មហាប្រាសាទសាជី (ពីរ៉ាមីដ) និងទីក្រុងម៉មភីស, ប្រទេសអេហ្ស៊ីប


ប្រាសាទសាជីនៅហ្គីហ្សា

មហាសត្វស្វាំងនៅយាមមហាប្រាសាទសាជី

បើ​ទោះ​ជា​មាន​ឬ​គ្មាន​អស្ថេរភាព​នយោបាយ​ ដំណើរ​កំសាន្ត​សម្រាប់​សំណង់​បុរាណ​មិន​អាច​ដក​ប្រទេស​អេហ៊្សីប​ចេញ​បាន​ទេ។ អច្ឆិរយៈ​វត្ថុនៃ​ពិភព​បុរាណ​ដែល​នៅ​សេសសល់​តែ​១​គត់​គឺ មហា​ប្រាសាទ​សាជីនៅហ្គីហ្សា​ (Great Pyramid of Giza) ឈរ​យ៉ាង​សង្ហារ​ដើម្បី​បង្ហាញ​ពី​អតីត​កាល​ដ៏​សែន​ឆ្ងាយ។ ជាង​៤,០០០​ឆ្នាំ​ហើយ​ដែល​មាន​សំនួរ​ជាច្រើន​ត្រូវ​បាន​សួរ​ ប៉ុន្តែ​អ្នក​ឯកទេស​នៅ​តែ​មិន​អាច​យល់​ស្រប​ជាមួយ​គ្នាថា ​តើ​អ្នក​សាង​សាង់​បាន​សាង​សាង់​តាម​របៀប​ណា​ទើប​អាច​រៀប​ថ្មជាង​២លាន​ដុំបាន​យ៉ាង​ល្អ។ តំបន់​ផ្នូរ​នៅ​ហ្គីហ្សា​ (Giza Necropolis) ដទៃ​ទៀត​មាន​ មហា​ប្រាសាទ​សាជី២​ទៀត​ដែល​បាន​សាង​សង់​អស់​រយៈពេល​៨០​ឆ្នាំ​ដោយ​ប្រើ​កម្មករ​ពី២០,០០០ ទៅ៣០,០០០នាក់ មាន​មហាសំណាក​សត្វ​ស្វាំង (Great Sphinx) ផ្នូរ​បុរាណ និង​សំនល់​នៃ​ភូមិ។ ប្រាសាទ​សាជី​ទាំង​នោះ​ជា​ផ្នែក​មួយ​នៃ​ បេតិកភ័ណ្ឌ​ពិភពលោក​​​​របស់ យូនេស្កូ​ដែល​រួម​មាន​ទីក្រុង​ ម៉មភីស​ (Memphis) ដែលជា​រាជធានី​នៃ​រាជាណាចក្រ​អេហ៊្សីប​បុរាណ​។ ដំណើរ​ទៅកាន់ទីនោះ​អ្នក​អាច​ចូល​ទៅ​ទស្សនាផ្នែក​ខាង​ក្នុងនៃ​ប្រាសាទ​សាជី​​បានខ្លះ។ ដោយ​ការ​ធ្លាក់​ចុះ​នៃ​ចំនូន​អ្នក​ទេសចរណ៍​ បាន​ធ្វើ​ឲ្យភ្ញៀវ​ទេស​ចរណ៍​ដែល​ចូល​ចិត្ត​ផ្សង​គ្រោះ​ថ្នាក់​​បាន​ជួប​​នូ​វឱកាស​ដ៏​កម្ររ​ក្នុង​ការ​ទស្សនា​ប្រាសាទ​សាជី​ដោយ​ពុំ​មាន​ការ​រំខាន​ពី​មនុស្ស​ដ៏​អ៊ូអរ​ដូច​រាល់​សព្វ​ដង។

