បុរសពីរនាក់ដែលនៅជិតគ្នា បាននាំគ្នាមកបន់ស្រន់មុខព្រះជាម្ចាស់ ដើម្បីឲ្យសម្រេចបំណងប្រាថ្នារបស់គេ។ បុរសម្នាក់ពោរពេញដោយចិត្តលោភលន់ចង់បានលើសគេតែឯង ឯម្នាក់ទៀតពោរពេញដោយចិត្តច្រណែនខ្លាចគេបានល្អជាងខ្លួន។ ដោយដឹងពីគំនិតអាក្រក់របស់ពួកគេ ព្រះជាម្ចាស់បានយល់ព្រមតាមសំណើររបស់ពួកគេ ក្រោមលក្ខខ័ណ្ឌថា បើម្នាក់ទទួលបានអ្វីមួយ ម្នាក់ទៀតនឹងទទួលបានលើសនោះពីរដង។ បុរសលោភលន់បានសុំព្រះជាម្ចាស់ ឲ្យផ្តល់ឲ្យគាត់នូវមាសមួយឃ្លាំងធំ។ គ្រាន់តែនិយាយចប់ភ្លាម គាត់ក៏ទទួលបានមាសមួយឃ្លាំងភ្លាម តែគាត់សប្បាយចិត្តមិនបានប៉ុន្មានផង គាត់ក៏សោកស្តាយយ៉ាងខ្លាំងដោយដឹងថាបុរសមួយទៀតទទួលបានមាសពីរឃ្លាំង។ បន្ទាប់មក ក៏ដល់វេនរបស់បុរសច្រណែន គាត់កំពុងគិតរកវិធីណាកុំឲ្យបុរសលោភលន់បានសោយសុខមាសរបស់គាត់ឲ្យសោះ។ គាត់ក៏បានសុំឲ្យព្រះជាម្ចាស់ខ្វះភ្នែកគាត់ម្ខាង ដែលមានន័យថា បុរសលោភលន់នឹងខ្វាក់ភ្នែកទាំងសងខាង។
មូលន័យ៖ ប្រព្រឹត្តអបាយមុខ នឹងទទួលរងទារុណកម្ម (ធ្វើអាក្រក់បានអាក្រក់)
អឺស! សាលះ ទាំងពីរប៉ាដោយតាម៉ងតោះ!!
អ៊ីចឹងហើយបានគេមិនឱ្យមានគំនិតលោភលន់ និង ច្រណែននិន្ទាអ្នកដទៃ ។