ទន្សោង (Banteng)


ទន្សោងទិ១​ នៅសួនសត្វទឹកឈូ កំពត

ទន្សោងទី២ នៅសួនសត្វទឹកឈូ កំពត

ទន្សោង​ (ឈ្មោះ​បច្ចេកទេស Bos Javanicus)  គឺ​ជា​អម្បូរ​នៃ​គោ​ព្រៃ​ម៉្យាង​ ដែល​គេ​ប្រទះ​ឃើញ​​នៅ អាស៊ី​អាគ្នេយ៍ ។

នៅ​កន្លែង​ខ្លះ​នៅ​អាស៊ីអាគ្នេយ៍​ គេ​បាន​ផ្សាំង​ទន្សោង​យក​ចិញ្ចឹម ហើយ​មាន​ទន្សោង​ស្រុក​ប្រហែល​ជា​១.៥លាន​ក្បាល ដែល​គេ​ហៅ​ថា​ គោ​បាលី (Bali Cattle) ។ សត្វ​នេះ​ត្រូវ​បាន​គេ​ប្រើ​ជា​កម្លាំង​អូសទាញ​និង​សម្រាប់​យក​សាច់ ។ គោ​បាលី​ក៏​ត្រូវ​បាន​គេ​នាំ​យក​ទៅ​ភាគ​ខាង​ជើង​ ប្រទេស​អូស្ត្រាលី ​ផង​ដែរ ដែល​នៅ​ទី​នោះ​​​​វា​​រស់​នៅ​តាម​វាល ​។

បំណែង​ចែក​ និង​អម្បូរ​តូច

មាន​អម្បូរ​តូច​ៗ​ដែល​គេ​ទទួល​ស្គាល់៖

១. ​ទន្សោង​ជ្វា (B. J. Javanicus )៖ ប្រទះ​ឃើញ​នៅ​កោះ​ជ្វា​ សត្វ​ឈ្មោល​មាន​សម្បុរ​ខ្មៅ ​ឯ​សត្វ​ញី​មាន​មាឌ​ធំ ។

២. ​ទន្សោង​បរណេអូ (B. J. Lowi)៖ ប្រទះ​ឃើញ​នៅ​កោះ​ប័រណេអូ មាន​មាឌ​តូច​ជាង​ទន្សោង​ជ្វា ស្នែង​​មុត​ជាង​ នឹង​សត្វ​ឈ្មោល​មាន​សម្បុរ​​ដូច​ សូកូឡា ។

៣. ​ទន្សោង​​ភូមា (B.J. Birmanicus) ៖ ប្រទះ​ឃើញ​នៅ​ ម្យ៉ានម៉ារ​, ថៃ​, កម្ពុជា, ឡាវ និង​ វៀតណាម ទាំង​ញី​ទាំង​ឈ្មោល​មាន​មាឌ​ធំ​ នៅ​កម្ពុជា​ សត្វ​ឈ្មោល​ ២០%​ មាន​សម្បុរ​ខ្មៅ​ព្រីក​ រី​ឯ​នៅ​ឧបទ្វីប​ម៉ាឡេស៊ី​ នៅ​ថៃ​ ភាគ​ច្រើន​នៃ​សត្វ​ឈ្មោល​មាន​សម្បុរ​ខ្មៅ​ ។ អម្បូរ​តូច​មួយ​នេះ​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ ​IUCN ប៉ុន្តែ​​មិន​មាន​នៅ​​ក្នុង​អម្បូរ​ថនិកសត្វ​ពិភពលោក​បោះ​ពុម្ព​លើក​ទី​៣​ (Mammal Species of the World, 3rd Edition) នោះ​ឡើយ ។​

