ពេល​ណា​កោះសន្តិភាព​ឈប់​ដាក់???


ដោយ​សារ​តែ​ខ្ញុំ​​នៅ​ជាប់​មុខ​កំព្យូរ​ទ័រ​រាល់​ថ្ងៃ មិន​មាន​អ្វី​ធ្វើ​ច្រើន ក៏​ចេញ​ចូល​និង​គេហទំព័រ​​ព័ត៌​​មាន​ខ្មែរ​​ ជាពិសេស​ ដើម​អំពិល​ និង កោះស​ន្តិភាព។ ហើយ​​ទំព័រ​ដែល​ខ្ញុំ​ចូល​ចិត្ត​មើល​​អាន​ជាង​គេ​គឺ​ សន្តិសុខ​សង្គម និង​ព្រឹត្តិការណ៍​សង្គម។ ជាង​នេះ​ទៅ​ទៀត ព័ត៌​មាន​នៅ​​គេហទំព័រ​ទាំង​២​គឺ សម្បូរ​រឿង​ដឹក​ឈើ​ខុស​ច្បាប់ (ចាប់​មិន​ចេះ​អស់) ក្មេង​ទំនើង (ងាប់​មិន​ទាន់​អស់) និង គ្រោះ​ថ្នាក់​ចរារចរណ៍ (​អ្នក​​ល្មើស​នៅ​តែ​ល្មើស)

តែ​រឿង​​ដែល​ខ្ញុំ​មិន​អស់​ចិត្ត​គឺ ព័ត៌​តាម​បណ្តាញ​ទាំង​២​នេះ​សម្បូរ​កំហុស ហើយ​​​ករណី​តែ​មួយ​តែ​ព័ត៌មាន​ខុស​គ្នា។ ជាង​នេះ​ទៅ​ទៀត​គឺ​ រឿង​រូប​របស់​ជន​រង​គ្រោះ និង​ជន​សង្ស័យ។

កោះសន្តិភាព

ដើម អំពិល

ជាញឹក​ញយ​ខ្ញុំ​តែង​តែ​និយាយ​នៅ​បណ្តាញ​សង្គម Facebook អំពី​រឿង​នេះ។ក្រោយ​មក​ខ្ញុំ​បាន​ឃើញ​លិខិត​ចំហ​របស់ លោក គឹម​ គុណវឌ្ឍន៍​ ផ្ញើរ​ទៅ​កាន់​ ដើម​អំពិល​ អំពី​បញ្ហា​រូប​ភាព​នោះ ហើយ​ពី​ពេល​នោះ​មក​ ដើម​អំពិល​ ក៏​បាន​បិទ​បាំង​រូបភាព ប៉ុន្តែ​ប្រហែល​ជា​លោក​មិន​បាន​ផ្ញើរ​ទៅ​កាន់ កោះ​សន្តិភាព​ ទេ​មើល៎ទៅ។ ខ្ញុំ​នឹង​និយាយ​​អំពី​បញ្ហា​នេះ​ម្តងទៀត៖

  • តាម​ច្បាប់ ជន​សង្ស័យ​មិន​​មែន​ជា​ជន​ជាប់​ទោស​ដរាប​ណា​ភស្តុតាង​ពិត​មិន​ទាន់​ត្រូវ​បាន​រក​ឃើញ ដូច្នេះ​ការ​បង្ហាញ​មុខ​របស់​ពួក​គេ​​ជា​សាធារណៈ​ក៏​ត្រូវ​បាន​ហាម​ប្រាម​ដែរ។
    ឧទាហរណ៍​៖
    ជន​សង្ស័យ​នោះ​ត្រូវ​បាន​ចោត​ប្រកាន់​ដោយ​ភាន់​ច្រឡំ តែ​កាសែត​បាន​បង្ហាញ​មុខ​របស់​គាត់​ទៅ​ហើយ អញ្ចឹង​បើ​គាត់​រួច​ផុត​ពី​ការ​ចោត​ប្រកាន់​វិញ​​ក៏​អាច​ត្រូវ​បាន​​ប្រជាជន​ដែល​បាន​មើល​កាសែត​ ចោត​ប្រកាន់​ ឬ​និយាយ​មិនល្អ​​ពីគាត់​ដដែល តើ​កិត្តិយស​គាត់​នឹងទៅ​ដល់​ណា?
  • តាម​ច្បាប់ អ្នក​មិន​មាន​សិទ្ធ​ថត​រូប​របស់​ជនណា​មួយ​បើ​គ្មាន​ការ​អនុញ្ញាត (ចុះ​មនុស្ស​ស្លាប់​ហើយ សុំ​ម៉េចកើត អញ្ចឹងថតហើយ) sic! អ្នក​ដែល​ថត​រូប​ជន​រង​គ្រោះ​គឺ មិន​គោរព​ទាល់​តែ​សោះ​ដល់​សព​ជន​រង​គ្រោះ និង​ក្រុម​គ្រួសារ​របស់​ជន​រង​គ្រោះ ម៉្យាង​ទៀត​វា​អាច​ប៉ះ​ពាល់​ដល់​អារម្មណ៍​អ្នក​អាន​ទៀតផង។

