Culture Shock


មិន​​ចាំ​បាច់​ខ្ញុំ​ប្រាប់​ក៏​អ្នក​ទាំង​អស់​គ្នា​ដឹង​ថា​ Culture Shock មាន​ន័យ​ថា​ម៉េច​ដែរ មិនអញ្ចឹង! ហេហេហេ! Culture Shock នេះ​មិន​​ចាំ​បាច់​តែ​ទៅ​ក្រៅ​ប្រទេស​ ជួប​នឹង​រឿង​ប្លែកៗ​របស់​ជនជាតិ​គេ​​ទេ តែ​ក្នុង​ប្រទេស​​ខ្មែរ​យើង​ខ្លួន​ឯង ខុស​តែ​តំបន់​ក៏​អាច​ជា​ Culture Shock បាន​ដែរ ឧទាហរណ៍៖ ទៅ​លេង​តំបន់​ព្រៃ​ភ្នំ ​តំបន់​របស់​​ជនជាតិ​ដើម​​ភាគតិច​ យើង​អាច​មាន Culture Shock ​ចំពោះ​ការ​ស្លៀក​ពាក់ ការ​រស់​នៅ ឬ​ម្ហូប​អាហារ​របស់​ពួក​គេ។

ចូល​មក​រឿង​ខ្ញុំ​ផ្ទាល់​ម្តង! ខ្ញុំ​មិន​ដែល​បាន​ទៅ​ស្រុក​ក្រៅ ហើយ​ក៏​មិន​ដែល​បាន​ទៅ​ជួប​បង​ប្អូន​ជន​ជាតិ​ដើម​ភាគ​តិច​ដែល​ តែ​ Culture Shock របស់​ខ្ញុំ​គឺ​នៅ​កណ្តោល​ទី​ប្រជុំ​ជន​តែ​ម្តង។

រឿង​ទី​១៖ ថ្ងៃ​២៦​ ខែ​មិថុនា ទៅ​លេង​អ្នក​លឿង​ ពេល​នៅ​ត្រើយ​ខាង​លិច (ស្រុក​ពញាឮ ខេត្រ​កណ្តាល) ឃើញ​បង្គន់​យក​លុយ​មួយ​មាន​បីភាសា គឺ បង្គន់ (លំដាប់ទី១) W.C (លំដាប់ទី២) និង Nhà Vệ Sinh (លំដាប់​ទី៣)។ ខ្ញុំ​គិត​ថា​​ញាតិ​មិត្ត​ទាំង​អស់​គ្នា​ដឹង​ថា​ភាសា​ដែល​នៅ​លំដាប់ទី​៣​ ជា​ភាសា​អី​ហើយ​មែនទេ? វា​ធ្វើ​ឲ្យ​ខ្ញុំ Shock ព្រោះ​ថា​ ជួប​ប្រទះ​នឹង​វប្បធម៌​ថ្មី​នៅ​លើ​ដី​ខ្លួន​ឯង (កាល​មុន​ចុះថា​នៅ ឥឡូវ​នៅ​ហើយ​លើក​ស្លាក​ទៀត)។

