កោះពេជ្រ ៦ខែក្រោយមក


ថ្ងៃ២២ខែវិច្ឆិកាឆ្នាំ២០១១

មាស​ ភារុណ នៅតែ​ចងចាំ​យ៉ាង​ច្បាស់​នៅ​ពេល​ដែល​គាត់​នឹង​យុវវ័​យ​ជា​ច្រើន​រយ​នាក់​ទៀត​ត្រូវ​បាន​គេ​ជាន់​ពី​លើ​​នៅ​ខែ​វិច្ឆិកា​ឆ្នាំ​ទៅ នៅ​ស្ពាន​មួយ​នៅ​ទិស​ខាង​ជើង​កោះពេជ្រ ដែល​ឥឡូវ​នេះ​នៅ​តែ​មើល​ទៅ​គួ​រឲ្យ​ខ្លាច។ បុរស​វ័យ​២៣​ឆ្នាំ​ដែល​រស់​នៅ​ខេត្រ​កណ្តាល​រូបនេះ​បាន​ប្រាប់​ពួកយើងថា «ខ្ញុំ​បាន​ជាប់​នៅ​ទៅនោះ​ប្រហែលជា​៤ម៉ោង​ ហើយ​ខ្ញុំ​ត្រូវ​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត​អស់​រយៈពេល​២​សប្តាហ៍​ទៀត។ ពេល​ខ្លះ​ ខ្ញុំ​មាន​អារម្មណ៍​ថា​ជើង​ខ្ញុំ​ស្ពឹក ខ្ញុំមិន​ដឹង​ថា​ខ្ញុំ​មាន​ជើង​ឬ​អត់​ទេ បើ​ទោះ​ជា​ខ្ញុំ​អាច​ដើរ​រួច​ក៏​ដោយ»។

ថ្ងៃ​អាទិត្យ​ទី២២​នេះ នឹង​ដល់​គម្រប់​រយៈពេល​៦​ខែនៃ​គ្រោះថ្នាក់​ជាន់គ្នា​នៅ​កោះពេជ្រ ដែល​បាន​ឆក់​យក​ជីវិត​មនុស្ស​ ៣៥៣នាក់​ និង​បន្សល់​នូវ​អ្នក​រងគ្រោះ​៣៩៣​នាក់​ទៀត។ រឿង​នេះ​ប្រាកដ​ជា​នឹង​ដិត​ជាប់​ក្នុង​អារម្មណ៍​ប្រជាជន​ខ្មែរ​រាប់​ឆ្នាំ​ទៅ​មុខ​ទៀត។

មាស​ ភារុណ​ បាន​បន្តរថា​ គាត់​បាន​ទៅ​កោះពេជ្រ​តែ​ម្តង​គត់​ក្រោយ​ពី​គ្រោះថ្នាក់​នេះ ការ​ទៅ​មើល​ដើម្បី​រំលឹក​រឿងរ៉ាវ​ដ៏​គួរ​ឲ្យ​តក់​ស្លុត​របស់​គាត់។ «ខ្ញុំ​បាន​ប្រាប់​បង​ប្អូន និង​មិត្តភក្តិ​ខ្ញុំកុំ​ឲ្យ​មក​កន្លែង​ដែល​មាន​មនុស្ស​ច្រើន​ ព្រោះ​រឿង​នេះ​អាច​កើត​ឡើង​ម្តង​ទៀត»។

ប៉ុន្តែ​អ្នក​ភ្នំពេញ​ជា​ច្រើន​បាន​និយាយ​ថា​គេ​លែង​គិត​​ភ័យ​ខ្លាចពី​រឿង​នោះ​ទៀត​ហើយ។

«ខ្ញុំ​ធ្លាប់​មាន​អារម្មណ៍​ខ្លាច​ ប៉ុន្តែ​មួយ​សប្តាហ៍​ក្រោយ​មក​ខ្ញុំ​អាច​ទៅទី​នោះ​បាន​ដោយ​គ្មាន​អារម្មណ៍​ភ័យ​ខ្លាច​អ្វីឡើយ» កញ្ញា អ៊ី​ ធីតា​អាយុ​២០​ឆ្នាំ​ដែល​កំពុង​កំសាន្ត​នៅ​ឯ​ទីកោះពេជ្រ​បាន​បន្តរ​ទៀត​ថា «វា​ដូច​ជា​គ្មាន​រឿង​អ្វី​កើត​ឡើង​អញ្ចឹង!»។

