គោព្រៃ (Kouprey)


គោព្រែនៅសូនសត្វវាំងសេនណ៍ឆ្នាំ១៩៣៧

អ្វីដែលនៅសេសសល់

គោព្រៃ (ឈ្មោះ​បច្ចេកទេស Bos Sauveli) គឺ​ជា​គោ​ដែល​រស់​នៅ​ច្រើន​បំផុត​តាម​វាល និង​ព្រៃភ្នំ​នៅ​ភាគ​ខាង​ជើង ​ប្រទេស​កម្ពុជា ហើយ​​គេ​​ក៏​​ជឿ​ថា​​វា​អាច​រស់នៅ ភាគ​ខាងត្បូង​ប្រទេស​​ឡាវ ភាគ​​ខាងលិច ​ប្រទេស​វៀតណាម និង ភាគ​ខាងកើត​ ប្រទេស​ថៃ ។ វា​​ត្រូវ​​បាន​​គេ​​ប្រទះ​​ឃើញ​​ជា​លើក​​ដំបូង​នៅ​ឆ្នាំ ១៩៣៧ ។

គោព្រៃ​ គឺ​ជា​សត្វពាហណៈ​មួយ​​យ៉ាង​ធំ​ ដែល​មាន​ទំហំ​ប្រហែល​នឹង​ក្របីព្រៃ​មួយ​ដែរ ។ គោព្រៃ​ឈ្មោល​អាច​មាន​កម្ពស់​ដល់​ ២ម៉. គិត​​ដល់​​ស្មា​របស់​​វា ហើយ​មាន​ទម្ងន់​ជា​មធ្យម​៩០០គ.ក ។ បើ​តាម​ព័ត៌មាន​ក្រៅផ្លូវការ​បាន​បង្ហាញ​ថា មាន​​ការ​​ប្រទះ​ឃើញ​​ហ្វូង​គោព្រៃ​​នៅ​​ពេល​ថ្មីៗ​នេះ​​នៅ​​វៀតណាម ដែល​អ្នក​សត្វ​សាស្ត្រ​វៀតណាម​អះអាង​ថា​អាច​មាន​ទម្ងន់​ដល់​ទៅ​ ១,៧០០គ.ក ។ គោព្រៃ​មាន​រាង​ខ្ពស់​តែ​ខ្លួន​​ចង្អៀត មាន​ជើង​៤​វែង​ៗ និង​មាន​បូក​ខ្នង ។ គោព្រៃ​អាច​មាន​សម្បុរ​ប្រផេះ ត្នោត​ចាស់ ឬ​ក៏​ខ្មៅ​តែ​ម្ដង ។ ស្នែង​របស់​គោព្រៃ​ញី មាន​រាង​កោង​ដូច​ស្នែង​របស់ Antelope ។ ឯ​ស្នែង​របស់ ​គោព្រៃ​ឈ្មោល​ស្ថិត​ឆ្ងាយ​ពី​មួយ​ទៅ​មួយ​ប្រវែង​ប្រហែល​៨០ស.ម៉ កោង​ទៅមុខ​និង​ងរ​ឡើងលើ ហើយ​​ចាប់​ផ្ដើម​​មាន​​សំណក​​នៅ​ចុង​ស្នែង​​នៅ​​អាយុ​ប្រហែល​ជា ៣ឆ្នាំ ។ ទាំង​ញី​ទាំង​ឈ្មោល​មាន​គន្លាក់​ច្រមុះ ហើយ​និង​មាន​​កន្ទុយ​វែង ។

គោព្រៃ​រស់​​នៅ​ទួល​ទាប​ៗ​​ដែល​មាន​ដើមឈើ​ខ្លះ ហើយ​អាហារ​ចម្បង​របស់​វា​គឺ​ ស្មៅ ។ គោព្រៃ ​ជា​សត្វ​ចូលចិត្ត​ភាព​ងងឹត វា​​រក​ស៊ី​​តាម​​វាល​​នៅ​​ពេល​​យប់ ​ប៉ុន្តែ​នៅ​ក្រោម​ដើមឈើ​នៅ​ពេលថ្ងៃ ។ ជា​ធម្មតា វា​រស់​នៅ​ជា​ហ្វូង​ប្រហែល​ជា​២០​ក្បាល ដែល​មាន​មេ​គោ​និង​កូន​គោ ប៉ុន្តែ​​អាច​​មាន​គោ​ព្រៃ​​ឈ្មោល​​​ដែល​នៅ​រដូវ​ក្ដៅ ។