រឿង​ទី​២៖ ​ព្រឹក​ថ្ងៃ​១០​​ខែ​កក្កដា មិត្ត​ភក្តិ​របស់​ខ្ញុំ​ម្នាក់​ជា​ជាតិ​បារាំង គាត់​មក​លេង​ស្រុក​ខ្មែរ​ ខ្ញុំ​ក៏ទៅ​ជួប​គាត់​នៅ​មុខ​ផ្សារ​ធំថ្មី។ យើង​មិន​ដែល​ជួប​គ្នា​ទេ ធ្លាប់​តែ​ឃើញ​រូប​តាម​ហ្វេសប៊ុក (ហេហេហេ)។ ទៅ​ដល់​ភ្លាម​ ពេល​ឃើញ​គាត់ ខ្ញុំ​ក៏​ឈប់​ម៉ូតូ កាច់​សោរ​ពន្លត់ ហើយចុះ​ទៅ មិន​ទាន់​បាន​ដោះ​មួក​សុវត្ថិភាព​​ផង គាត់​រត់​មក​ឱប​ខ្ញុំ​តែ​ម្តង (ព្រឺសម្បុរ​តិច​ដែរ ខ្លាច​គេ​ថា​ Gay)។ ខ្ញុំ​មិន​ដឹង​ធ្វើ​យ៉ាង​ម៉េច​ ក៏​ឱប​គាត់​វិញទៅ ក្រោយ​ពី​ឈប់​ហើយ​ បាន​ចាប់​ដៃ (​តាម​ខ្ញុំ​គិត​ ប្រហែល​គាត់​ស្រលាញ់​រាប់​អាន​ខ្ញុំ​ខ្លាំង​ណាស់​មើល​ទៅ)។

រឿង​ទី៣៖ មិន​ទាន់​មានទេ តែ​គិត​ថា​អាច​ជិត​កើត​ឡើង​ហើយ!

Advertisements

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in កំណត់សរសេរ តាម៉ាប់ and tagged , , , , . Bookmark the permalink.

20 Responses to Culture Shock

  1. ហនុមាន ថា:

    ចុះគ្រាន់តែអោបមិនអី ខ្លាចក្រែងអោបហើយរិតទៀត អាហ្នឹងបានគ្រោះថ្នាក់ធំ ហាស់ ហាស់ និយាយលេងរ៉េ ។ ស្រុកខ្មែរមិនអី រ៉េ ស្រុកបរទេស វាជាទម្លាប់របស់គេទៅហើយ ។

    • ខ្ញុំចែករំលែក ថា:

      បាទ តែ​រាង​ភ្ញាក់តិច​ដែរ ព្រោះគិត​ថា​ គាត់​គ្រាន់​តែ​ចាប់​ដៃទេ។ ហេហេហេ

  2. ឌីយ៉ា ថា:

    ហាហាហា! សំណាង​ហើយដែលគេមិនបឺតមាត់នោះ!

  3. ផ្កាយ​ដុះ​​កន្ទុយ​ ថា:

    អា​រឿង​ទី​៣​ ហ្នឹង​អី​គេ​ទៅ​បង​អើយ!

  4. ប្រុញ ថា:

    ញ៉ុមអត់មានអីចែករំលែកទេ គឺមានតែកម្មវិធី culture shock តាម tv ប៉ុស្ត channelnewsasia នៅល្ងាចថ្ងៃអង្គារ៍នេះ ម៉ោង ៥កន្លះ

    • ខ្ញុំចែករំលែក ថា:

      អរគុណហើយ ប្រុញ។ ខ្ញុំ​មិនសូវ​មានពេល​មើល​ទូរទស្សន៍សោះ បាន​តែ ហ្វេសប៊ុក និង​វតប្រេស។

  5. SVD ថា:

    អានរឿងទី ២ ហើយ ចង់ប្រាប់ថា ថែខ្លួនផងណា។

  6. somada ថា:

    វាជាទម្លាប់សម្រាប់ជនបរទេស តែយើងជាអ្នកទទួលពិតជារឹងខ្លួនមិនខាន ។ ខ្ញុំធ្លាប់បានជួបមិត្តភក្តិជាជនជាតិឥណ្ឌា ខ្ញុំគិតថាឥណ្ឌា និង យើងមាន​វប្បធម៌ប្រហាក់ប្រហែលគ្នា ខ្ញុំលើកដៃសំពះគាត់ តែគាត់បែរជាស្ទុះមកចាប់​ដៃវិញ ពេលនោះភាំងមួយសន្ទុះដែរ ។ តែម្ចាស់ប្លកសំណាងហើយ​មានមួក​ការពារកុំអីវីវរផស់គាត់ដែរហ្នឹងហ្អាស់ !

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s