សុខា​ ខេមួ​អាយុ​១៦​ឆ្នាំ​បាន​និយាយ​ថា​ខ្លួន​គេ​ត្រូវ​តែ​បំភ្លេច​រឿង​ទាំង​នោះ។ គាត់​បានបន្តរ​ថា «បន្ទាប់​ពី​ព្រះ​សង្ឈ​បាន​សូត្រ​មន្ត​និង​ធ្វើ​បុណ្យ​នៅ​ទី​នោះ​រួច​ ខ្ញុំ​មិន​មាន​អារម្មណ៍​ភិត​ភ័យ​ទៀត​ទេ។ ខ្ញុំ​មកលេង​កោះ​ពេជ្រ​យ៉ាង​តិច​ណាស់​៤ដង​ក្នុង​មួយ​សប្តាហ៍​ជា​មួយ​មិត្ត​រូម​ថ្នាក់ ហើយ​យើង​តែ​ង​តែ​ឆ្លង​តាម​ស្ពាន​នោះ»។

ទូច សំណាង ប្រធាន​គ្រប់​គ្របគម្រោង​ និង​ស្ថាបត្យករ​ខាង​អភិវឌ្ឍន៍​កោះពេជ្រ​​របស់​ក្រុមហ៊ុនខ្មែរ​​អណិកជន​​វិនិយោគ បាន​អះអាង​ថា​ភាគ​ច្រើន​នៃ​អ្នក​ភ្នំពេញ​ក៏​មាន​អារម្មណ៍​បែប​នេះ​ដែរ។ គាត់លើក​ឡើង​ថា «មនុស្ស​ជា​ច្រើន​បាន​មក​លេង​កំសាន្ត​នៅ​កោះ​ពេជ្រ​ ហើយ​ចំនូន​អ្នកមកលេង​គឺ​បាន​កើន​ឡើងជា​លំដាប់»។

គួរ​រំលឹក​ឡើង​ដែរ​ បន្ទាប់​ពី​គ្រោះ​ថ្នាក់​នោះ​មក​រាជរដ្ឋាភិបាល​បាន​ផ្តល់​ជា​ទឹក​ប្រាក់​ ៥លាន​រៀលដែល​ប្រហែល​ណឹង ១,២៤៥ដុល្លារ ឲ្យ​ដល់​គ្រួសារ​នៃ​ជន​រង​គ្រោះ។ ជា​មួយ​គ្នា​ផង​ដែរ​ ខាង​រាជវាំង​ ក្រុមហ៊ុនខ្មែរ​អណិកជន​វិនិយោគ​ និង​ម្ចាស់​កោះ​ពេជ្រ​ក៏​បាន​ចូល​រួម​ឧបត្ថម្ភ​ផង​ដែរ។​ បើទោះ​ជា​យ៉ាង​ណា​គ្មាន​មន្រ្តី​ណា​មួយ​ទទួល​ខុស​ត្រូវ​ចំពោះ​គ្រោះ​ថ្នាក់​ដ៏​ធំធេង​នេះ​ទេ។

ការ​ស៊ើប​អង្កេតរបស់​រាជរដ្ឋាភិបាល​​ដែល​មាន​អាយុ​ត្រឹម​តែ​១​សប្តាហ៍​បាន​​ផ្តល់​សេចក្តី​សន្និដ្ឋាន​​ថា​ គ្រោះ​ថ្នាក់​នេះ​បណ្តាល​មក​ពី​ការ​យោល​នៃ​ស្ពាន ប៉ុន្តែ​មាន​បាន​បង្ហាញ​ជា​លំអិត​អំពី​ការ​ត្រួត​ពិនិត្យ​និង​រៀប​ចំ​ហ្វូង​មនុស្ស​ទេ។

អ្នក​នាំ​ពាក្យ​របស់​ទីស្តី​ការ​គណ​រដ្ឋមន្រ្តី លោក ផៃ ស៊ីផាន ​បាន​និយាយ​ការ​ពី​ម្សិលមិញ​ថា​ រាជរដ្ឋាភិបាល​បាន​ស្វែង​យល់​ពី «មេរៀន​ដ៏​លំបាក​នេះ» ហើយ​ថា​មាន​ការ​រៀប​ចំសម្រាប់​កម្មវិធី​ធំៗនៅ​ពេល​ខាង​មុខ​រួច​រាល់​ហើយ​​។ គាត់​បាន​បន្ថែម​ថា «យន្តការ​មួយ​ចំនួន​ត្រូវ​បាន​ដាក់ចេញ​ដើម្បី​ការ​ពារ​យ៉ាង​ណា​មិន​ឲ្យ​រឿង​រ៉ាវ​នេះកើត​ឡើង​ម្តង​ទៀត​នោះ​ទេ។ រាជ​រដ្ឋាភិបាល​បាន​ហ្វឹកហាត់​មន្ត្រី​នគរ​បាល​​សង្គ្រោះ​បន្ទាន់ ដើម្បី​ឆ្លើយ​តប​និង​គ្រោះ​ថ្នាក់​ខ្នាត​ធំ​ដែល​កើត​មាន​ជា​យថាហេតុ​នៅ​ពេល​ក្រោយ»។