គេ​ប៉ាន់ស្មាន​ថា គោព្រៃ​ មាន​តិច​ជាង​ ៥០​ក្បាល​នៅ​ទូទាំង​ពិភពលោក ។ ចំនួន​ដ៏​ទាប​នេះ​គឺ​បណ្ដាល​មក​ពី គ្មាន​​ការ​​ហាមឃាត់​​ក្នុង​​ការ​បរបាញ់​​របស់​​ទាហាន​និង​អ្នក​ស្រុក ការ​ឆ្លង​ជំងឺ​ពី​​សត្វ​ស្រុក និង​ការ​បាត់បង់​ជម្រក ។

បើ​​ទោះ​ជា​យ៉ាង​ណា គ្មាន​ គោព្រៃ​ ណា​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ក្រោយ​ឆ្នាំ​ ១៩៨៣​ទេ ហើយ​នៅ​ទសវត្ស​ចុងក្រោយ​នេះ មាន​​ការរុករក​​សត្វ​​នេះ​​ជា​ច្រើន​​ដង​តែ​មិន​ទទួល​បាន​លទ្ធផល​អ្វី​ទេ ។ របាយការណ៍​របស់ IUCN នៅ​ឆ្នាំ២០០៨ បាន​ចាត់​បញ្ចូល​គោ​ព្រៃ​ថា កំពុង​រង​គ្រោះ​ធ្ងន់ធ្ងរ (អាច​ផុត​ពូជ) ។

គ្មាន​គោព្រៃ​ណា​ត្រូវ​បាន​ចាប់​ទុក​នោះ​ទេ ។ គោព្រៃ ​មួយ​ក្បាល​ដែល​គេ​បាន​ចាប់​ហើយ​ផ្ញើ​ទៅ​សូន Vincennes ឯ​ក្រុង​ប៉ារីស៍ នៅ​​ឆ្នាំ​​១៩៣៧ ​បាន​ស្លាប់​នៅ​ដើម​សង្គ្រាម​លោក​លើក​ទី២ ។ គោ​ព្រៃ​មួយ​ក្បាល​នោះ​ហើយ​ដែល​ត្រូវ​បាន​កំណត់​ជា គំរូ​ប្រភេទ (Holotype) ដោយ​​ជីវ​វិទូ​​បារាំង Achille Urbain ។

ការបន្តពូជ

គោព្រៃ​ជា​ទូទៅ​ចាប់​ផ្ដើម​​បន្ត​ពូជ​នៅ​រដូវ​ក្ដៅ គោព្រៃ​ញី​ពពោះ​រយៈពេល​ពី​ ៨​ទៅ​៩​ខែ ហើយ​កើត​​កូន​ម្ដង​តែ​​បាន​មួយ​ទេ ។ គោព្រៃ​ញី​​ ចាកចេញ​​ពី​​ហ្វូង​​​ដើម្បី​ទៅ​បង្កើត​កូន​នៅ​ក្នុង​ព្រៃ​ជ្រៅ ហើយ​​នៅ​ពេល​ដែល​កូន​គោ​ព្រៃ​មាន​អាយុ​ ១​ខែ ទើប​ត្រលប់​ចូល​មក​រក​ហ្វូង​វិញ ។

ទំនាក់ទំនង​ជាមួយ​អម្បូរ​ផ្សេង​ទៀត

សំណេរ​អំពី​សត្វ​សាស្រ្ត​ដែល​បោះពុម្ព​ពី​ការ​ស្រាវជ្រាវ​ដោយ​ សាកលវិទ្យាល័យ ​Northwestern នៅ​​ទីក្រុង​​ឡុង​បាន​បញ្ជាក់​ថា តាម​ការ​ប្រៀបធៀប​តម្រៀប​របស់​មីតូកុងទ្រី (Mitochondrial Sequences) បាន​បង្ហាញ​ថា គោព្រៃ​អាច​ជា អម្បូរ​បង្កាត់ (Hybrid) រវាង Zebu និង​ទន្សោង (Banteng) ។ ក្រោយមក អ្នកនិពន្ធ​បាន​ដក​សេចក្ដី​សន្និដ្ឋាន​នេះ​ចេញ​វិញ ដោយ​​សារ​​តែ​​ការ​រក​ឃើញ​​​សំណល់​​ហ្វូស៊ីល​​​លលាដ៍​ក្បាល​គោព្រៃ​ដែល​មាន​អាយុ​នៅ​ចុង​សម័យ ​ផ្លេស្តូសែន (Pleistocene) ឬ​ក៏​ដើម​សម័យ ​អូឡូសែន (Holocene) ដែល​អាច​ឲ្យ​គេ​សន្និដ្ឋាន​បាន​ថា គោព្រៃ​មិនមែន​ជា​អម្បូរ​បង្កាត់ ។ បើ​យោង​ទៅ​តាម​ការវិភាគ​ហ្សែន (Genetic Analysis) ជា​​ច្រើន​​ដង​ទៀត បាន​បង្ហាញ​ថា​គោព្រៃ​មិនមែន​ជា​អម្បូរ​បង្កាត់​ទេ ។ មាន​លទ្ធភាព​ខ្លះ​ដែល​ថា អម្បូរទី២​ តែ​មាន​មាឌ​តូច​ជាង​គោព្រៃ របស់​សន្តាន​​​គោព្រៃ​​នៅ​រស់។

