ព្រះពីរអង្គកំពុងតែប្រកែកគ្នា ដោយរឿងផ្លាស់ប្តូរចរិកពីកំណើតរបស់សភាវមានជីវិត។
ព្រះមួយនិយាយថា «អាច» តែព្រះមួយទៀតថា «មិនអាចទេ»។ ដូច្នេះ គេក៏សាកល្បង ដោយជប់ឲ្យឆ្មារញីមួយក្លាយជាស្រីក្រមុំដ៏ស្អាតម្នាក់។ នាងត្រូវបានព្រះទីមួយផ្សំផ្គុំជាមួយបុរសម្នាក់។ នៅថ្ងៃរៀបអាពាហ៍ពិពាហ៍ ទាំងកូនក្រមុំកូនកម្លោះ អង្គុយហូបអាហារ។
ព្រះទីមួយក៏និយាយថា៖ «ឃើញទេ? មើលតើនាងមានចរិកយ៉ាងម៉េច? នរណាអាចទាយដឹងថា ម្សិលមិញនាងជាឆ្មារនោះ? ឃើញទេ ចរិកពីកំណើតអាចប្តូរផ្លាស់បាន។
ព្រះទីពីរក៏តបថា៖ «ឈប់! ចាំមើលសិនទៅ!» ទ្រង់ក៏បានលែងកណ្តុរមួយ ឲ្យរត់ចូលទៅក្នុងពិធី ផ្ទុយពីមនុស្សស្រីជាច្រើនដែលខ្លាចកណ្តុរ កូនក្រមុំបែរជាលោតទៅកន្ទ្រប់ចាប់កណ្តុរនោះ កាច់កស៊ីយ៉ាងឆ្ងាញ់។
ព្រះទីពីរក៏និយាយថា៖ «ឃើញទេ?…
មូលន័យ៖ គេមិនអាចកែប្រែ ចរិកពីកំណើតរបស់មនុស្សបានឡើយ
រឿងនេះ ប្អូនខ្ញុំធ្លាប់បានអានឲ្យស្តាប់!
បាទ ខ្ញុំបកប្រែពីគេមកទេ។ រឿងមានអាយុជាង២០០០ឆ្នាំហើយ។ ស្វាគមន៍ការត្រឡប់មកវិញណា!
I agree with this slogan…
it is called morale…
តាម៉ាប់ ខំមិនខាងលើតាម៉ាប់ឯងនិយាយថារឿងហ្នឹងម៉ែន ដែលមានអាយុ 2000 ឆ្នាំនុះ??
មិនមែនតែរឿងណឹងទេ គ្រប់រឿងដែលនៅក្នុងចង្កោមក្រុមរឿងនិទានរបស់ អ៊ីសុប ។