បើទោះជា​យ៉ាង​ណា អ្នក​នាំ​ពាក្យ​របស់​គណបក្ស​ប្រឆាំង​ដ៏ធំ​នៅ​ស្រុកខ្មែរ​ លោក យឹម​ សុវណ្ណ បាន​មាន​ប្រសាសន៍​ថា «ចម្លើយ​របស់​រាជ​រដ្ឋាភិបាលគឺ​ជា​មេរៀន​នៃ​ភាព​គ្មាន​ទោស​ពៃរ៍​ដែល​មន្ត្រី​ជាន់ខ្ពស់​ខ្លះ​​កំពុង​នឹង​ពេញ​ចិត្ត​ បើ​ទោះ​ជាគេ​ត្រូវ​បាន​រក​ឃើញ​ថា​ប្រព្រឹត្ត​ខុស​ក៏ដោយ»។ គាត់​បាន​បន្តរ​ថា​ «ពួក​គេ​ត្រូវ​តែ​ទទួល​ខុសត្រូវ​ ​នេះ​ក៏​ដោយសារ​តែ​ការ​ធ្វេស​ប្រហែស​និង​ភាព​អសមត្ថភាព​របស់​ពួក​គេ​ក្នុង​ការ​ធានា​នូវ​សុវត្ថិភាព​ដល់​ជន​រង​គ្រោះដែរ។ យើង​ត្រូវ​តែ​លុប​បំបាត់​ភាព​​គ្មាន​ទោស​ពៃរ៍​ពីសង្គម​របស់​យើង​ បើ​មិន​ដូច​នោះ​ទេ​ រឿង​បែប​នេះ​នឹង​កើត​ឡើង​ម្តង​ទៀត»។

អ្នកអាន​អត្ថបទ​ដើម​ជា​ភាសា​អង់គ្លេស​នៅ៖ គេហទំព័រ​ភ្នំពេញ​ប៉ិស្តិ៍

Advertisements

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in ពត៌​មាន​ប្លែក​ៗ ផ្សាយ​យូរៗ​ម្តង and tagged , , , . Bookmark the permalink.

4 Responses to កោះពេជ្រ ៦ខែក្រោយមក

  1. kh2kh ថា:

    នេះ​ដូច​ជា​វប្បធម៌​ស្រុក​ហើយ! ​មន្ត្រី​ជាន់​ខ្ពស់​ធ្វើ​អី​ក៏​គ្មាន​ទោស​ដែរ។
    បើ​នៅ​ស្រុក​គេ គ្រាន់​តែ​រឿង​មិន​ដឹង​ច្បាស់​ផង ក៏​គេ​យក​ទៅ​ដាក់​គុក​បាត់​ទៅ​ហើយ ទោះ​បី​មន្ត្រី​នោះ​ជាន់​ខ្ពស់​យ៉ាង​ក៏ដោយ! មើល​រឿង​លោក​DSK!

    សម្រាប់​ប្រជាជន​ខ្មែរ​សំខាន់​បំផុត គឺ សំណួរ៖
    រឿង​នេះ​អាច​កើត​ឡើង​ម្តង​ទៀត​ឬ​ទេ?

    • ខ្ញុំចែករំលែក ថា:

      បាទ មិនបាច់​ដល់​មន្រ្តី​ជាន់ខ្ពស់ទេ​ តែដឹង​ជើងគេ​ណឹង​ក៏​គ្មាននរណា​ហ៊ាន​ប៉ះផង។ មិនដឹង​ពេល​ណា​ទេ ដែល​ច្បាប់​ស្រុក​ខ្មែរ​ មាន​នៅក្នុង​ការ​អនុវត្តន៍​ ជាជាង​នៅ​លើ​ក្រដាស!
      ខ្ញុំនៅ​តែ​ជឿថា រឿង​នេះ អាចកើត​ឡើង​ម្តង​ទៀត​បាន។

  2. Ravy Yuth ថា:

    និយាយពីរឿងស្លាប់នៅកោះពេជ្រណុង ដូចគួរអោយខ្លាចដល់ហើយ កាលណុងខ្ញុំដេកមិនលក់ទេបើមិនបិតវាំងនន ចេះតែហ្នឹងស្រម៉ៃឃើញពួកគេអើតមកតាមបង្អួចរហូត!!

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s