ជា​ចុង​ក្រោយ​ ខ្ញុំ​សង្ឈឹម​ថា​ ខាង​កាសែត​កោះ​សន្តិភាព​នឹង​យល់​ពី​បញ្ហា​នេះ ហើយ​ធ្វើ​ការ​ពិនិត្យ​​ និង​បិតបាំង​រូប​ភាព​​អណោច​អធម​ទាំង​អស់​មុន​នឹង​ចេញ​ផ្សាយ។

បុរស​ម្នាក់​ដែល​ខ្ញុំ​ស្គាល់​ ធ្លាប់​ប្រាប់​ខ្ញុំ​ថា កុំ​ខ្វល់​អី! កាសែត​ស្រុក​ខ្មែរ គេ​ទុក​ខ្ចប់​ឥវ៉ាន់​ទេ!

Advertisements

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in អត្ថបទ រិះគន់​ស្ថាបនា and tagged , , , , , , . Bookmark the permalink.

17 Responses to ពេល​ណា​កោះសន្តិភាព​ឈប់​ដាក់???

  1. មែនហ្នឹងហើយ ! នៅកូរ៉េ គេច្រើនគោរព រឿងច្បាប់នេះណាស់
    រាល់លើកដែលចាប់បានជនសង្ស័យ អ្នកសារព័ត៏មាន គេថតរូប
    មិនឲ្យឃើញមុខទេ ហើយពួកប៉ូលិស ក៏គេរកអ្វីមកបាំងមុខដែរ !

    • តា ម៉ាប់ ថា:

      ណឹង​បាន​​ប្រទេស​គេ​ដើរ​ទៅមុខរួច កូរ៉េ​កូន​នាគ​អាស៊ីប៉ុនណាប៉ុនណី។ ឯ​ស្រុក​នេះ ណ្ហើយ នៅ​ទ្រាំ​ចាំ​មើល​ទៀត​ចុះ។

    • 099855936 ថា:

      វាជាការពិតណាស់ខ្ញុំសូមគាំទ្រនៅចំនុចមួយលដែលលោកបាននិយាយថា ជនសង្ស័យមិនត្រូវបានបង្ហាញរូបតាមកាសែតនោះទេ ។ សួមអ្នកការសែតយល់ច្បាស់អំពីបញ្ហានេះផង ។

    • មិនដឹង​ថា​គេ​គិត​ហើយ​ឬនៅផង ព្រោះ​ឃើញ​នៅ​មាន​ខ្លះៗ

  2. monyrinataro ថា:

    មុខចោរប្លន់អី សុទ្ធតែបិទមុខ ពេលចាប់បាន តែគ្រាន់តែក្មេងប្រុសរំលោភក្មេងស្រីអីហ្នឹង សុទ្ធតែថតចំមុខ ហើយគ្មានបិទបាំងអ្វីទេ ភស្តិតាងមិនទាន់កោសលវិច្ច័យអីផង ថតមុខពេញ ក្មេងមិនទាន់គ្រប់អាយុទៀត!

