អត្ថបទ​ពិសិដ្ឋដែល​និយាយ​ពី​ការ​វះកាត់​ខួរក្បាល​បានជោគជ័យនៅ​សម័យ​ទីបេ​បុរាណ


ព្រះត្រិយបិតកជាភាសាទីបេ

ប្រវត្តិនៃការ​វះកាត់​ខួរ​ក្បាល​អាច​មាន​អាយុ​កាល​ចាប់​តាំងពីយុគ​ថ្ម​ចុង​ក្រោយ​មក​ម៉្លេះ ហើយ​អ្នក​ប្រវត្តិសាស្រ្តផ្នែក​ខាង​វេជ្ជសាស្ត្រខ្លះ​ជឿថា ការ​វះកាត់ខួរ​ក្បាល​អាចជា​វះកាត់​ដំបូង​បង្អស់​ដែល​ត្រូវបានគេ​អនុវត្ត។ ថ្មីៗនេះ អ្នក​ឯកទេស​​ផ្នែក​វប្បធម៌​ទីបេ បានរកឃើញអត្ថបទដ៏គួរ​ឲ្យចាប់អារម្មណ៍​មួយ​ អំពី​ការ​វះកាត់​ខួរក្បាល នៅ​ក្នុង​គម្ពីរ​ព្រះត្រិយ​បិតកទីបេ ដែលមានអាយុកាល ២,៩០០ឆ្នាំ។ គម្ពីរ​ព្រះត្រិយបិតកនេះ ជា​អត្ថបទ​ពុទ្ធសាសនា​​របស់ទីបេ​ ដែល​ត្រូវ​បាន​គេ​​ចាំ​តមាត់​គ្នា​អស់​រយៈពេលយ៉ាង​យូរ មុន​ពេល​ដែល​ត្រូវ​បាន​គេ​កត់ចូល​ជា ​ភាសា​សំស្រ្កឹត នៅ​សតវត្សទី ៣ មុន​គ្រឹស្តសករាជ។ អ្វីដែល​អស្ចារ្យបំផុតគឺ អត្ថបទនេះ​ដូច​ជា​លើក​បង្ហាញថា វេជ្ជបណ្ឌិតទីបេបុរាណ បានធ្វើការវះ​កាត់​បើក​លលាដ៍ក្បាល និង​យន្តការ​ផ្សេងៗ ដើម្បី​សម្រាល​ការ​ធ្វើ​ទុក្ខ​របស់​រោគ​សញ្ញា​ជម្ងឺ​ដល់​អ្នកជម្ងឺ ហើយ​ដែល​មិនមានជា​ផ្នែក​ដែល​ទាក់ទង​​នឹង​ពិធីសាសនា ដូច​អ្វីដែល​អ្នក​ប្រាជ្ញខ្លះបាន​លើក​ឡើង​នោះ​ទេ។

សាស្ត្រាចារ្យខាង​ភាសា​ និងអក្សរសាស្រ្តទីបេនៅ​សក័លវិទ្យាល័យទីបេ នៅ​ទីក្រុង ឡាសា (Lhasa) ខាម៉ា ទ្រីនឡេយ៍ (Karma Trinley) បាន​រក​​ឃើញ​អត្ថបទ​នេះ​បន្ទាប់ពី​បាន​ចំណាយ​ពេល ជាង៤០ឆ្នាំ សិក្សាលើ​ព្រះត្រិយបិតក។ អត្ថបទនោះ​បញ្ជាក់ថា វេជ្ជបណ្ឌិតសល្យសាស្រ្តជើង​ចាស់ម្នាក់ បាន​ធ្វើ​ការវះកាត់​លើ​បុរស​ម្នាក់​ដែល​ឈឺក្បាល​យ៉ាង​ខ្លាំង វាលែងតែ​គាត់​យក​ក្បាលទៅ​ទង្គិច​នឹង​វត្ថុរឹងៗ ទើប​អាច​សម្រាល​ការ​ឈឺចាប់​បានខ្លះ។ សូចយ៉ែល (Tsogyel) វេជ្ជបណ្ឌិត​​ជាតិ​ឥណ្ឌាម្នាក់​ដែល​ស្ថិត​នៅ​កន្លែង​វះ​កាត់ដែលនោះ បាន​ផ្តល់​យោបល់​ឲ្យ​វេជ្ជបណ្ឌិត​សល្យសាស្ត្រនោះដុត​កម្តៅដង្កៀប ក្នុង​ន័យ​សម្លាប់មេរោគ។

” សូចយ៉ែល​ជា​វេជ្ជបណ្ឌិត​ដ៏​ល្បី​ឈ្មោះ​ ហើយ​ចេះ​ស្ទើរ​គ្រប់​ជំនាញ​លើក​លែង​តែ​ផ្នែក​វះ​កាត់​ខួរ​ក្បាល ” ខាម៉ា ទ្រីនឡេយ៍បាន​បន្ត​​ប្រាប់​កាសែត​ ស៊ីនហួរ​ របស់ចិន​ទៀត​ថា ” ទោះជា​យ៉ាងណា​ វេជ្ជបណ្ឌិត​សល្យ​សាស្រ្តនោះបាន​យល់​ព្រម​តាម​យោ​បល់​របស់​ សូចយ៉ែល ហើយ​ការ​វះ​កាត់​នោះក៏ទទួល​បានជោគជ័យ “។ បច្ចេកទេស​សម្លាប់មេរោគ​របស់ សូចយ៉ែល ក៏​បាន​បន្តរ​ទៅជម្រុញ​ឲ្យភាគរយនៃការ​សះជា​ពី​ការ​វះកាត់​កើតឡើននៅ​សម័យនោះ ហើយ​ក៏​បាន​ធ្វើឲ្យ​គាត់​ផ្ទាល់ក្លាយ​ខ្លួន​ជា​ វេជ្ជបណ្ឌិត​សល្យសាស្រ្តផងដែរ។

