វ្យាធបុរៈនៅ​ឯ​ណា​ឲ្យ​ប្រាកដ ?


ក្រោយ​បាន​អាន​សៀវភៅ ដើម្បី​យល់​កាន់​តែ​ច្បាស់​អំពីអង្គរ (Pour Mieux Comprendre Angkor) របស់​លោក​ ហ្សក សឺដេស (Georges Coedès) បោះ​ពុម្ព​​ឆ្នាំ ១៩៤៧ ​ដែល​ត្រូវ​បាន​​​ប្រែ​សំរួល​​ជា​ភាសា​ខ្មែរ​ដោយ​លោក ម៉ុញ សារី បោះពុម្ព​​​ឆ្នាំ ១៩៩៩ រួច​មក ខ្ញុំ​បាន​សង្កេត​ឃើញ​ចំណុច​មួយ​ដែល​​និយាយ​ពី​រាជធានី​របស់​រាជាណាចក្រ​ខ្មែរ​ដំបូង (នគរភ្នំ ឬ ហ្វូណន) ​គឺ វ្យាធបុរៈ ដែល​គាត់​អះអាង​ថា​ស្ថិតនៅ​ស្រុក​បាភ្នំ​ ខេត្រ​ព្រៃវែង ។

ខាង​ក្រោម​នេះ គឺ​ជា​អំណះអំណាង​របស់​អ្នក​សរសេរ​សៀវភៅ​ប្រវត្តិសាស្ត្រ​ផ្សេង​ទៀត ដែល​ខ្ញុំ​ដក​ស្រង់​មក​ដើម្បី​យក​មក​ធ្វើ​ជា​គោល​ វែក​ញែក​រក​ទី​តាំង​ពិត​របស់​ វ្យាធបុរៈ

១) ខុស​ពី​អ្វី​ដែល​គាត់​បាន​អះអាង​ សៀវភៅ ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា របស់​លោក អាដឺម៉ា ឡឺក្លែរ (Adhémard Leclère) បាន​សរសេរ​ថា […] មួយ​គឺ​រដ្ឋ​​ដែល​មាន​រាជធានី​នៅ​វយធបុរៈ គឺ​នៅ​ត្រង់​អង្គរ​បុរី (នគរបុរី) នៅ​ក្នុង​ខេត្រ​ព្រែកប្បាស​សព្វ​ថ្ងៃ ដែល​មាន​សំណល់​ប្រាសាទ​នៅ​ឡើយ […] ។

២) ឯ​សៀវភៅ​ ប្រវត្តិសាស្ត្រ​ខ្មែរ របស់​លោក ដេវិឌ ឆាណ្ឌល័រ  (David Chandler) វិញ​បាន​សរសេរ​ថា […] ការ​អះអាង​របស់​លោក​ សេដែស នេះ ផ្អែក​លើ​ការ​វិនិច្ឆ័យ​តាម​ភាសា​វិទ្យា មិន​មែន​ផ្អែក​ទៅ​លើ​វត្ថុ​តាង​ខាង​បុរាណ​វិទ្យា​ប៉ុន្មានទេ[…] ។

៣) ឯ​អត្ថបទ​នៅ​វីគីភីឌា​​ភាសា​ខ្មែរ កម្ពុជាសម័យអាណាចក្រភ្នំ ក៏​​បាន​សរសេរ​​ដែរ​​ថា […] តែ​ចំណុច​មួយ​ទៀត​ដែល​អ្នក​សិក្សា​នៅ​មិន​ហ៊ាន​អារ​កាត់​នៅ​ឡើយ​ គឺ​រឿង​រាជធានី​ដំបូង​របស់​ហ៊្វូណន […] ។ ដោយ​បន្ទាប់​មកបាន​​លើក​ពី​អំណះ​អំណាង​របស់​លោក ហ្សក សឺដេស និង​ ព្រះ​ភិក្ខុ ប៉ាង​ ខាត់ ដែល​ស្រប​គ្នា រួម​ជា​មួយ​មតិ​របស់​អ្នក​ប្រាជ្ញ​ផ្សេង​ទៀតដែល​ផ្ទុយ​ពី​គ្នា ។