    • តា ម៉ាប់ ថា:

      បិទ​មុខ​តែ​ចោរ​ណឹង ជន​រងគ្រោះ​វិញ​ថត​ពេញៗ អាណឹង​បាន​លក់ដាច់។ មាន​គេ​ថា​ កាសែត​ណា​អត់​មាន​រូប​គេ​មើល​មិនចូលរ៉េ។

  3. Santel ថា:

    នេះជាគំនិតល្អមួយ
    សង្ឃឹមថាកោះសន្តិភាពនឹងបានដឹងពីរឿងនេះ

    • តា ម៉ាប់ ថា:

      មើល​ទៅ​ប្រហែល​ជា​គេ​មើល​មិនឃើញ​ពី​អត្ថបទ​នៅ​ក្នុង​ប្លក​ដែល​មិន​សូវ​មាន​គេ​ស្គាល់​របស់​ខ្ញុំ​នោះ​ទេ ព្រោះ​ឃើញ​ថា​គេ​នៅ​តែ​បន្ត​ដាក់​រូប​ភាព​បែប​នោះ​ដដែល។

  4. somada ថា:

    សួស្តីម្ចាស់ផ្ទះ យ៉ាងម៉េចហើយសុខសប្បាយជាទេ ? និយាយពីរឿងថតរូបដាក់កាសែត​មិនបានបិទបាំង​មុខ​នេះ ខ្ញុំខ្នាញ់អើយសែនខ្នាញ់ រូបកាប់សម្លាប់គ្នា សាកសព​ គ្រោះថ្នាក់ចរាចរណ៍ និងជាពិសេស​រូបថត​អ្នកដែលទទួលរងគ្រោះ​ដោយមនុស្ស្អគតិចាប់រំលោភ ។ កោះសន្តិភាព ដាក់រូបគេបង្ហាញ​ទូទាំង​ប្រទេស​ ដោយ​មិនញញើតសោះ តើគាត់ធ្លាប់គិតពីអារម្មណ៍​របស់សាច់ញាតិ ក្រុមគ្រួសារ ឬ អនាគតរ​បស់​អ្នក​ទាំ​ង​នោះ​ខ្លះទេជាពិសេសក្មេងស្រីដែលត្រូវគេចាប់រំលោភ ជាក់ស្តែងថ្ងៃនេះ​គាត់បានផ្សាយពី អត្ថបទ​មួយ​ដែល​មានក្មេងស្រីម្នាក់ត្រូវគេរំលោភ​ដោយបង្ហាញ​មុខក្មេងស្រី​នោះ​ឥតលាក់លៀមសោះ http://kohsantepheapdaily.com.kh/article/29566.html តើថ្ងៃអនាគតក្មេងស្រីម្នាក់នោះ​នឹងត្រូវ​ប្រឈម​នឹងបញ្ហាអ្វីខ្លះ ? បើអ្នកនោះជាសាច់ញាតិគាត់វិញ​ តើគាត់ធ្វើដូច្នោះទេ ?

    • តា ម៉ាប់ ថា:

      បាទ សួស្តីបង សុខ​ជា​ធម្មតា​ទេ ជា​ធម្មតាជីវិត​មនុស្ស​សុខ​និង​ទុក្ខ​ដើរ​ទន្ទឹម​គ្នា ក្នុង​វដ្ត​សង្សារ​ ដរាប​ណា​ទៅ​មិន​ដល់​និព្វាន​មិន​ស្ងប់​សុខ​ទេ ។ ជាធម្មតា​ កាសែត​មួយ​ណឹង ដូច​គ្មាន​វិជ្ជា​ជីវៈ និង ក្រម​សិលធម៌យ៉ាង​ម៉េច​ទេ ? មិនដឹង​គេ​គិត​ម៉េច​ដែរ ។ បើ​ខ្ញុំ​នេះ ស្គាល់លោក គឹម គុណវឌ្ឈន៍ ឬ ខៀវ កាញ្ញារិទ្ធ ផ្ទាល់ ប្រាកដ​ជា​ស្នើរ​សុំ​ទៅ​លោក​ទាំង ២​ ឲ្យ​មាន​វិធាន​ការ​ម្តង ។ នេះបង្ហាញ​មុខ​ក្មេង ក្រែង​ថ្ងៃក្រោយ​ធំទៅ​គេ​មើល​មិនស្គាល់ (តែ​នៅ​តែ​មិនត្រូវ) បើ​សរសេរ​ឈ្មោះ​ទៀ​ត ប្រាកដ​ជា​កាសែត​ឥត​ក្រម​សិលធម៌​មែ​ន​ហើយ ។ ម៉្យាង​ទៀត ប្រជា​ជន​យើង​ ការ​អប់​រំ​នៅ​ទាប មិន​ដឹង​ថា​គេ​ថត​រូប​យក​ទៅ​ធ្វើ​ស្អី​ខ្លះ​ផង​ពេល​ខ្លះ គាត់​ចេះ​តែ​ឲ្យ​គេ​ថតទៅ ។ និយាយ​ទៅ បញ្ហានេះ សង្ឈឹម​តែ​លើ​សម្តេច​ចេញ​មុខ​ទេ បាន​ទៅ​រួច ។

