បេះ​ដូង​ខ្មែរ


តាំង​ពី​មាន​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​ បៀរ​អង្គរ ថា ​បេះ​ដូង​ខ្មែរ​ មក​ នៅ​ពេល​ដែល​បុរស​ៗ​យើង​ នាំ​គ្នា​ចូល​កម្សាន្ត​នៅ​ បៀរ​ហ្គាដិន ភោជនីយដ្ឋាន ឬ ការ៉ាអូខេ​ក្តី មិន​ដែល​ប្រាប់​អ្នក​បម្រើ​ស្រាបៀរ​ថា យក​​បៀរ​អង្គរ ទេ គ្រាន់​តែ​ក្តាប់​ដៃ​ស្តាំ​ គោះ​លើ​ដើម​ទ្រូង​ឆ្វេង​ទៅ គេ​យក​មក​ឲ្យ​ហើយ… ។

ចូល​ដល់​សាច់​រឿង​អត់​ស្តេច​របស់​យើង​ម្តង៖

បុរស​ម្នាក់​បាន​នាំ​នារី​ជា​សង្សារ​ចូល​ភោជនីយ​ដ្ឋាន​ដើម្បី​ហូបអាហារ ឆ្លៀត​ជា​បាន​ចូល​ហើយ​ក៏​ចង់​ហូប​ សុរាស្រាបៀរ ។

គាត់​ក៏​ប្រាប់​ទៅ​នារី​ជា​សង្សារ​គាត់​ថា៖ អូន ! អូន​ឯង​កុំ​ម៉្មង់​អ្នក​បម្រើ​ឲ្យ​យក​អង្គរ​ដប​មក​ដាក់​តុ​យើង​ផង…
នារី​ជា​សង្សារ​ក៏​តប​វិញ៖ កុំ​ម៉្មង់​ម៉េច​ទៅ​បង ?
បុរស​ក៏​តប​ថា៖ អូន​ឯង​ឥត​ដែល​មើល​ទូរទស្សន៍​ទេ​ឬ?

នារី​ជា​សង្សារ​ក៏​នឹក​ឃើញ ហើយ​ក៏​ស្រែក​ប្រាប់​បុរស​ម្នាក់​ដែល​ជា​អ្នក​បម្រើ​ស្រាបៀរ៖ អូន!!! … (នារី​នោះ​​​ធ្វើ​ត្រាប់​តាម​ក្នុង​ទូរទស្សន៍)…

ងក់​ក្បាល​ទទួល​ការ​កុំ​ម៉្មង​ហើយ​ បុរស​ជា​អ្នក​បម្រើ​នោះ​ ក៏​ដើរ​ទៅ​បាត់ បាត់​ទៅៗ ប្រហែល​ជា​ កន្លះ​ម៉ោង​ក្រោយ​មក​ បាន​គាត់​មក​វិញ…

មើល​មុខ​គាត់​បែក​ញើស​ជោក ឯ​ដៃ​ទាំង​២​វិញ មិន​កាន់​ដប​​​បៀរ​អង្គរ​មក​ទេ បែរ​ជា​កាន់​ធុង​ដាក់​ទឹក​ដោះ​គោ​ដ៏​ធំ​មួយ​វិញ។

ចប់

Advertisements

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in រឿងកំប្លែង and tagged , , , , . Bookmark the permalink.

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s