នេះឬពូថៅតា២០១១


បងប្អូនប្រហែលជាធ្លាប់ស្តាប់ ឬអានរឿង “នេះឬពូថៅតា” រួចមកហើយ។ តែនេះជារឿងថ្មី version.២០១១

តំណាលរឿងមានដូចទៅ ៖

កាលពីព្រេងនាយ មានតាចាស់ម្នាក់រកស៊ីកាប់អុសចញ្ចឹមជីវិត។ គាត់រស់នៅជាមួយប្រពន្ធគាត់តែពីរនាក់ម៉ង់ៗ គ្មាន​កូន​គ្មានចៅ​អីណឹង​គេទេ។ ដូចរាល់ដង តាតែងតែចេញទៅកាប់អុសពីព្រលឹម ដោយយាយបានខ្ចប់បាយឲ្យទៅជាមួយ។ ថ្ងៃនេះគាត់ចូលដល់ព្រៃជ្រៅ ទម្រាំ​ជួបដើមឈើ​ដែលល្មមកាប់បានដែលនៅជិតមាត់ជ្រោះ។ កំពុងតែកាប់ៗស្រាប់តែរបូតផ្លែពូថៅទៅក្នុងជ្រោះ។ តាក៏បន់ថា ៖ ឧិ!លោក​អារក្ស​​បង់បត់ដែលរក្សាព្រៃអើយ សូមជួយកូនចៅផង! ពេលនេះកូនចៅមានអាសន្នធំហើយ។ រំពេចនោះ​ស្រាប់តែលេច​រូបអ្នកតាមួយ​ចេញមក ហើយសួរថា ៖ តាឯងកើតអី? តាក៏ឆ្លើយថា ៖ ឧិ! លោកអ្នកតាអើយ ផ្លែពូថៅខ្ញុំធ្លាក់ចូល ទៅក្នុងបាតជ្រោះបាត់ហើយ ពុំមាន​អ្វី​ចិញ្ចឹម​ជីវិតទេ ព្រោះមានតែពូថៅនេះមួយ សម្រាប់កាប់ឈើ យកទៅលក់។ អ្នកតាក៏តបថា ៖ មិនអីទេ ចាំយើងជួយ។ ​<ផូង> អ្នកតា​លេច​មក​ជាមួយពូថៅប្រាក់ តាប្រកែកថាមិនមែន <ផូង>​ អ្នកតាលេចមកជាមួយពូថៅមាស តាប្រកែកថាមិនមែនទៀត <ផូង> អ្នកតា​លេច​មក​ជាមួយពូថៅពេជ្រ តាប្រកែកថាមិនមែនទៀត <ផូង> អ្នកតាលេចមកជាមួយពូថៅចាស់របស់គាត់ តាអររខិបរខុបរត់ទៅយកពូថៅមក។ អ្នកតក៏និយាយថា ៖ យើងឃើញតាឯងជាមនុស្សស្មោះត្រង់ ដូច្នេះយើងប្រគល់ពូថៅទាំង៣នេះ ឲ្យទៅតាឯងទៅចុះ <ផូង.ផូង.ផូង> អ្នកតាក៏បាត់ខ្លួនទៅ ឯតាយើងក៏ប្រញាប់មកផ្ទះ យកពូថៅដ៏មានតម្លៃទាំង៣មកឲ្យយាយគាត់មើល។ តា​មកដល់ផ្ទះ​ក៏​ប្រាប់​យាយ​តាម​ដំនើររឿង ឯយាយមិនជឿក៏និយាយថា ៖ ខ្ញុំមិនជឿតាប៉ិឯងទេ គ្មាអ្នកតាអីណាទេ តាឯងទៅលួចគេតែម្តង! តា​មិនដឹង​ប្រកែក​យ៉ាងម៉េច​ក៏និយាយថា ៖ បើយាយប៉ិឯងមិនជឿ ចាំស្អែកទៅពីរនាក់អញ! លុះព្រឹកឡើង តាក៏នាំយាយទៅដល់កន្លែងពីម្សិលមិញ យាយមិន​ជឿ​ពាក្យ​តា​ក៏ចេះតែរអ៊ូចុះ រអ៊ូឡើងដើរមិនមើល ក៏ធ្លាក់ជ្រោះបាត់ទៅ។ តាឃើញយាយធ្លាក់ជ្រោះ ក៏បន់ទៅដល់អ្នកតាម្តងទៀត ៖ ឧិ! លោកម្ចាស់​អើយ! ប្រពន្ធខ្ញុំវាមិនដឹងបានជាជ្រុលពាក្យ ជ្រុលសម្តី សូមលោកម្ចាស់យកវាមកវិញផង។ និយាយមិនទាន់ចប់ស្រួលបូលផង ក៏លេច​មុខអ្នកតាដដែលមកម្តងទៀត ហើយក៏សួរតា តាក៏ប្រាប់តាមដំនើរ <ផូង> អ្នកតាងើបឡើងមកដោយយកស្រីក្មេងល្អក់អាយុ១៦មកសួរតា ៖ តាណឹងយាយតាឯងមិនមែន? តាក៏ឆ្លើយថា ៖ ណឹងហើយលោកម្ចាស់។ អ្នកតាខឹងយ៉ាងខ្លាំងក៏គំហកគាត់ថា ៖ យើតា! អញ​ខំស្មាន​ថាតា​ឯងជាមនុស្សស្មោះត្រង់ មិនស្មានថាជាមនុស្សអាក្រក់អញ្ចឹងសោះ! តាយើងតបទាំងស្វាយបបូរមាត់ថា ៖ ទេ!ទេ! លោកម្ចាស់ មិនមែន​បែប​នោះទេ គឺបើខ្ញុំឆ្លើយថាមិនមែន ខ្លាចលោកម្ចាស់ឲ្យដល់ទៅ៤ដូចម្សិលមិញទៅ មិនងាប់ខ្ញុំហើយ។ អ្នកតា​ដោយស្តាប់​តាបកស្រាយ​មាន​ហេតុ​​ផល​សមស្រប ក៏ប្រគល់នាងក្រមុំនោះឲ្យធ្វើជាប្រពន្ធ របស់តាកាប់អុសយើងទៅ។

ចប់

Advertisements

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in រឿងកំប្លែង and tagged , , , , , . Bookmark the permalink.

5 Responses to នេះឬពូថៅតា២០១១

  1. ភារៈ ថា:

    ផូង បានមកខ្ញុំមួយដែរបណ្តោយ 😆 😆
    Good job!!!

  2. Ravy Yuth ថា:

    ហាសៗៗ ឡូយគ្រាន់បើលោកតាវើសិនថ្មីហ្នឹង!!

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s