រូបរាង

​ទន្សោង​​មាន​​ទំហំ​​ប្រហាក់​ប្រហែល​នឹង​គោ​ស្រុក​ ដែល​មាន​កម្ពស់​ពី ​១.៥៥ ទៅ១.៦៥ម៉. គិត​​ត្រឹម​ស្មា ហើយ​មាន​ទម្ងន់​ពី ៦០០ ទៅ​៨០០គ.ក ។ យើង​អាច​សង្កេត​ដឹង​ភេទ​របស់​​វា  តាម​រយៈ​ពណ៌​សម្បុរ​និង​ទំហំ ។ ចំពោះ​​​ទន្សោង​ឈ្មោល​ពេញ​កំលោះ​ រោម​ខ្លី​ៗ​នៅ​លើ​ខ្លួន​មាន​ពណ៌​ខៀវ​ទឹក​ប៊ិច​ ឬ​ពណ៌​ក្រហម​ក្រមៅ​ដិត​ ឯ​​ទន្សោង​ញី​និង​​ទន្សោង​តូច​ៗ​វិញ​​មាន​ពណ៌​ក្រហម​ក្រមៅ​​និង​មាន​ឆ្នូត​​ពណ៌​ខ្មៅ​​កាត់​​ទទឹង​​ពោះ ។ ទាំង​ញី​ទាំង​ឈ្មោល​មាន​រង្វង់​​ពណ៌​​ស​​នៅ​​ជើង​ ហើយ​​មាន​​ចំនុច​​ស​ៗ​នៅ​​លើ​​ភ្នែក ។ វា​មាន​មាឌ​ប្រហាក់​ប្រហែល​នឹង​គោ​ស្រុក​ តែ​មាន​ក​និង​ក្បាល​តូចជាង​ និង​មាន​បូក​ស្ទើរ​រាប​ស្មើ​នៅ​លើ​ខ្នង ។ សត្វ​ញី​មាន​ស្នែង​ខ្លី​ ហើយ​​កោង​ខ្លាំង​ដែល​​ចុង​ស្នែង​សង​ខាង​ចង្អុល​រក​គ្នា ឯ​ស្នែង​សត្វ​ឈ្មោល​វិញ​​ងរ​ឡើង​ទៅ​លើ​ មាន​ប្រវែង​ពី​ ៦០​ ទៅ​៧៥​ស.ម៉ និង​ភ្ជាប់​គ្នា​ដោយ​សារ​កន្លែង​រលោង​មួយ​នៅ​លើ​ថ្ងាស ។

អត្តចរិត

​ទន្សោង​រស់​នៅ​ក្នុង​ព្រៃ​របោះ​ដែល​មាន​ស្មៅ​ ទំពាំង​ ផ្លែ​ឈើ​ ស្លឹក​ឈើ​ និង​មែក​ឈើ​ខ្ចី​ៗ​សម្រាប់​ទុក​ជា​អាហារ ។ ​ទន្សោង​ជា​សត្វ​ដែល​មាន​សកម្ម​ភាព​ទាំង​យប់​ទាំង​ថ្ងៃ ប៉ុន្តែ​នៅ​កន្លែង​ដែល​សម្បូរ​មនុស្ស​វា​ចូលចិត្ត​ភាព​ងងឹត​វិញ ។ ជាទូទៅ​ ​ទន្សោង​រស់​នៅ​ជា​ហ្វូង​ពី​២០​ ទៅ​៣០​ក្បាល ។

ការបន្តពូជ

​ទន្សោង​ឈ្មោល​កំលោះ​តែ១​គត់ និង​បន្ត​ពូជ​ជាមួយ​​ទន្សោង​​ញី​ទាំង​អស់ ដូច្នេះ​ការ​ដណ្ដើម​​គ្នា​យក​សត្វ​ញី​តែង​តែ​កើត​ឡើង​ជា​ញឹក​ញយ​ ។ បើ​ទោះ​ជា​មាន​លទ្ធភាព​បន្ត​ពូជ​បាន​គ្រប់​ពេញ​វេលា​សម្រាប់​​ទន្សោង​ដែល​គេ​ចាប់​ទុក​ ​ទន្សោង​​ព្រៃ​នៅ​ថៃ​អាច​បន្ត​ពូជ​តែ​នៅ​ខែ​ឧសភា និង​មិថុនា​តែ​ប៉ុណ្ណោះ ។ ​ទន្សោង​ញី​កើត​កូន​ម្ដង​​បាន​មួយ​ក្បាល​ ក្រោយ​ពី​ពពោះ​អស់​រយៈ​ពេល ​២៨៥​ថ្ងៃ ។ ការ​បំបៅ​​ដោះ​មាន​រយៈ​ពេល​ពី​៦ ទៅ​៩ខែ ហើយ​​ទន្សោង​អាច​បន្ត​ពូជ​បាន​ចាប់​ពី​អាយុ​២ ទៅ​៣​ឆ្នាំ​ ។ គេ​បាន​កត់​ទុក​ថា​ ​ទន្សោង​ព្រៃ​អាច​រស់​បាន​ដល់​អាយុ​២០​ឆ្នាំ​ ឯ​ទន្សោង​​ដែល​គេ​ចាប់​ទុក អាច​មាន​អាយុ​ដល់​២៦​ឆ្នាំ ។