  5. ឧត្តម ថា:

    កាសែតអស់ហ្នឹង មិនត្រឹមតែសម្រាប់ខ្ចប់អីវ៉ាន់ទេ! ប្រយោជន៍ផ្សេងទៀត គឺជូតកញ្ចក់ កើបលាមក និងញាត់ស្បែកជើងកុំឲ្យធំក្លិន!

    • តា ម៉ាប់ ថា:

      តំបូង​ចង់​សរសេរ​អ៊ីចឹង​ដែរ តែ​គិត​ថា​វា​ អាក្រក់​ស្តាប់​ពេក​ទេ ក៏​មិនសរសេរ​ទៅ បុរស​ម្នាក់​ណុងគាត់​ប្រាប់​ខ្ញុំថា កាសែត​ណុង​គឺ​កាសែត​ខ្ចប់​អាច់​មាន់ ហាហាហា

  6. បងប្រុសពិតជាឆ្កឹះចំបញ្ហាសំខាន់តែម្តង អាត្មាយល់ស្រប 😀
    ឃើញទង្វើផ្តេសផ្តាសទាំងនោះយូរយារមកហើយ គួរនាំគ្នា
    រិះគន់ឲ្យបានច្រើនដើម្បីឲ្យគេបានពិចារណាក្នុងរឿងនេះ ថា
    តើវាសមគួររឺទេ ត្រឹមត្រូវរឺទេ រំលោភសិទ្ធិពលរដ្ឋរឺទេ ហើយ
    នឹងគួរកែប្រែរឺទេ 😀

    • ប្រកាស​នេះ ផ្សាយបាន​យូរទៅហើយ ឯ​ចំណូល​មើល​ប្រកាស​នេះ​ក៏​កើន​ក្រែល​ដែរ តែ​កូណា​ឃើញ​ថា​មិន​មាន​ការ​កែ​ប្រែ​ឬ​ផ្លាស់​ប្ដូរ​អ្វី​ទាល់​តែ​សោះ ។ មិនដឹង​ថា​ អ្នក​សរសេរអត្ថបទ​ទាំង​នេះ មាន​បាន​ចូល​វគ្គ​បណ្តុះ​បណ្តាល​ពី​ក្រម​សិលធម៌​អ្នក​កាសែត​ឬ​យ៉ាង​ណា ? រឿង​មួយ​ទៀតគឺរឿង​ចំណង​ជើង កូណា​នឹង​សរសេរ​អត្ថបទ​មួយ​ទៀត ពី​បញ្ហា​ចំណង​ជើងនៅ​ពេល​ក្រោយ ។

  7. ទាំងនេះសម្តែងឲ្យឃើញឲ្យឃើញនូវចរិកខ្ជះខ្ជាយរបស់ពួកគេហ្នឹងតែម្តង 😀
    ហ្នឹងហើយបងប្រុសនាំមុខទៅចាំអាត្មានិមន្តតាមក្រោយផ្តល់កម្លាំងចិត្ត 😀

  8. Pingback: ថា​ត្រូវ ត្រូវ​មែន | តាម៉ាប់ & យាយ​ម៉ាប់

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s