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in សត្វ​នៅកម្ពុជា and tagged , , , , . Bookmark the permalink.

32 Responses to គោព្រៃ (Kouprey)

  1. SVD និយាយថា៖

    ខ្ញុំមិនដែលឃើញគោព្រៃផ្ទាល់ភ្នែកទេ…

    • ខ្ញុំចែករំលែក និយាយថា៖

      មិន​មាននរណា​ឃើញ​វា​នៅ​ក្រោយ​ឆ្នាំ១៩៨៣​ទេ។

    • SVD និយាយថា៖

      តែខ្ញុំដូចជាធ្លាប់លឺអ្នកភូមិខ្ញុំដែលគេជាអ្នកចូលទៅរកស៊ីក្នុងព្រៃធ្លាប់លឺនិយាយពីការជួបសត្វព្រៃជាច្រើនហើយក៏ដូចលឺថាពួកគាត់ធ្លាប់ជួបគោព្រៃដែរ។ តែខ្ញុំមិនច្បាស់ទេ គ្រាន់តែធ្លាប់លឺ

    • ខ្ញុំចែករំលែក និយាយថា៖

      បាទ ខ្ញុំជឿ​ថា​អាច​មាន​អ្នកជួប។ ប៉ុន្តែ​យើង​ជួប​ក្នុង​នាម​ជា​អ្នក​បរបាញ់​ បាន​ត្រឹម​តែ​អះអាង។ គេ​ជឿ​ថា​វា​នៅ​រស់​ ទាល់​តែ​ក្រុម​អ្នក​ឯកទេសមក​ឃើញ​ដោយ​ផ្ទាល់។ ខ្ញុំ​គិត​ថា​ វានៅ​មាន​តិច​តួច​បំផុត ដោយ​សារ​ព្រៃឈើ​នៅ​ប្រទេស​យើង​ត្រូវ​បាន​គេ​បន្តកាប់​ ជិត​អស់​ហើយ។

    • SVD និយាយថា៖

      ហ៊ឹម!!!! មិនដឹងពេលណាទេ ទើបការអភិរក្សរបស់រដ្ឋាភិបាលខ្មែរ មានប្រសិទ្ធភាព…

    • ខ្ញុំចែករំលែក និយាយថា៖

      មិនងាយ​នឹងទៅរួចទេ មើល​តែ​បញ្ហា​សព្វ​ថ្ងៃ​ដោះ​ស្រាយ​មិនរួច​ផង។

  2. SVD និយាយថា៖

    មិនមែនគេដោះស្រាយមិនរួចទេ គឺគេមិនចង់ដោះស្រាយនាំឲ្យខាតប្រយោជន៍ផ្ទាល់ខ្លួនគេ នេះបើតាមខ្ញុំគិត។

    • ខ្ញុំចែករំលែក និយាយថា៖

      បាទ ណឹង​ហើយ​! ធ្វើ​ទៅ​ប៉ះ​លើ ប៉ះ​ក្រោម​សុទ្ធ​តែ​គ្នា​គេ។ ដូច​មើល​សព្វ​ថ្ងៃ ស្រែក​មួយ​វ៉ាស​បាន​នាំគ្នាធ្វើ ធ្វើ​ម៉ាភ្លែត​ឈប់​ធ្វើ​វិញ​ដដែរ។ បើចាំ​គេ​ស្រែក​គេ​គាស់​បាន ធ្វើ​ចឹង មិនទៅ​មុខ​ទេ។ ស្រុក​ខ្មែរ​នៅ​តែ​ប៉ុណ្ណឹង​ ឬ​អាច​ដាំ ក្បាល​ចុះ​ជាង​ណឹង​ផង​ក៏​មិនដឹង។ ខ្ញុំ​នឹង​សរសេរ​អត្ថបទ​វិភាគ​ខ្លះ អំពី​បញ្ហាអស​កម្ម​​មួយ​ចំនួន​ នៅពេល​ឆាប់ៗ​នេះ។ សូម​ចាំអាន​ នឹង​ជួយ​ផ្តល់​មតិ។

