ទទួល​ប្រាតិភោដ​ដោយ​អនុប្បទាន


ឃើញ​ខ្ញុំ​សរសេរ​អញ្ចឹង​ កុំ​គិត​ថា​ខ្ញុំ​ណឹង​​បើក​របរ​រក​ស៊ី​ថ្មី​អី មិន​មាន​បើក​កុង​ស៊ី​បញ្ចាំ​អី​ទេ ព្រោះ​ឥត​ទុន ហើយ​ឥត​​មាន​អី​រង​ខ្នង​កាន់​មុខ​ផង

នេះ​គ្រាន់​តែ​ចង់​និយាយ​ពីរឿង ទទួល​ប្រាតិភោដ​ដោយ​អនុប្បទាន​ ដែល​យើង​និយម​ហៅ​ថា កន្លែង​បញ្ចាំ​ នោះ​ឯង ដោយ​សារ​ម្សិល​មិញ​នេះ​បាន​ទៅ​កន្លែង​នោះ​ (នៅ​​ម្តុំ​​ផ្សារ​កណ្តាល) ដោយ​ចៃដន្យ។

កាល​ពី​មុន​ ពេល​មក​នៅ​ភ្នំពេញ​ដំបូង ឃើញ​កន្លែង​បញ្ចាំ​ជា​ច្រើន​កន្លែង​ តែ​ដូចជា​មិន​មាន​ស្លាក​លើក​​បង្ហាញ​ដូច​សព្វ​ថ្ងៃ​នេះ​ទេ ប្រ​ហែល​ជា​កាល​មុន​ជាកន្លែង​ខុស​ច្បាប់​ហើយ​មើល​ទៅ។ តាម​ខ្ញុំ​គិត​ ប្រហែល​ដោយ​មាន​បញ្ហា​ច្រើន​ពេក ទើប​អាជ្ញាធរ​ផ្តល់​អញ្ញា​ប័ណ្ណ​ឲ្យ​កន្លែង​បែ​ប​នោះ​ក្លាយ​ជា​កន្លែង​រក​ស៊ី​​ស្រប​ច្បាប់​វិញ។

ឥឡូវ​ចូល​ដល់​រឿង​ម្សិល​មិញ​វិញ ខ្ញុំ​បាន​ទៅ​ដល់​កន្លែង​មួយ​នៅ​ម្តុំ​ផ្សារ​កណ្តាល​ដែល​ទទួល​បញ្ចាំ​ ២៤​ម៉ោងលើ​ ២៤​ម៉ោង។ ​ផុត​តែ​ទ្វារ​ផ្ទះ​បន្តិច ខ្ញុំ​ឃើញ​មាន​វត្ថុ​​ប្រើ​ប្រាស់​ស្ទើរ​គ្រប់​យ៉ាង​ដូចជា ម៉ូតូ (មិន​សូវ​មាន​ម៉ូតូ​ថ្មី ឬ ស៊េរី​ខ្ពស់​ទេ) មួក​សុវត្ថិភាព (មាន​គ្រប់​បែប) ទួរស័ព្ទ​ដៃ (សម្បូរ​ជាង​គេ) កុំ​ព្យូទ័រ​យួរ​ដៃ (ស៊េរី​ថ្មីៗ) កាម៉េរ៉ា ឌីជីថល​ កង់​ប្រណាំង និង​វត្ថុ​ផ្សេងៗ​ទៀត​ដែល​ខ្ញុំ​មិន​ដឹង ឬ​មិន​ឃើញ​។ ក្នុង​កំឡុង​ពេល​ដែល​ខ្ញុំ​អង្គុយ​ជាង​១ម៉ោង​នៅ​ទី​នោះ ខ្ញុំ​ឃើញ​មាន​​មនុស្ស​ស្ទើរ​គ្រប់​វ័យ​​ដូចជា ក្មេង​ស្ទាវ មនុស្ស​ចំណាស់​ជាង​៣០ឆ្នាំ អង្គរក្ស ខ្ទើយ -ល- យក​របស់​មក​បញ្ចាំ។ របស់​ដែល​ត្រូវ​បាន​ពួក​គេ​ដាក់​បញ្ចាំ​ច្រើន​ជាង​គេ​គឺ ទូរស័ព្ទ ហើយ​ភាគ​ច្រើន​គឺ​​មាន​តម្លៃ​មិន​ថ្លៃ​ជាង ៣០$ នោះទេ​។

​តាម​ខ្ញុំ​សង្កេត​មើល​ទៅ ជីវិត​ពេល​រាត្រី​នៅ​ភ្នំពេញ​មាន​គ្រប់​បែប​គ្រប់​យ៉ាង។ ហើយ​និយាយ​តាម​ត្រង់​ នៅ​ក្នុង​ចិត្ត​ពេល​ឃើញ​របស់​ល្អ​អញ្ចឹង​ហើយ​ដាច់ (ហួស​ថ្ងៃ​បញ្ចាំ​មិន​មក​យក​វិញ) គិត​ចង់​ទិញ​យក​មក​ប្រើ​ដែរ តែ​ដូច​ជា​ខ្លាច​ថា​ទិញ​របស់​ចោរកម្ម តើ​អាច​បញ្ជាក់​បាន​ខ្ញុំ​បាន​ទេ?

Advertisements

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in កំណត់សរសេរ តាម៉ាប់ and tagged , , , , , , , . Bookmark the permalink.

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s