សុរាស្រាបៀរ


ថ្ងៃ​មួយ​មាន​អ្នក​ប្រមឹក​ម្នាក់​គាត់​ដើរ​ចូល​មក​រក​ព្រះភិក្ខុ​ (ហៅ​ថា​លោកឪ)នៅ​ក្នុង​វត្ត។ គាត់​បាន​និយាយ​ទៅ​កាន់​លោកឪ​ថា៖ «​លោកបង​ឯង​ចូលចិត្ត​ជេរ​ថា​ឲ្យ​អ្នក​ផឹកស្រា​ ថា​វា​ល្ងង់​ខ្លៅ​ជាង​សុនក​(ឆ្កែ)។ កូណា​ចង់​នឹង​ធ្វើ​ការ​សាកល្បង​ជា​មួយ​លោកបង​បន្តិច! ដែល​លោក​បង​តែង​តែ​ប្រាប់​ថា​សុរា​ស្រាបៀរ​មិន​ល្អ​ណា​​ញោម! លោកបង​ឯង​ដឹង​ឬ​អត់​ថា សុរា​ស្រាបៀរ​មាន​ផ្នែក​ផ្សំ​អ្វី​ខ្លះ​ទៅ?»

លោកឪ​ក៏​តប​ទៅ​​ប្រាប់​ថា «រឿង​ងាយៗ​ជាង​បកចេក​ ហេតុ​អី​អាត្មា​នឹង​មិន​ដឹង​ទៅ?»​

មនុស្ស​បុរាណ​គេ​ពោល​ថា សុរា​ស្រាបៀរ​ផ្សំ​ដោយ​ឈាម​សត្វ​៥​ប្រភេទ​គឺ៖

  • ឈាម​ខ្លា ផឹក​ចូល​ទៅ​ហើយ​កាច​ណាស់​ អា​ឯង​ជួយ​សែង​អញ​ទៅ​វាយ​ជា​មួយ​វា​បន្តិច​មើល៎​…!
  • ឈាម​ពស់ ផឹក​ចូល​ទៅ​ហើយ​ដើរ​មិន​ត្រង់​ផ្លូវ វៀចទៅ​វៀចមក​ចង់​រាំរែក​ជា​ចង្វាក់​សារ៉ាវ៉ាន់…!
  • ឈាម​បក្សា​បក្សី ផឹក​ចូល​ទៅ​ហើយ​និយាយ​ស្តី​ទាំងយប់​ទាំងថ្ងៃ មិន​ដឹង​​យក​រឿង​អ្វី​មក​និយាយ​ខ្លះ​ទេ​…!
  • ឈាម​ជ្រូក អ៊ូកៗ​ផឹក​ចូល​ទៅ​ហើយ​ដេក​ត្រង់​ណា​ក៏​ដេក​បាន ឆ្កែ​លិត​មាត់​ក៏​មិន​ដឹង​ខ្លួន…!
  • ឈាម​សុនក​ ​(ឆ្កែ) ផឹក​ចូល​ទៅ​ហើយ​ព្រុស​បង្អើល​គេ​ឯង រហូត​ដល់​កូន​ប្រពន្ធ​ខ្លួន​ឯង​វា​ក៏​នឹង​ខាំ​បាន​…!

ពេល​លោកឪ​និយាយ​ចប់​ហើយ​លោក​ឪ​ក៏​ប្រញ៉ាប់​ដើរ​ចូល​កុដិ​វិញ​ព្រោះ​ព្រះភិក្ខុ​ជឿ​ជាក់​តាម​ពុទ្ធវចនៈ​ថា​ «ចូរកុំប្រមាទនៃជីវិត រក្សា​ជីវិត​ដើម្បី​ស្វែង​រក​វិមុត្តិ​សុខ :)»

រី​សុរា​មេរ័យ​អ្នក​ណា​សេព​ញៀន​ហើយ​ នឹង​នាំ​ជីវិត​ត្រូវ​ងងឹត​សៅហ្មង​ដល់​វិនាស​សូន្យ៖

  • ១ ​ទ្រព្យធន​របស់​ខ្លួន​នោះ​វិនាស​សូន្យ​មួយ​រំពេច
  • ២ អាច​ស្លាប់​ដោយ​ការ​ឈ្លោះ​ព្រោះ​តែ​ការ​ស្រវឹង
  • ៣ ឈឺ​គ្រុន​ដោយ​រោគា​ព្យាធិ​ផ្សេងៗ ​បាន​ដោយ​ងាយ
  • ៤ អ្នក​ផង​រិះគន់​និន្ទា​នាំ​អាម៉ាស់​កេរ្តិ៍​ដល់​វង្ស​ខ្លួន
  • ៥ មុខ​ក្រាស់​ណាស់​ណា​នៅ​ពេល​ស្រវឹង
  •  ៦ ល្ងង់​ខ្លៅ​បញ្ញា​ជ្រួញ​រេចរឹល​អស់​រលីង​អើយ

ដក​ស្រង់​ពី រឿង​សុរា​ស្រាបៀរ ដោយ សុមេធិ មេធិ

Advertisements

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in រឿងខ្លី អប់រំចិត្ត​ គំនិត and tagged , , , . Bookmark the permalink.

4 Responses to សុរាស្រាបៀរ

  1. ទាវ ថា:

    ជំរាបលោកពូ! 😀

  2. អញ្ចឹងតើបានជាតាស៊ីក្លូផក់រាល់ង៉ៃ ហេ ហេ ហេ….. ថ្ងៃមុនស្រវឹងវិះហក់

    ធាក់ដើមត្នោតជើងពីរ 🙂 ហេ ហេ ហេ ……….

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s