មេសា វ័តដេ, សហរដ្ឋអាមេរិច


មេសា វ័តដេ មើលពីចម្ងាយ

មេសា វ័តដេ មើលជិត

សំណង់​បុរាណ​មិនមែន​សុទ្ធ​តែ​នៅជិត​ផ្លូវ​ជំនួញ​នោះទេ​។ មាន​លំនៅ​ដ្ឋាន​របស់​ជនជាតិ​អាមេរិច​ដើម​ដែល​គេ​លុង​ជីក​តាម​ជញ្ជាំង​ភ្នំ​ខ្លះ​ត្រូវ​​បាន​ថែ​រក្សា​យ៉ាង​ល្អ​នៅឯ ឧទ្យាន​ជាតិ​មេសា វ័តដេ ឯរដ្ឋ​ខូ​ឡូ​រ៉ាដូ (Mesa Verda National Park in Colorado)។ វា​នៅ​លំនៅដ្ឋាន​របស់​បុព្វបុរស ពើប្លូ (Puebloans) ដែល​មាន​កូន​ចៅ​បែក​ចេញ​ជា​ពួក​កុលសម្ព័ន្ធភាគ​ពាយ័ព្យ​​២០​​ផ្សេង​គ្នា​ដែល​មាន​ដូច​ជា ហូពី (Hopi) និងហ៊្សូនី (Zuni)។ មេសា វ័តដេ​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​លំនៅដ្ឋាន​អស់រយៈពេល​៧០០ឆ្នាំ​ ដែល​បន្សល់​ទុក​នូវ​ទីតាំង​បុរាណ​វិទ្យា​ដល់​ទៅ​៤០០​​កន្លែង។ ការ​ទស្សនា​ផ្ទះទាំងនេះ​ ឡើង​ចុះជណ្តើរ​ លូន​តាម​រូង​ងងឹត​ជាច្រើន​ដើម្បី​ស្វែង​រក​ផ្លូវ​ទៅ​កាន់ រាជវាំង​ជ្រោះ​១៥០​បន្ទប់ (150-Room Cliff Palace) ឬ​ក៏​ផ្ទះ​យ៉រ (Balcony House) ដែល​ពិបាក​នឹង​ទៅ​ដល់​។​ ទោះជា​យ៉ាង​ណា​កន្លែង​នេះ​មិន​មែ​ន​បើក​សម្រាប់​ទទួល​ភ្ញៀវ​​ពេញ​មួយ​ឆ្នាំ​នោះទេ។

ឧទ្យាន​ជាតិ​មេសា វ័តដេ គឺ​ជា​ឧទ្យាន​ជាតិ​របស់​សហរដ្ឋ​អាមេរិច និង​ជាបេតិកភ័ណ្ឌ​ពិភពលោក​របស់​ យូនេស្កូ។ វាស្ថិត​នៅ​ ស្រុក​ម៉ុងតេហ្ស៊ូម៉ា (Montezuma County) រដ្ឋខូឡូរ៉ាដូ។ វាត្រូវ​បាន​គេ​ចាត់​ទុកជា​ឧទ្យាន​ជាតិ​នៅ​ឆ្នាំ​១៩០៦​ ដើម្បី​អភិរក្ស​ផ្ទះដែល​លុង​ទៅ​ក្នុង​ជញ្ជាំង​ភ្នំ។ វាមាន​ផ្ទៃក្រលា​ ២១១​គីឡូម៉ែត​ក្រលា​។

ជនជាតិ​អាណាសាហ្ស៊ី​ (Anasazi) បាន​រស់​នៅ​ឯមេសា​ វេតដ័រ​ពី​ឆ្នាំ​៥៥០ ដល់១៣០០។ ពូក​គេ​គឺ​ជាកសិករ​ដែល​ដាំ​តែ​ដំណាំ​ពោត​  ក៏ប៉ុន្តែ​ក៏ជា​អ្នក​ប្រមាញ់​ផងដែរ​។ នារីជាតិ​អាណាសាហ្ស៊ី​ល្បីល្បាញ​ផ្នែក​ត្បាញ​កន្ត្រក​បានយ៉ាង​ស្អាតៗ។ ឯកុលាលភាជន៍​របស់​ពួក​គេ​ក៏​ល្បី​មិន​ចាញ់​​កន្ត្រក​ប៉ុន្មាន​ដែរ។ វត្ថុ​សិប្បកម្ម​របស់​ពួកគេ​ត្រូវ​បាន​គេ​ឲ្យ​តម្លៃ​យ៉ាង​ខ្លាំង​នៅពេល​បច្ចុប្បន្ន​។ ដោយ​ពួក​អាណាសាហ្ស៊ី​មិន​មាន​រក្សានូវ​ឯកសារ​សរសេរ​នោះ មាន​តែ​វត្ថុ​សិប្បកម្ម​ទាំង​នេះ​ទេ​ដែល​បង្ហាញ​ឲ្យ​យើង​ស្គាល់​ពី​វប្បធម៌​ដ៏គួរ​ឲ្យ​ចាប់​អារម្មណ៍​របស់​គេ។

នៅ​ឆ្នាំ​៧៥០​ ពួកគេ​បាន​ចាប់​ផ្តើម​សាង​សង់​ភូមិ​ទាំង​នេះ​ពីដីឥដ្ឋ។នៅ​ចុង​សតវត្ស​ទី​១២​ ពួក​គេ​បាន​ចាប់​ផ្តើម​សាង​សង់​ផ្ទះ​ដោយ​លុង​ជញ្ជាំង​ភ្នំ​ ហើយ​ដែលក្លាយ​ជា​អ្វី​ដែល​យើង​ឃើញ​នៅពេល​សព្វ​ថ្ងៃ។  មេសា​ វ័តដេ​ ត្រូវ​បាន​គេ​ស្គាល់​ដោយ​សារ​ការសាង​សង់​ដោយ​លុង​ជញ្ជាំង​ភ្នំ​ និង​ក្នុង​រូង​ភ្នំ។ ប្រហែល​ជាទីតាំង​៦០០​ក្នុង​ចំនោម​៤,៧០០​នៃ​ទីតាំង​បុរាណ​វិទ្យា​​នៅ​ ឧទ្យាន​ជាតិ​មេសា​ វ័ត​ដេ​នេះ​ជា​ផ្ទះ​ដែល​លុង​ជញ្ជាំង​ភ្នំ។

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in កំសាន្ត​នៅ​បរទេស and tagged , , . Bookmark the permalink.

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s