    • SVD និយាយថា៖

      អូខេ! ខ្ញុំនឹងចាំអាន

    • ខ្ញុំចែករំលែក និយាយថា៖

      សូម អរគុណណា។ បើ​បាន​អាន​ហើយ​ សូម​ជួយ​ថា​ឲ្យ​ខ្លាំងៗ​ផង បើ​អន់ ព្រោះ​មិនដែល​សរសេរ​ពីមុន​មកទេ។

  3. SVD និយាយថា៖

    មិនអីទេ ត្រូវជំនាញខ្ញុំដែរតើ😀 ហេ ភ័ក្រ្តា និយាយទៅមកៗហ្នឹងជិត១អាទិត្យហើយ មានស្គាល់ខ្ញុំអត់ហ្នឹង?😉

  4. SVD និយាយថា៖

    មិនអីទេ រឿងថាឲ្យក៏ជាជំនាញមួយរបស់ខ្ញុំដែរ… ហេហេ ហើយនិយាយឆ្លើយឆ្លងគ្នាជិតមួយអាទិត្យហើយ មានស្គាល់ខ្ញុំអត់ហ្នឹង?😀

    • ខ្ញុំចែករំលែក និយាយថា៖

      និយាយ​តាម​ត្រង់។ អត់ទាន់ស្គាល់ទេ ព្រោះ​មុខ​ក៏​មិនដាក់ ប្រវត្តិរូប​ក៏​គ្មាន ហេហេហេ។ ណែ​នាំ​ខ្លួន​តិចទៅចឹង។

    • SVD និយាយថា៖

      ហាហាហា មិនដឹងសរសេរស្អីផង នៅប្រវត្តិរូបខ្ញុំ….
      ប្រាប់លក្ខណះបញ្ជិតបញ្ជៀងតិចទៅចុះ អាវពណ៍បៃតងដែលភ័ក្រ្តាកំពុងពាក់ហ្នឹង ថ្ងៃមុនខ្ញុំទៅជួយឌីសាញបន្តិច😀

    • ខ្ញុំចែករំលែក និយាយថា៖

      ជួយបន្តិច! នរណាគេទៅណ៎? ពណ្ណរាយ?

    • SVD និយាយថា៖

      ខុសស្រឡះ….​ហាហា សុំទោសផងដែរឆ្លើយតបយឺត ព្រោះរវល់ឈ្លោះប្រកែកបែកអូហូរស្ទឹងជាមួយ លក្ខណ៍ចៅតា ម៉ាងៃហើយ…😉

    • ខ្ញុំចែករំលែក និយាយថា៖

      សុំទោសណា ខ្ញុំទើប​តែនឹកឃើញ គេដាក់ vanndesign ប៉ុណ្ណា ប៉ុណ្ណី នៅ​មិនដឹងទៀត។ កាត់តែ​បន្តិច​ចេញ vannd បាត់ យ៉ាប់​មែនខ្ញុំ។ តែមកពី សុភាពបុរស​ឯង​ ថា​ជួយ​តែ​បន្តិច​បន្តួច​ណឹង​ បាន​ខ្ញុំ​ច្រឡំ ព្រោះថា​អាវ​នេះ​ យក​តាម​សុភាព​បុរស​ទាំង​ស្រុងទេ។ កុំ​ធ្វើបាប​គ្នាពេក អាណិត​ចាស់ ហាហាហា

    • SVD និយាយថា៖

      ហាហា Vanndy និង Design បូកបញ្ចូលគ្នាទៅ យក ឌី ជាកត្តានៅកណ្តាលទៅជា vanndesign lolzzz… ។ ធ្វើបាបខ្លះទៅព្រោះកំររកឱកាសល្អចឹងបានណាស់😀 ចាំទៅជួយគាំទ្រខ្ញុំបាញ់មេភូមិផង ;))