មហា​ប្រាសាទ​សាជី​នៅ​ហ្គីហ្សា​ ឬក៏​អាច​ហៅ​ថា ប្រាសាទ​សាជីរបស់​ ខូ​ហ្វូ​ និងខេអុប (Pyramid of Khufu and Pyramid of Cheops) គឺ​ជា​ប្រាសាទ​សាជី​ដ៏​ចំនាស់​និង​ធំបំផុត​ក្នុង​ចំនោម​ប្រាសាទ​សាជី​៣​ក្នុង​តំបន់​ផ្នូរ​នៅ​ហ្គីហ្សា។ អេហ្ស៊ីប​វិទូ​ (Egyptologist) ជឿ​ថា​ប្រាសាទ​សាជី​នេះ​ត្រូវ​បាន​សាង​សង់​ទុក​ជា​ផ្នូរ​សម្រាប់​ផារ៉ាអុង​នៃ​រាជវង្ស​ទី៤ (Fourth Dynasty Egyptian Pharaoh) ព្រះចៅ​ ខូហ្វូ​ (ឬក៏ ខេអុប​តាម​ភាសា​ក្រិច) ហើយ​បាន​​សាង​សង់​នៅ​កំឡុង​ឆ្នាំ​២៥៦០​មុន​គ្រឹស្តសករាជ។ មាន​កម្ពស់១៤៦.៥​ម៉ែត្រ​ មហា​ប្រាសាទ​សាជី​នេះ​គឺជា​សំណង់​ដែល​សាង​សង់​ដោយ​មនុស្ស​ដែល​ខ្ពស់​ជាង​គេ​បំផុត​ក្នុង​ពិភពលោក​អស់​រយៈ​ពេល​ ៣,៨០០​ឆ្នាំ (ឯកគ្គតកម្ម​ដែល​គ្មាន​២)។ កាល​ពីដើម​តំបូង​ មហា​ប្រាសាទ​សាជី​នេះ​ត្រូវ​បាន​គ្រប​ដណ្តប់​ដោយ​ថ្ម​សម្ប៉ែតៗ ដែល​ធ្វើ​ឲ្យ​ផ្ទៃ​ក្រៅ​របស់​វា​រលោង​និង​ស្មើ​សាច់​ល្អ​ ប៉ុន្តែ​អ្វី​ដែល​យើង​ឃើញ​សព្វ​ថ្ងៃ​គឺ​ជា​ថ្ម​ជាន់​ទី២​ប៉ុណ្ណោះ​។ ថ្ម​សម្ប៉ែតៗ​ខ្លះ​ អាច​ត្រូវ​បាន​ឃើញ​នៅ​នឹង​ជើង​ប្រាសាទ​សាជី​។ មាន​ទ្រឹស្តី​ជា​ច្រើន​និយាយ​អំពី​បច្ចេកទេស​សាង​សង់​ប្រាសាទសាជី​នេះ​ ហើយ​សម្មិតិកម្ម​ដែល​គេ​ទាំង​អស់​គ្នា​ទទួល​យក​គឺ​ ថ្ម​ត្រូវ​បាន​គេ​រំកិល​យក​មក​ពី​ការដ្ឋាន​ជីក​ថ្ម អូស​និងលើក​ដាក់​តាម​កន្លែង​ (ប្រើ​កម្លាំង​សុទ្ធសាទ)។

មាន​បន្ទប់​៣​នៅ​ក្នុង​មហា​ប្រាសាទ​សាជី​នេះ។ បន្ទប់​ខាង​ក្រោម​គឺ​កាត់​ចូល​ទៅ​ក្រោម​ តែ​មិន​ទាន់​បាន​ធ្វើ​រួច​នៅឡើយ​ទេ។ បន្ទប់​នៅ​ខាង​លើ​​ហៅ​ថា​ បន្ទប់​ម្ចាស់ក្សត្រី (Queen’s Chamber)​ និង​បន្ទប់​មហាក្សត្រ (King’s Chamber)។ មាន​តែ​មហា​ប្រាសាទ​សាជី​មួយនេះ​ទេ​ដែល​មាន​ទាំង​ផ្លូវ​ឡើង​និង​ផ្លូវ​ចុះ។ ផ្នែក​ធំ​នៃ​មហា​ប្រាសាទ​នេះ​គឺមាន​ ប្រាសាទ​ដាក់សព​២​ជា​កិត្តិ​យស​ដល់​ ខូហ្វូ (មួយ​នៅ​ជិត​ប្រាសាទ  មួយ​ទៀត​នៅ​ជិត​ទន្លេ​នីល​ (Nile River)) ប្រាសាទ​សាជី​៣តូចៗ​សម្រាប់​មហេសី​របស់​ ខូហ្វូ​ និង​ផ្នូរ​ម៉ាស្តាបា (Mastaba) នៅ​ជុំវិញ​ប្រាសាទ​សាជី​នេះ​ដែល​ជា​របស់​ពួក​មន្ត្រី។

ម៉មភីស​គឺ​ជា​រាជធានី​បុរាណ​របស់​រាជាណាចក្រ​អេហ្ស៊ីប​ក្រោម​ដែល​បាន​សាង​សង់​ឡើង​ប្រហែល​ជា ​៣,០០០ឆ្នាំ​មុនគ្រឹស្តសករាជ។ សំណល់​របស់​អតីត​រាជធានី​ចំណាស់​មួយនេះ​ នៅ​តែ​បង្ហាញ​ភស្តុតាង​ឲ្យ​យើង​ឃើញ​ពី​អតីត​កាល​ដ៏​អស្ចារ្យ​របស់វា។ តំបន់​នេះ​ត្រូវ​បាន​គេ​បើក​បង្ហាញ​ជា​សាធារណៈ​ ទុកដូចជា​សារមន្ទីរ​កណ្តាល​វាល។

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in កំសាន្ត​នៅ​បរទេស and tagged , , . Bookmark the permalink.

2 Responses to មហាប្រាសាទសាជី (ពីរ៉ាមីដ) និងទីក្រុងម៉មភីស, ប្រទេសអេហ្ស៊ីប

  1. ឌីយ៉ា និយាយថា៖

    ហ្នឹងហើយមជ្ឈូសគេ ចុះផ្ទះគេប៉ុណ្ណាទៅ?

  2. ខ្ញុំចែករំលែក និយាយថា៖

    នេះមឈ្ឈូស​ស្តេច​តាស ផ្ទះតូចៗ​វិញទេ។ មើលតែអង្គរវត្ត​យើង​ទៅ​ដឹងហើយ ផ្នូរ​ដូចតែគ្នា។

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s