ពីធីបុណ្យមហោស្រពល្ខោន ២០១១


ពីធីបុណ្យមហោស្រពល្ខោន​២០១១ ចាប់​ផ្តើម​ពី​ថ្ងៃ​សៅរ៍ទី​១០ ដល់ថ្ងៃ​សៅរ៍​ទី១៧ ខែ​កញ្ញា ឆ្នាំ​២០១១ នៅសាលមហោស្រពចេនឡា

មាននរណាច​ង់​ចូល​រួម​ទស្សនា​ទេ? សូម​បញ្ជាក់​ថា ការ​ចូល​រួម​ទស្សនា​គឺ​មិន​មាន​បង់​ថ្លៃ​នោះទេ ឯ​ការ​សម្តែង​គឺ​និយាយ​ភាសា​ខ្មែរ​ ដោយ​មាន​អក្សរ​រត់​​ជា​ភាសា​​បារាំង និង​អង់គ្លេស

នេះ​គឺ​ជា​តារាង​កាល​បរិច្ឆេត​សម្រាប់​ការ​សម្តែង​ដែល​មាន​រយៈ​ពេល​៨​ថ្ងៃនេះ៖

កាល​បរិច្ឆេត រឿង ​ក្រុម​សម្តែង ​ម៉ោង​
សៅរ៍ទី១០ – ច័ន្ទទី១២ កំណាញ់​ក្រៅ​តម្រា L’avare (The Miser) ក្រុម​ប៉ាណាស Parnas Company ៧ល្ងាច
អង្គារទី១៣ ព៉្យាណូ ពានរ Piano Peanor មជ្ឈមណ្ឌល​តន្ត្រី​ម៉ូហ្សាត Mozart Music Center ៧​ល្ងាច
ពុធ​ទី១៤ ការគូររូប លីហ្សា ម៉ម (Lisa Mam) ពៀប តារ (Peap Tarr) និង តេអូ វ៉ាលីយេ (Theo Vallier) ៥ល្ងាច
គ្រួសាររីករាយ Happy Family ក្រុមថ្មី Team Nouveau ៧ល្ងាច
ព្រហស្បត្តិ៍ទី១៥ នារីល្អឥតខ្ចោះ និងរឿងផ្សេងៗ La femme parfaite et autre histoires សកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ៧ល្ងាច
សុក្រ​ទី១៦ ព្រះ សាំង Preah Saing ក្រុម​សិល្បៈ​មេខាឡា Compagnie Mekhala Arts ៧ល្ងាច
សៅរ៍​ទី១៧ រាជាណាចក្រ Royaumes អង្គកា​រ​​​ហ្វារ​ពន្លឺ​សិល្បៈ (បាត់​ដំបង) ២រសៀល

នេះ​ក៏​ជា​លើកទី៥ ​ដែល​ចំពោះ​ពីធី​បុណ្យ​​មហោ​ស្រព​ល្ខោន​​ត្រូវ​បាន​ប្រារព្ធ ហើយ​ក៏​ជា​លើក​ទី​៤​ក្នុង​​រយៈ​ពេល​៥​ឆ្នាំ​នេះ ដែល​វា​ត្រូវ​បាន​គេ​ប្រារព្ធ​ឡើង​នៅ​សាល​មហោ​ស្រព​ចេនឡា

ចំពោះ​ខ្ញុំ​វិញ ខ្ញុំ​នឹង​ចូល​រួម​ទស្សនា​នៅ​ថ្ងៃ​ចុង​ក្រោយ​ ព្រោះ​ខ្ញុំ​​មិន​មាន​​ពេល​ទំនេរ​នៅ​​ពេល​ល្ងាច​ ហើយ​​ម៉្យាង​ទៀត​នោះ​ មិត្ត​របស់​ខ្ញុំ​​ដែល​ជា​សិល្បករ​មួយ​រូប​នៅ​ អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ ក៏​ជា​តួ​សម្តែង​ដ៏​សំខាន់​ម្នាក់​ដែរ…

បន្ថែម​លើ​ស​ពី​នេះ​ទៀត នៅ​ថ្ងៃពុធ​ស្អែក​ វេលា​ម៉ោង​៥​ល្ងាច ​​សិល្បករ​មួយ​ក្រុម​នឹង​សម្តែង​ផ្ទាល់​នៅ​មុខ​សាល​​មហោស្រព​ចេនឡា​ ជាមួយ​នឹង​ទស្សនីយភាព​មួយ​ក្រោម​ចំណង​ជើង​ថា «ភ្នំពេញ​ឆ្នាំ​២០៥៨»។

សូម​ចូល​រួម​ទស្សនា​ឲ្យ​បាន​កុះករ

ការ​ចូល​រួម​ទស្សនា​គឺ​មិន​មាន​បង់​ថ្លៃ​នោះទេ

Advertisements

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in ពត៌​មាន​ប្លែក​ៗ ផ្សាយ​យូរៗ​ម្តង and tagged , , , , , . Bookmark the permalink.

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s