ពេលឃើញចំណងជើង កុំគិតថានេះជាការប្រកួតកាម៉េរ៉ាឲ្យសោះ គ្រាន់តែចង់អួតម៉ាកកាម៉េរ៉ាទេ (និយាយលេងទេ)។ តាមពិតដាក់ឲ្យប្លែកណឹង ព្រោះកាម៉េរ៉ា២ប្រភេទដូចគ្នា និងមួយខុសគេតែឯង។
ថ្ងៃនេះជាលើកទីមួយដែលខ្ញុំចេញថតរូបជាក្រុមដែលមានគ្នា៣នាក់ (មិនមែនអាជីពទេ ថតជាការកំសាន្ត ហើយក៏ជាចំណូលចិត្តផងដែរ)។
ជួបជុំគ្នាម៉ោង ២ រសៀល យើងបានទៅថតរូបនៅ ភូមិកោះក្របី និងភូមិរបោះអង្កាញ់ ដែលស្ថិតនៅក្នុងស្រុកកៀនស្វាយ ខេត្រកណ្តាល។ បានថត ផ្កាម្លិះ ផ្កាឡេវអាវ ផ្កាសិរមាន់ ក្រហម/លឿង ផ្កាដំណក់ទឹកភ្លៀង ផ្កាចន្ធូ ផ្កាល្ហុង និងស្មៅ ត្រែង ស្លឹកឈើផ្សេងៗទៀត។
កុំឆ្ងល់ថាបាត់ខ្ញុំទៅណា ខ្ញុំរវល់ថតរូបណឹងណា បានគ្មានរូបខ្លួនឯង។ ចាំយកពីក្រុមថតរូបអត់អាជីពរបស់ខ្ញុំមកបង្ហាញ។
សូមអញ្ជើញមើលរូបទាំងអស់គ្នា៖
រូបរំដួលដូរដីណឹងដូចជាផ្កាចន្ធូ?
រូប(នេះព៌ណផ្កាឈូក)វាជាផ្កាសេវរ៉ា!!កាលមុនសំបូរណាស់ តែឥឡូវមិនសូវឃើញសោះ!
អរគុណបង ខ្ញុំច្រឡំ ចាំខ្ញុំកែវិញ។ កន្លែងខ្ញុំទៅថតមិនខ្វះទេផ្កាសេវរ៉ានោះ។
រូបផ្កាមិនស្គាល់ឈ្មោះ វាជាផ្កាសេវរ៉ា!!
កាលមុនសំបូរណាស់ តែឥឡូវមិនសូវឃើញសោះ!
មិញអត់ឃើញរូប!!
ផ្កាណឹងថតបាននៅភូមិរបោះអង្កាញ់។
ផ្កាណឹងមានតែ៣ព៌ណទេ!!តែដល់វាក្លាយ វាក៏ចេញព៌ណទី៤(រូបថតទីមួយ)
ក្លាយពីពណ៌ណាមួយទៅ?
មែនហើយខ្ញុំធ្លាប់ហៅតែចន្ធូ ដល់មកហៅរំដួលដូរដីអញ្ចឹង ចង់ភាំង ។អរគុណដែលបានថតរូបយកមកផ្ញើរអ្នកភូមិយើង ។
ខ្ញុំកែរួចហើយបង កំហុសអចេតនា ព្រោះមិនសូវស្គាល់ផ្កា។ ហេហេហេ
វ៉ាក់អើ ម្ចាស់ផ្ទះ 🙂
បានផ្កាយពីណាស្អាតៗហាណ៎? តើមានបានឃើញផ្កាអ្វីដែលក្រអូបពេលយប់អត់? 😀
ឥតភ្ញាក់សោះ ហេហេហេ។ ផ្កា ឬផ្កាយ? បើផ្កាយទាល់តែសួរអ្នកមកលេងហើយ។ ផ្កាក្រអូបពេលយប់មានតែផ្កា ណាគ្រី រកមិនបានថតផង។
សរសេរលើស យ ហើយ អាគិគិៗៗ ចង់និយាយពីផ្កាតើ ។ តែផ្កាយណាគ្រី នោះផ្កាយមិនស្គាល់ទេ ហ៊ឹមមានផ្កាយម្យ៉ាង ក្រអូបពេលយប់ដែរ តែរាងមិនសូវស្អាតហេ ។ 😦
ខ្ញុំអត់ស្គាល់ដែលអញ្ចឹង លឺតែគេនិយាយ… ហេហេហ
ផ្កាយនឹងឃើញហើយ ផ្កានឹងគឺផ្កា រំដូល ដើមវាដុះច្រើនទៅតាមព្រៃ ហើយលូវមិនសូវឃើញមាននោះទេ ផ្កាយវាជាកញ្ចំៗ មិនសូវស្អាតនោះទេ តែពេលយប់វិញក្រអូនឆ្ងុយណាស់ ផ្កាយចូលចិត្តផ្កានឹង តែលូវមិនដឹងទៅរកនៅណាហេ 😦
រំដួលដូរដីអស់ហើយ បានអីនឹងឃើញ.. ហេហេហេ និយាយលេងទេ បើខ្ញុំរកបានខ្ញុំនឹងថតផ្ញើអ្នកភូមិវតប្រេសមើលទាំងអស់គ្នា។
ផ្កាយដែលក្រអូបពេលយប់នោះ គឺផ្កាយសួគ៌នោះឯង ។
មែនឬបង?
ស្អាតៗណាស់ កូនគេពូកែថតរូបមែន។
កាមេរ៉ាម៉ាកអីដែលថតរូបទាំងនេះ? កាណុង ឬសូនី?
អរគុណបងដែលបានបញ្ជោរ ហេហេហេ។ ខ្ញុំប្រើ Canon 550D ហើយបងម្នាក់ពាក់អាវបៃតងប្រើ Canon 60D ឯគាត់មនុស្សពាក់អាវស្វាយប្រើខុសគេគឺ Sony Alfa តែខ្ញុំមិនដឹងលេខទេ។
សូមសួរមួយ មានគេចង់លក់ canon eos rebel t2i 15.1 mp មួយទឹក (ថានៅដូចថ្មី) តំលៃ៤០០ដុល្លា ខ្ញុំនេះមិនចេះជំនាញខាងនឹងទេ តែចង់ថតទាញរកជិតៗ ហើយថតច្បាស់ តែមិនដឹងថា ល្អរឺអត់?
សូមជួយអោយយោបល់ផង
អរគុណចំពោះការមកលេង។ កាម៉េរ៉ាដែលគេចង់លក់ឲ្យបង វាចេញមុនខ្ញុំមួយស៊េរី អាចហៅថា Canon 500D ក៏បាន។ ដែលតាមខ្ញុំប្រៀបធៀបរវាង២នេះ បើត្រឹម៣០០ ទៅ ៣៥០ ដុល្លារ អាចពិចារណាទិញទៅ ព្រោះតម្លៃថ្មីរបស់វាតែ ៦០០ ដុល្លារទេ។ ឯរបស់ខ្ញុំ កាលដែលខ្ញុំទិញនៅខែ៣ឆ្នាំនេះ តម្លៃ ៧២០ ដុល្លារ + accessories = ៧៨៥ ដុល្លារ។ ចុះអ្នកដែលចង់លក់នោះ គេប្រើវាធ្វើអ្វីដែលពីមុន? ហើយជាមនុស្សស្គាល់គ្នាឬយ៉ាងណា?