    • ខ្ញុំចែករំលែក និយាយថា៖

      ចេះរក​នឹកឃើញណ៎ ចាំអង្គុយគិត​រក​ឈ្មោះ​ខ្ញុំ​ដាក់​របៀប​ណឹងមួយ​ដែរសិន។
      ជួយបាញ់​តែ​រហូត​សោះណឹង។

    • SVD និយាយថា៖

      hehe ថ្ងៃនេះសំរេចតិចៗហើយ ហើយសង្ឃឹមថាអាចៅតាគោរពសំដីខ្លួនឯងទៅចុះ… ហើយភ័ក្រ្តាឯង ចាំម៉ោង ១១ ហ្មងហ្អីបានចូលទៅវិញ? ពីរនាក់សុវណ្ណស្ងាត់ឲ្យជ្រាប់។

    • ខ្ញុំចែករំលែក និយាយថា៖

      ចូលទៅណា? ខ្ញុំតាម​លែងទាន់ណឹងបាន​មិនបាននិយាយ។ ឥឡូវ​ដូចជា​ស្ថានភាព​ប្រសើរ​វិញ​ហើយ​តាស។ ចាំ​តែ​មើល​ទៅ ថាគេចេញមុខអត់។

  5. SVD និយាយថា៖

    សង្ឃឹមថាគេនឹងមិនកុហកទៅចុះ។ បើកុហកម្តងទៀត ខ្ញុំឈប់និយាយហេតុផល ឈប់និយាយអីហើយ គឺដើរចេញយ៉ាងស្ងៀមស្ងាត់តែម្តង។

  6. SVD និយាយថា៖

    ខ្ញុំបានប្រាប់បងខុម ឲ្យរៀបចំពេលមួយខ្លីខាងមុខដែលអាចទំនេរទាំងអស់គ្នា សំរាប់ជុំគ្នាទៀតហើយ ចំាមើលចំលើយពីគាត់ទៅ

    • ខ្ញុំចែករំលែក និយាយថា៖

      ខែ​កក្កដា​ប្រហែលជា​ខ្ញុំ​មិនសូវ​ទំនេរទេ ព្រោះជាប់​ប្រឡង២​សាលា​ឯណោះ។

  7. SVD និយាយថា៖

    មិនអីទេ ចាំលៃលកតាមហ្នឹងទៀតទៅ… អូ! ភ័ក្រ្តា នៅក្នុងblog roll អ្នកជិតខាងរបស់ភ័ក្រ្តាឯង ខ្ញុំអាចសុំឲ្យកែពីរហ័សនាមខ្ញុំមកឈ្មោះខ្ញុំបានទេ កុំដាក់ចឹងអីណា ដាក់វ៉ាន់ឌី អីវិញទៅ។ អរគុណទុកជាមុន។

  8. Pingback: គោព្រៃ (Kouprey) | ខ្ញុំស្រឡាញ់ប្រទេសខ្ញុំ

  9. VAN Vy និយាយថា៖

    អរគុណចំពោះការចែករំលែក។ ខ្ញុំបានទៅមើលអត្ថបទដើមក្នុងសព្វវចនាធិប្បាយវិឃីភីឌៀ ហើយបានឃើញឃ្លាដើមថា «There are estimated to be fewer than 50 kouprey left in the world.» តែខ្ញុំឃើញតាម៉ាប់បកប្រែថា«គេ​ប៉ាន់ស្មាន​ថា គោព្រៃ​មាន​តិច​ជាង​២៥០​ក្បាល​នៅ​ទូទាំង​ពិភពលោក។» សូមពិនិត្យឡើងវិញពីចំនួនសត្វនេះ តើតិចជាង៥០ក្បាល​ ឬ២៥០ក្បាល?

  10. VAN Vy និយាយថា៖

    អរគុណច្រើនចំពោះការចែករំលែក។ ខ្ញុំបានទៅមើលអត្ថបទដើមក្នុងសព្វវចនាធិប្បាយវិឃីភីឌៀ ហើយឃើញគេសរសេរថា «There are estimated to be fewer than 50 kouprey left in the world.» តែឃើញតាម៉ាប់បកប្រែថា «គេប៉ាន់ស្មានថា គោព្រៃមានតិចជាង២៥០ក្បាលនៅទូទាំងពិភពលោក។» ទៅវិញ។ សូមពិនិត្យពីចំនួនសត្វនេះម្ដងទៀត តើតិចជាង៥០ក្បាល ឬ២៥០ក្បាល?

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s