះមរណនាមគឺ ជយវម៌បរមេស្វរៈ។

កំណត់សម្គាល់៖
ដោយកំណត់ហេតុជាសិលាចារឹកបានអស់លែងមាន ត្រឹមព្រះរាជាអង្គនេះទើបអ្នកសិក្សាស្រាវជ្រាវ មិនអាចធ្វើការសរសេរជាបន្តទៀតបាន បើទោះជាគេដឹងថារាជវង្សព្រះរាជាសម័យអង្គរ មិនមែនចប់ត្រឹមព្រះរាជាអង្គនេះក៏ដោយ។ ភាគច្រើននៃអ្នកស្រាវជ្រាវដែលជាជនជាតិបារាំង បានយករាជវង្សព្រះបាទត្រសក់ផ្អែមមកត ដែរភាគច្រើនជាឯកសារបែបរឿងនិទាន មិនមានលក្ខណៈភស្តុតាងដូចជាសិលាចារឹក។

Advertisements

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in អត្ថបទ ប្រវត្តិវិទ្យា and tagged , , , , . Bookmark the permalink.

10 Responses to ព្រះរាជាខ្មែរសម័យអង្គរ(ពីព្រះរាជាទី១៩ដល់ទី២៧)

  1. Pingback: កំណត់ហេតុ ជីវ តាក្វាន់ (១៣) | តាម៉ាប់ យាយម៉ាប់

  2. Pingback: ក្រុមប្រាសាទ​ទន្លេបាទី | តាម៉ាប់ យាយម៉ាប់

  3. Pingback: ប្រាសាទ​ភ្នំបាណន់ | តាម៉ាប់ យាយម៉ាប់

  4. Pingback: បារាយណ៍​ខាង​ជើង | តាម៉ាប់ យាយម៉ាប់

  5. Pingback: ប្រាសាទ​តា​ព្រហ្មកិល | តាម៉ាប់ យាយម៉ាប់

  6. Pingback: បញ្ជីព្រះរាជាខ្មែរសម័យអង្គរ – ពេញ | តាម៉ាប់ យាយម៉ាប់

  7. Pingback: ប្រាសាទ​តុប​ខាង​​កើត (មង្គលាថ៌) | តាម៉ាប់ យាយម៉ាប់

  8. Pingback: អ្នក​ប្រាជ្ញ​សម័យ​អង្គរ (១) | តាម៉ាប់ យាយម៉ាប់

  9. Pingback: អ្នក​ប្រាជ្ញ​សម័យអង្គរ (តចប់) | តាម៉ាប់ យាយម៉ាប់

  10. Pingback: ​រូប​ថត​ពី​អង្គរ (៤) ៖ ប្រាសាទ​​នៅ​ជុំវិញ​ បារាយណ៍​ខាង​ជើង | តាម៉ាប់ យាយម៉ាប់

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s