ខែត្រកំពង់ចាម


ខែត្រកំពង់ចាមជាខែត្រមួយដែលស្ថិតនៅភាគខាងកើតនៃរាជធានីភ្នំពេញ។ ខែត្រនេះមានព្រំប្រទល់ខាងជើងជាប់និងខែត្រកំពង់ធំ និងខែត្រក្រចេះ ខាងត្បូងជាប់និងខែត្រព្រៃវែង ខាងកើតជាប់និងប្រទេសវៀតណាម ឯខាងលិចជាប់និងខែត្រកណ្តាល និង​ខែត្រ​កំពង់ឆ្នាំង។ ខែត្រនេះមានលក្ខណៈទ្រវែង ពីកើតទៅលិចប្រវែងប្រមាណ ២០០ គ.ម និងពីជើងមកត្បូងប្រមាណ  ៦០ គ.ម។ ទន្លេ​មេគង្គ​កាត់ខែត្រនេះជាពីរ ហើយទន្លេនេះហូរកាត់ខេត្តនេះប្រមាណជា ១១០ គ.ម។ យើង​អាចធ្វើដំណើរ តាមផ្លូវ ៣ ខ្សែ​ក្នុង​រយៈ​ចម្ងាយ​ខុសគ្នា ដើម្បីទៅដល់ទីរួមខែត្រកំពង់ចាម  ផ្លូវដែលគេនិយមធ្វើដំណើរជាងគេគឺ ឆ្លងស្ពានជ្រោយចង្វារ ទៅតាមផ្លូវជាតិលេខ៦A និង លេខ​៧​ដែល​មានរយៈចម្ងាយ ១២៤ គ.ម។ ឯផ្លូវ២ខ្សែទៀតគឺ មួយទៅតាមផ្លូវជាតិលេខ៥ ឆ្លងស្ពានព្រែកក្តាមហើយមកភ្ជាប់គ្នាវិញនិង ផ្លូវជាតិលេខ៦A នៅត្រង់ថ្នល់កែង ដែលមានរយៈចម្ងាយប្រហែល ១៣០គ.ម និងមួយទៀតគឺ ឆ្លងស្ពានជ្រោយចង្វារ និងឆ្លងស្ពានព្រែកតាមាក់ ទៅ​តាមផ្លូវ​សង់​ថ្មីដល់ស្វាយអន្ទង (ខេត្រព្រៃវែង) ហើយបត់ឆ្វេងមកវិញមកកាន់ទីរួមស្រុកអូរាំងឪ បើ​ធ្វើដំណើរ​តាមនោះ​មាន​រយៈចម្ងាយប្រហែល ១៥៥ គ.ម។ ខែត្រកំពង់ចាមមានផ្ទៃក្រលាសរុប ៩,៧៩៩ គ.ម.ការ៉េ មានប្រជាជនសរុបចំនួនប្រមាណ ១.៦លាននាក់ ដែលធ្វើ​ឲ្យខែត្រ​នេះ​ជាខែត្រដែលមាន ប្រជាជនច្រើនជាងគេនៅក្នុងប្រទេស ជាមួយនិងដង់ស៊ីតេ ១៧១នាក់ក្នុង ១គ.ម.ការ៉េ។ ខែត្រ​នេះ​មាន​សក្តានុពល​ផ្នែក​កសិកម្ម (ចម្ការដំណាំ ថ្នាំជក់ និង កៅស៊ូ) និង ការដឹកជញ្ជូន (ផ្លូវជាតិច្រើនខ្សែ, ច្រកព្រំដែន និង ផ្លូវទឹក)។ ប្រព័ន្ធ​រដ្ឋបាល​នៃខែត្រ​នេះ​គឺ ២​ក្រុង ១៦ស្រុក ១៧២ឃុំ និង ១៧៥៨ភូមិ។ ស្រុកទាំង១៦មាន៖ ១. ស្រុកបាធាយ ២. ស្រុកព្រៃឈរ ៣. ស្រុកជើងព្រៃ ៤. ស្រុកចំការលើ ៥. ស្រុកកងមាស ៦. ស្រុកស្រីសន្ធរ ៧. ស្រុកកំពង់សៀម ៨. ស្រុកកំពង់ចាម ៩. ស្រុកស្ទឹងត្រង់ ១០. ស្រុកកោះសូទិន ១១. ស្រុកត្បូងឃ្មុំ ១២. ស្រុកតំបែ​ ១៣. ស្រុកពញាក្រែក ១៤. ស្រុកមេមត់ ១៥. ស្រុកអូររាំងឪ ១៦. ស្រុកក្រូចឆ្មារ។ ខែត្រនេះមានរមណីយដ្ឋានច្រើនប្រភេទ ភាគច្រើនជាលក្ខណៈជាតិ ដែលសម្បូរភ្ញៀវក្នុងស្រុកមកលេងកំសាន្ត ពេលដែលមានបុណ្យប្រពៃណី។

About តា ម៉ាប់

ខ្ញុំគ្រាន់តែចង់ដើរលេង! I live and I travel!
This entry was posted in អត្ថបទ ភូមិវិទ្យា and tagged , , , . Bookmark the permalink.

4 Responses to ខែត្រកំពង់ចាម

  1. kh2kh ថា:

    ម៉េច​ក៏​សរសេរ ខេត្ត ជា ខេត្រ​ ទៅ​វិញ?

    • ខ្ញុំចែករំលែក ថា:

      បាទ សុំទោសលោកពូ ជាការសសេរខុស ខេត្តនេះមាននៅក្នុងវចនានុក្រម សម្តេចជួន.ណាត។ តែក៏អាចសសេរបែប (ខែត្រ) នេះបានដែរ។ តាមពិតខ្ញុំចង់សសេរបែបនេះ តែសរសេរខុសរវាង (េ) និង (ែ)។

  2. Ravy Yuth ថា:

    ឈ្មោះថាអ្នកកំពង់ចាមហ្នឹងគេដែរតែធ្លាប់ដើរ(ឆ្លងកាត់) ទើបតែបាន១២ស្រុកទេ។ ខ្មាសគេដែរហ្នឹងហ្អាស។

ទំលាក់ មួយចំលើយតប ទៅ kh2kh បោះ​បង់​ការ​ឆ្លើយ​តប