រឿង​ពិត​នៃ​ជីវិត


យើង​កំពុង​រស់​នៅ​ក្នុង​ពិភពលោក​មួយ​​ខ្វះ​តុល្យភាព។ ពិភពលោក​នេះ​ មិន​មែន​ជា​ផ្កាកូឡាប​ដោយ​ដាច់​ខាត​នោះ​ទេ តែ​វា​ក៏​មិន​មែន​ជា​បន្លា​ទាំង​អស់​នោះ​ដែរ។ ផ្កាកូឡាប​មាន​សម្ផស្ស​ទន់​ល្មើយ​ មាន​ពណ៌​ល្អ​ឆើត មាន​ក្លិន​ក្រអូប មាន​ដើម​ មាន​ទង​ ពេញ​ដោយ​បន្លា​​ស្អេក​ស្កះ ដែល​នៅ​ពី​លើ​នោះ​មាន​ផ្កាកូឡាប​កំពុង​រីក​ស្គុះ​ស្គាយ​។ ដោយ​សារ​តែ​ផ្កាកូឡាប​ គេ​ភ្លេច​គិត​ពី​បន្លា ប៉ុន្តែ​គេ​ក៏​មិន​បន្ថយ​តម្លៃ​ផ្កាកូឡាប​ ដោយ​ហេតុ​តែ​បន្លា​នោះ​ដែរ។

ចំពោះ​មនុស្ស​សុទិដ្ឋិនិយម​ ពិភពលោក​នេះ​គឺ​​ជា​ផ្កា​កូឡាប​យ៉ាង​ដាច់​ខាច ចំណែក​ឯ​មនុស្ស​ទុទិដ្ឋិនិយម​វិញ ពិភព​លោក​នេះ​គឺ​ជា​បន្លា​ដោយ​សុទ្ធ​សាធ។ ប៉ុន្តែ​ចំពោះ​អ្នក​ប្រាកដ​និយម​វិញ ពិភព​លោក​នេះ​មិន​មែន​​ជា​ផ្កាកូឡាប​ដោយ​ដាច់​ខាត​ទេ ទាំង​មិនមែន​​ជា​បន្លា​ដោយ​សុទ្ធសាធ​នោះ​ដែរ។ ពិភពលោក​នេះ​សម្បូរ​ពោរពាស​ទៅ​ដោយ​ផ្កាកូឡាប​ល្អៗ​ ហើយ​និង​បន្លា​ដ៏​មុត​ស្រួច។

មនុស្ស​មាន​សេចក្តី​យល់​ដឹង​ នឹង​មិន​មាន​សេចក្តី​ប្រតិព័ទ្ធ​តែ​ទៅ​លើ​សោភ័ណ្ឌភាព​​នៃ​ផ្កាកូឡាប​ទេ ប៉ុន្តែ​គេ​នឹង​មើល​ឃើញ​សម្រស់​ផ្កា​កូឡាប​តាម​សភាព​ពិត​របស់​វា។ ដោយ​ដឹង​ច្បាស់​នូវ​ចរិត​នៃ​បន្លា​ គេ​នឹង​មើល​ឃើញ​​បន្លា​ទាំង​នោះ​​តាម​សភាព​ពិត​របស់​វា ហើយ​គេ​នឹង​ប្រុង​ប្រយ័ត្ន​មិន​​ឲ្យ​មុត​បន្លា​នោះ​​ឡើយ។

បី​ដូច​ប៉ោល​នាឡិកា​ដែល​យោល​ទៅ​ឆ្វេង​ យោល​ទៅ​ស្តាំ​ជា​អចិន្ត្រៃយ៍ ល័ក្ខខ័ណ្ឌ​ជា​ទី​ប្រាថ្នា​បួន​យ៉ាង​ និង​ល័ក្ខខ័ណ្ឌ​ជា​ទី​មិន​ប្រាថ្នា​បួន​យ៉ាង​ តែង​កើត​មាន​នៅ​ក្នុង​ពិភពលោក​នេះ។ មនុស្ស​គ្រប់​រូប​ដោយ​​គ្មាន​ករណី​លើក​លែង​ត្រូវ​ប្រឈម​មុខ​​ចំពោះ​ល័ក្ខខ័ណ្ឌ​ទាំង​ឡាយ​នោះ នៅ​ក្នុង​​ដំណើរ​នៃ​ជីវិត​កាល​មួយ។ ល័ក្ខខ័ណ្ឌ​ទាំង​ឡាយ​នោះ​គឺ លាភ និង​ អលាភ, យស និង អយស, សេចក្តី​សរសើរ និង​សេចក្តី​និន្ទា, សុខ និង ​ទុក្ខ

ដកស្រង់៖ រឿង​ពិត​នៃ​ជីវិត
ដោយ នារទ មហាថេរ (Narada Mahathero)
បក​ប្រែដោយ ឈន អៀម

Advertisements

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in អត្ថបទ ចំណេះ​ដឹង​​ទូទៅ and tagged , , , , . Bookmark the permalink.

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s