ការ​បង្កាត់

​ទន្សោង​ជា​អម្បូរ​ដែល​ស្ថិតនៅ​ក្នុង​គ្រោះ​ថ្នាក់​ទី​២​​ ដែល​ត្រូវ​បាន​បង្កាត់​ដោយ​ជោគ​ជ័យ ហើយ​ជា​អម្បូរ​ទី​១ ​ដែល​រស់​បាន​យូរ​ជាង​ ១​សប្ដាហ៍ (១ទៀត​គឺ​អម្បូរ​ Gaur ដែល​ស្លាប់​ក្រោយ​កើត​បាន​២​ថ្ងៃ) ។ អ្នកវិទ្យាសាស្ត្រ​នៅ​ ក្រុមហ៊ុន​បច្ចេកវិទ្យា​កោសិកា​ទំនើប (Advanced Cell Technology) នៅ Worcester, MA, U.S. បាន​ដក​យក​ DNA ពី​កោសិកា​របស់​​ទន្សោង​​ដែល​​រក្សា​ទុក​នៅ​បន្ទប់​បង្កក​ពិសេស (Frozen Zoo)​ នៅ​សួន​សត្វ​ San Diego ហើយ​បញ្ចូល​ទៅ​ក្នុង​សម្បក​ស៊ុត​របស់​គោ​ស្រុក ក្រោម​ដំណើរ​ការ​មួយ​ដែល​មាន​ឈ្មោះ​ថា ការ​បញ្ជូន​កោសិកា​ដើម្បី​​បង្កើត​អំប្រ៊ីយ៉ុង​បង្កាត់​ថ្មី (Somatic Cell Nuclear Transfer) ។ អំប្រ៊ីយ៉ុង​៣០​ត្រូវ​បាន​ផ្ញើ​​ទៅ​បន្ទប់​ពិសោធន៍​បណ្តូរ​ហ្សែន​តាម​អូវែ (Trans Ova Genetics) ដែល​​បាន​បញ្ចូល​ពង​ដែល​មាន​ជីវិត​ចូល​ទៅ​ក្នុង​ស្បូន​របស់​គោ​ស្រុក​ ។ គោ​ ២​ក្បាល​បាន​រក្សា​ស៊ុត​នេះ​ដល់​ថ្ងៃ​កើត​​ក្រោម​ការ​វះ​កាត់​ ។ កូន​ទី១​​បាន​​កើត​នៅ​ ថ្ងៃ​០១ មេសា​ ២០០៣ ឯ​ទី​២​ នៅ​​ពីរ​ថ្ងៃ​ក្រោយ​មក ។ កូន​ទី២ ​បាន​ស្លាប់​ទៅ​វិញ​ ប៉ុន្តែ​កូន​ទី១​បាន​បន្ត​រស់​នៅ​ឯ​សួន​សត្វ ​​San Diego ក្រោម​សុខភាព​យ៉ាង​ល្អ​គិត​ត្រឹម​ខែ​កញ្ញា​ឆ្នាំ​២០០៦ ។​​

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in សត្វ​នៅកម្ពុជា and tagged , , , , . Bookmark the permalink.

2 Responses to ទន្សោង (Banteng)

  1. សួស្តីបងខ្ញុំពិតជាចាប់អារម្មណ៏ហ្នឹងសត្វទាំងអស់នេះណាស់សុំចំលងទុកចែករំលែកបន្តទៀតបានទេបង?

    • តា ម៉ាប់ និយាយថា៖

      បាទ យកទៅ​ខ្ញុំមិនកំំណាញ់ទេ ព្រោះ​អត្ថបទ​នោះ​ខ្ញុំ​បក​ពី​វិគីភីឌា ភាសា​អង់គ្លេស​ដែរ ។ ឥឡូវ​រវល់​មិន​ដែល​បាន​បក​អី​ទៀត​ផង ។

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s