ទីកាល់, ប្រទេស​ហ្គូតេម៉ាឡា


ទីក្រុង ទីកាល់មើល ពី លើអាកាស

ប្រាសាទទី២

បើ​សិន​ជា​បាន​សម្រាក​១យប់​នៅ​ឧទ្យាន​ជាតិ​ទីកាល់ (Tikal) អ្នក​នឹង​ទទួលបាន​នូវ​បទពិសោធន៍​ដ៏​រំភើប​ ពី​ទី​ក្រុង​បុរាណ​របស់​ជនជាតិ ម៉ាយ៉ា (Mayan) ដែល​ធ្លាប់​ជា​ទីកន្លែង​រស់​នៅ​របស់​មនុស្ស​ ៩០,០០០នាក់​ មុន​នឹង​ត្រូវ​បាន​បោះ​បង់​ចោល​នៅ​សតវត្ស​ទី១០។ នៅ​ព្រឹក​ព្រលឹម​បន្ទាប់​ ក្រោក​ឡើង​ហើយ​ដើរ​ជាលក្ខណៈ​ក្រុម​កាត់​តាម​ព្រៃ​នៅ​ម្តុំៗ​នោះ​ អ្នក​នឹង​បាន​ស្តាប់​ភ្លេង​ពី​ធម្មជាតិ​ដ៏ពិរោះ​ដែល​ប្រគំ​ដោយ​ សត្វល្អិត​និង​សត្វ​ស្លាប។ បើ​អ្នក​បាន​ឡើង​ទៅ​ដល់​លើ​បំផុត​នៃ​ប្រាសាទ​ទី​៤ (Temple IV) និង​ប្រាសាទ  ពស់​ក្បាល​ពីរ​ (Two-headed Serpent Temple) អ្នក​នឹង​បាន​មើលព្រះ​អាទិត្យ​​រះ​ដែល​បង្ហាញ​ឲ្យ​ឃើញ​​ប្រាសាទបុរាណ និង​ប្រាសាទ​សាជី​ដទៃ​ទៀត​ ផុត​ចេញ​យ៉ាង​ត្រដែត​ពី​ចុងព្រៃ​​យ៉ាង​។ អ្នក​ត្រូវ​ចំណាយ​ពេល​យ៉ាង​យូរ​សម្រាប់​ដើរ​ទស្សនា​ឲ្យ​ពេញ​ទី​កន្លែង​នេះ​ ដោយ​សារ​មាន​ប្រាសាទ​បុរាណ​ ប្រាសាទ​សាជី​ និង​ទីលាន​ជា​ច្រើន​ទៀត។ នៅ​ទី​នោះ​​អ្នក​ក៏​អាច​ជួប​នឹង​សត្វ​ជា​ច្រើន​ប្រភេទ​ផង​ដែរ​។

ទីកាល់​គឺ​ជា​សំណង់​បុរាណ​វិទ្យា​មួយ​ដែល​ធំជាង​គេ​លើ​ពិភពលោក​ និង​ជា​តំបន់​ប្រជុំជន​នៃ​អរិយធម៌​ម៉ាយ៉ា​ បុរេ-កូឡុំ (Pre-Columbian)។ វាស្ថិតនៅ​ក្នុង​តំបន់​បុរាណវិទ្យា​ អាងទន្លេ​ ភីទែន (Petén Basin)។ ទីកាល់​គឺ​ជា​ផ្នែក​មួយ​នៅ​ឧទ្យាន​ជាតិ​ទីកាល់​របស់​ប្រទេស​ហ្គូតេម៉ាឡា (Gautemala) និង​បាន​ក្លាយ​ជា​បេតិកភ័ណ្ឌ​ពិភព​លោក​​របស់​ យូនេស្កូ​នៅ​ឆ្នាំ​១៩៧៩។

ទីកាល់​គឺជា​រាជធានី​របស់​រដ្ឋ​ដែល​ខ្លាំង​ជាង​គេ​របស់​ជនជាតិ​ ម៉ាយ៉ា។ បើ​ទោះ​ជា​សំណង់​ខ្លះ​ត្រូវ​បាន​កសាង​តាំង​ពី​សតវត្ស​ទី៤មុន​គ្រឹស​សករាជ​ ទីកាល់​បាន​ឡើង​ដល់​ចំនុច​កំពូល​របស់​វា​ពី​ឆ្នាំ២០០ ដល់៩០០។ នៅពេល​នោះដែរ ទីកាល់​ជាមជ្ឃមណ្ឌល​នយោបាយ​ សេដ្ឋកិច្ច​ និង​យោធា​ ហើយ​មាន​ទំនាក់ទំនង​ពាសពេញ​តំបន់ មេសូ​អាមេរិច (Mesoamerica) ដូច​ជា​តំបន់​ទីក្រុង តេអូទីហ៊ួកាន​ (Teotihuacan) នៅឯតំបន់​ជ្រលង​ម៉ិចស៊ិចដែល​នៅ​ឆ្ងាយ។ ​គេ​បាន​រក​ឃើញ​​ភស្តុតាង​ថា​ ទីកាល់​​ត្រូវ​បាន​ តេអូទីហ៊ួកានច្បាំង​ដណ្តើម​យក​បាន​នៅ​សតវត្ស​ទី៤​។ បន្ទាប់ពីឆ្នាំ​៩០០ មក​គេ​មិនឃើញ​មាន​សំណង់​ធំៗ​ត្រូវ​បាន​គេ​សាង​សង់ទៀត​ទេ ហើយ​ក៏​មាន​ស្លាក​ស្នាម​ដុត​​ព្រះរាជវាំង​ផងដែរ។ ហេតុ​ការណ៍​ទាំងអស់នេះ  បូករូម​បញ្ចូល​ទាំង​ការ​ធ្លាក់ចុះ​នៃ​ប្រជា​ជន​ផង​ បាន​ធ្វើ​ឲ្យ​ទីកាល់​ត្រូវ​បាន​គេ​បោះបង់​នៅ​ចុង​សតវត្ស​ទី១០។

ទីកាល់​គឺ​ជា​ទីក្រុង​ដ៏​ធំ​បំផុត​របស់​ពូក​ម៉ាយ៉ា​នៅ​តំបន់ដីទំនាប​ ដែល​មាន​ខ្សែ​រាជវង្ស​កាន់​អំណាច​មួយ​យ៉ាង​វែង។​ មាន​ការ​ស្វែង​រក​ទៅ​លើ​ប្រាសាទ អាគារ​ និង​រាជ​វាំង​ និង​មាន​ការ​ជីករក​ឃើញ​ផ្នូរ​រាជវង្ស​ជាច្រើនផងដែរ។

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in កំសាន្ត​នៅ​បរទេស and tagged , , . Bookmark the permalink.

One Response to ទីកាល់, ប្រទេស​ហ្គូតេម៉ាឡា

  1. Pingback: អង្គរ, ប្រទេសកម្ពុជា « ខ្ញុំចែករំលែក

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s