យើង​កើត​មក​ដើម្បី​អី្វ?


យើង​កើត​មក​មិន​មែន​គ្រាន់​តែ​ចំណាយ​ពេល​ស្វែង​រក​សេចក្តី​សុខ​នោះ​ទេ…

យើង​កើត​មក​ក៏​មិន​មែន​ដើម្បី​ស្វែង​រក​គ្រឿង​​កម្សាន្ត​ជីវិត​នោះឡើយ ​ហើយ​រឹត​តែ​មិន​មែន​កើត​មក​ដើម្បី​គ្រាន់​តែ​សាក​ម្ហូប​​ដែល​មាន​ឱជា​រស​ទៅ​ទៀត…

ឬ​ដើម្បីកាម​តណ្ហា​ ឬ​ក៏​កិត្តិយសនោះ​សោត​ក៏ទេ…

យើង​មិន​មែន​កើត​មក​ដើម្បី​​ធ្វើ​ជា​ទាសករ​នៃ​ជីវិត​ខ្លួន​ឯង​…

ជាង​នេះ​ទៅ​ទៀត​ យើង​ក៏​មិន​មែន​កើត​មក​ដើម្បី​តែ​ សិក្សា ការងារ ទីលំនៅ ឬ​ ក៏​គ្រួសារ​ដែរ…

យើង​កើត​មក​ក៏​មិន​មែន​ដើម្បីតែ កើត​ ចាស់​ ឈឺ​ ស្លាប់​ នោះ​ដែរ…

ប្រសិន​បើ​ជា​យើង​កើត​មក​សម្រាប់​តែ​រឿង​អម្បាល​ម៉ាន​ខាង​លើ​នោះ វា​មាន​ន័យ​ថា​យើង​កើត​មក​ដើម្បី​តែ​វិលវល់​ក្នុង​រង្វង់ កើត​ ចាស់ ឈឺ ស្លាប់ ដើម្បី​ក្លាយ​ទៅ​ជា​ចំណី​ដី​ទៅវិញ​ហើយ…

មាសប្រាក់ និង​ទ្រព្យ​សម្បត្តិ​មិន​អាច​សង្គ្រោះ​យើង​ឲ្យ​រួច​ផុត​ពី​វាល​វដ្ត​សង្សារ​នោះ​ឡើយ…

យើង​កើត​មក​ដើម្បី​រំដោះ​ខ្លួន​ចេញ​ពី​ច្រវ៉ាក់​ដែល​ចង​ភ្ជាប់​ខ្លួន​យើង…

យើង​កើត​មក​ដើម្បី​រំដោះ​ខ្លួន​យើង​ចេញ​ពី​ចំណង​នៃ​តណ្ហា…

យើង​កើត​មក​ដើម្បី​អប់រំ​ស្មារតី​យើង ដើម្បី​បន្សុទ្ធ​អារម្មណ៍​យើង​ឲ្យ​ច្រើន​ខាង​តែ​បាន ហើយ​ដើម្បី​ឆ្លង​កាត់​ភាព​អន្ធការ​នៃ​ជំនឿ​មិន​សមហេតុ​ផល​ក្នុង​ជីវិត…

យើង​កើត​មក​ដើម្បី​ឈប់​កើត ដើម្បី​រំលត់​ទុក្ខ និង​ដើម្បី​​ឈាន​ទៅ​និព្វាន…

នោះ​បាន​ពិត​ជា​កាតព្វកិច្ច​របស់​មនុស្ស​លោក​ដើម្បី​រំដោះ​ខ្លួន​ពី​វាល​វដ្តសង្សារ​ដែល​ពោរ​ពេញ​ដោយ​ទុក្ខ…

ដក​ស្រង់៖ ​សៀវភៅ មាគ៌ា​ទៅ​កាន់​និព្វាន

(កែ​សម្រួល​ថ្មី) ជា​ភាសា​អង់គ្លេស

Advertisements

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in អត្ថបទ ចំណេះ​ដឹង​​ទូទៅ and tagged , , , . Bookmark the permalink.

4 Responses to យើង​កើត​មក​ដើម្បី​អី្វ?

  1. pkay_sour ថា:

    ចូល​លក្ខណៈ​ធម៌​ហើយ​តើ​នៀក

  2. ចង់​ទៅនិព្វានឆាប់ៗ?

    • តា ម៉ាប់ ថា:

      បែប​ចង់​​នៅ​ភ្លក្ស​រស​ជាតិលោកិយ​ឲ្យ​បាន​យូរ​បន្តិច​ទៀត… និព្វានដឹង​ទៅ​ដល់​ឬ​អត់​រ៉េ…

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s