នឹកឃើញរឿងយប់មិនហួសចិត្តតែម្តង មិនដឹងថា ស៊យគួរសម ឬ ស៊យមួយទំហឹងមនុស្សចាស់ សូមជួយគិតផង…
ពីយប់មិញ នៅមិនសុខមិនសប់ ក៏ដាច់ចិត្តហៅគេហៅឯងទៅក្រៅ គ្មាននរណាទៅជាមួយទៀត ដល់អញ្ចឹងក៏ដាច់ចិត្តទៅតែអង្គឯង ចេញទៅម៉ោង១១ បាត់…
មិនដឹងជាចូលទីណា ព្រោះតែម្នាក់ឯងក៏ឆ្វែលចុះឆ្វែលឡើងមាត់ទន្លេ រួចបកមកអង្គុយនៅផ្សារទំនើបតូចនៅស្ថានីយ៍ប្រេងឥន្ធនៈតេឡា ជិតអាងទឹកពហុកីឡាដ្ឋានអូឡាំពិចវិញ…
ចេញមកវិញម៉ោង ១២ ក៏ជិះតាមផ្លូវ ២៧១ ស្រាប់តែមកដល់មុខស្ថានីយ៍ប្រេងឥន្ធនៈតេឡាអូរបែកក្អម កង់ម៉ូតូខ្ញុំខាងក្រោយវាបែកដែរ… សុញហ្មង!
ឈប់ម៉ូតូមើលសម្បកក្រោយ ម៉ែ! មិនមែនជាប់ដែកគោលឯណា! វាជាប់វីស…
អង្គុយដកទម្រាំចេញ ចំតិចចំតូង មួលផងអីផង ហាហាហា… បែកញើសជោក!
និយាយទៅពេលជិះម៉ូតូម្នាក់ឯងខ្លាចចោរប្លន់ ដល់ពេលបែកកង់ម៉ូតូទៅខ្លាចគេវាយយកលុយ គិតៗទៅជីវិតពេលរាត្រីអស្ចារ្យរ៉ុយៗផស៎គេមែន…
បណ្តើរទម្រាំដល់ផ្ទះមានជិតអី ១គីឡូម៉ែត្រដែលណឹង…
ពេលសុរិយាយាងបំភ្លឺលោកបានមកដល់… បើកទ្វារទាញម៉ូតូយកទៅប៉ះ… ជាងក៏គាស់សម្បកយកពោះវៀនចេញមក មានអី! គាស់តែពោះវៀនមែន ក្បាលវ៉ាល់នៅជាប់ខ្នងកង់ម៉ូតូ… ហិក ហិក ហិក ចូលរូមមរណទុក្ខដល់ពោះវៀនម៉ូតូខ្ញុំ…
អស់លុយទាំងព្រលឹមអុល ប្រុសណាមិនឈឺ!!!
ហើយនៅញ៉ែដល់អាធ្រាតថ្មើហ្នឹងទៀត?
គ្មានបានញ៉ែរ៉េ បានតែមើលគេញ៉ែ ហេហេហេ
ហេហេហេ…សមមុខ !នៅស្ងៀមៗ មិនព្រមទេ !
ស្ងៀមវាមិនសុខណឹងណា វាចេះតែរមាស់ៗៗៗ មិនដឹងរមាស់អីដែរ
🙂
សប្បាយចិត្តរ៉ូវ
មកពីអត់ព្រមហៅផ្កាយ កុំអីបានគ្នាបាត់
ឲ្យលេខសិនមក
បងថាហេងទៅវិញទេ ព្រោះមិនជួបពួកបងធំវាយយកលុយ យកម៉ូតូនោះ ។ ថ្ងៃក្រោយកុំដើរយប់អធ្រាតអញ្ចឹងទៀត បើពុកម៉ែដឹងថាកូនគាត់ដើរលេងយប់អញ្ចឹងនោះ ពិតជាសប្បាយចិត្តមិនខានទេ ត្រូវអត់អូន ?
វាយកទៅណារួចបង បើម៉ូតូធ្លាយហើយណឹង ឯលុយក៏សល់តែ ៥$ ទៀត… អរគុណបងដែលបានក្រើនរំលឹក តែថាឲ្យផ្តាច់ដូចមិនដាច់សោះ…