ភស្តុតាងនៃ​ការ​វះកាត់​ខួរ​ក្បាល​ជំនាន់​បុរាណ ត្រូវ​បាន​គេ​រក​ឃើញ​នៅ ឆ្នាំ១៩៩៨នៅខ្ពង់រាប​ទីបេ នៅពេល​ដែល​បុរាណ​វិទូ​បាន​កាយ​រក​ឃើញ​លលាដ៏ក្បាល​មនុស្ស​ដែល​មាន​ស្លាក​ស្នាមសះនៃវះកាត់​មុនពេល​ស្លាប់។ អ្នក​ស្រាវជ្រាវ​បាន​សន្និដ្ឋានថា​ ការ​វះកាត់​នេះ ខ្លះ​អាច​មាន​អាយុដល់ទៅ ៥,០០០ឆ្នាំ ដែល​គេថា​ជា​ការ​ប៉ុនប៉ង​ព្យាបាល ” ដួង​ព្រលឹង” ជាជាង​ “រាងកាយ”។ ទ្រីនឡេយ៍​បាន​ពន្យល់ទៀត​ថា ” អ្នក​ខ្លះ​បាន​ជឿថា នេះ​ជា​ពិធីខាង​សាសនា​ដើម្បី​បណ្តេញវិញ្ញាណ​បិសាច​ ឬក៏​នាំ​យក​មក​នូវ​សុភមង្គល ឯអ្នកខ្លះ​ទៀត​បាន​គិត​ថា​ វា​ជា​ការ​ព្យាបាល​ដោយ​ គ្រូ​មន្តអាគម ឬគ្រូ​ធ្មប់។

ពីព្រោះ​វា​បាន​ពណ៌​នា​យ៉ាង​ច្បាស់​អំពី​រោគ​សញ្ញា​អ្នក​ជម្ងឺ អត្ថបទនៃ​ការ​វះ​កាត់​ខួរ​ក្បាលនៅ​ក្នុងគម្ពីរ​នោះ បង្កប់​ន័យ​ថា​ការ​វះ​កាត់នា​សម័យ​នោះ​ខ្លះ គឺ​សម្រាប់​ហេតុផល​ព្យាបាល​ស្រប​ច្បាប់។ ការ​វះ​កាត់​ខួរ​ក្បាល​មិនមែន​ជា​ការព្យាបាល​វេជ្ជសាស្រ្តតែ១ដែល​មាន​នៅ​ក្នុង​គម្ពីរ​នោះទេ ដែល​បាន​លើក​ដម្តើង​នូវ​ការ​ប្រៀន​ប្រដៅនៃអ្នក​បង្កើត​សាសនានេះគឺ សមណគោតម (សក្ចមុនី) និង​បទអធិប្បាយ​របស់​សិស្ស​គណរបស់លោក។ ទ្រីនឡេយ៍​បាន​និយាយថា ” ព្រះត្រិយបិតក​ទីបេ​មាន​ផ្ទុក​នូវ​ការ​បែក​ចែក​ជម្ងឺ​ជាង​ ៤០០ប្រភេទផ្សេងៗគ្នារបស់​ព្រះគោតម ដែល​ត្រូវ​បាន​គេ​ជឿ​ថា​មាន​ទាក់ទង​ជាមួយ​ ខ្យល់នៅ​ក្នុង​ក្រពះ ទឹកប្រមាត់ និង ស្លេសនៅក្នុង​បំពង់ក​និងច្រមុះ ដែលត្រូវ​បាន​ចាត់ចែង​យ៉ាង​ត្រឹមត្រូវ ហើយ​ចំនេះដឹងទាំង​អស់នេះ​​នៅ​តែ​ត្រូវ​បាន​ប្រើ​ប្រាស់​ដោយ​ វេជ្ជបណ្ឌិត​ទីបេ​ សម័យ​បច្ចុប្បន្ន “។

អរិយធម៌​បុរាណ​ដទៃទៀត​ក៏​មាន​វះកាត់​ខួរ​ក្បាល​ដែល​រួម​មាន​ទាំង​ផ្នែក​សាសនា​ និងគោលបំណង​វេជ្ជសាស្ត្រ រយៈពេល​ពី​រាប់រយ​ទៅរាប់​ពាន់​ឆ្នាំ​មុនការ​វិវឌ្ឍន៍នៃវិទ្យាសាស្ត្រវេជ្ជសាស្ត្រទំនើបទៅទៀត ដូចជា​អរិយ​ធម៌ អេស៊ីបបុរាណ រ៉ូមបុរាណ ក្រិចបុរាណ និង សង្គម​បុរេ អាំងកា (pre-Incan) ខ្លះៗ។

អ្នក​ក៏​អាច​អាន​អត្ថបទ​ដើម​ជា​ ភាសាអង់គ្លេស​បាននៅគេហទំព័រ history ៖ Sacred Text Describes Successful Brain Surgery in Ancient Tibet

Advertisements

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in ពត៌​មាន​ប្លែក​ៗ ផ្សាយ​យូរៗ​ម្តង and tagged , , , , , , . Bookmark the permalink.

4 Responses to អត្ថបទ​ពិសិដ្ឋដែល​និយាយ​ពី​ការ​វះកាត់​ខួរក្បាល​បានជោគជ័យនៅ​សម័យ​ទីបេ​បុរាណ

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s