៤) ជា​ចុង​ក្រោយ​គឺ សៀវភៅ ប្រវត្តិសាស្ត្រប្រទេស​កម្ពុជា ដោយ​លោក វង់ សុធារ៉ា និង លោក ណុប សុខា ដែល​ជា​សាស្រ្តា​ចារ្យ​ដេប៉ាតឺម៉ង់​ប្រវត្តិវិទ្យា នៅ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ​​២ ដែល​ដក​ស្រង់​យក​អំណះអំណាង​របស់​លោក ម៉ាយ​ឃើល វីគឃីរី (Michael Vickery) ដែល​មើល​ទៅ​ ជា​អំណះអំណាង​ថ្មី​ជាង​គេ​បំផុត និង​សមស្រប​ជាង​គេ​បំផុត​ដែរ ។ អំណះអំណាង​នោះ​គឺ៖

ក. ពាក្យ​ វ្យាធៈ  ជាភាសា​សំស្រ្តឹត​​​ត្រូវ​នឹង​ពាក្យ​បារាំង​ថា frapper ដែល​ប្រែ​ថា វាយ​ ទះ តប់  ។
ខ. នៅ​ឆ្នាំ១៩៩៦ កំណាយ​បុរាណ​វិទ្យា​​ដោយ​ បុរាណ​វិទូ​ជប៉ុន និង​អាមេរិច​ រួម​សហការ​​ដោយ​បុរាណ​វិទូ​ខ្មែរ​នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ ។ កំណាយ​ និង​ការ​ពិនិត្យ​រូប​ភាព​ពី​លើ​អាកាស​ បាន​នាំ​ឲ្យ​គេ​អះ​អាង​ថា នៅ​បាភ្នំ​គ្មាន​ភស្តុ​តាង​ជា​អតីត​ទី​ក្រុង​បែប​ណា​មួយ​ទេ ។
គ. កំណាយ​នៅ​ វត្ត​គំនូរ  ការ​សិក្សា​លើ​សំណស់​បុរាណ​វត្ថុ​ និង​រូប​ថត​ពី​លើ​អាកាស​​នៅ​អង្គរ​បុរី បាន​បង្ហាញ​ភស្តុតាង​ពី​ទី​ក្រុង​​​​បុរាណ​ដែល​អាច​មាន​មនុស្ស​រស់​នៅ​តាំង​ពី​មុន គ.ស រហូត​ដល់​សតវត្ស​ទី ៧ នៃ​គ.ស ។
ឃ. សិលា​ចារឹក​ បន្ទាយ​ប្រាវ  K. 222 នា​សតវត្ស​ទី ១១ មាន​ជួរ​មួយ​សរសេរ​ថា លោញ​វ្រៃក្របាសវ្យាធបុរ ដែល​មានន័យ​ថា លោញ​នៃ​ស្រុក​ព្រៃ​ក្របាស​ក្នុង​ដែនដី​វ្យាធបុរៈ ។ ព្រៃ​ក្របាស នោះ​ត្រូវ​នឹង​ស្រុក​ព្រៃ​កប្បាស​ នៅ​ខេត្រ​តា​កែវ​ សព្វ​ថ្ងៃ ។

ជាចុង​ក្រោយ​ ពួក​គាត់​បាន​សរសេរ​ថា […] វា​អាច​មាន​ន័យ​ថា រាជធានី វ្យាធបុរៈ ពិត​ជា​ត្រូវ​នឹង​ទីតាំង​ អង្គរ​បុរី​ ​[…] ។

មតិ​ខ្ញុំ ៖ សម្រាប់​ខ្ញុំ​ ខ្ញុំ​យល់​ស្រប​និង​មតិ​ទី () ។ ចំណែក​អ្នក​ទាំង​អស់​គ្នា​វិញ​ តើ​យល់​យ៉ាង​ណា​ចំពោះ​​ទីតាំង​ពិត​ប្រាកដ​នៃពាក្យ​ វ្យាធបុរៈ នេះ ? ស្រេច​តែ​លើ​អ្នក​​ទាំង​អស់​គ្នា​សម្រេច​ចុះ តែ​ចូរ​ចាំ​ថា « បើ​យើង​ជា​អ្នក​អប់​រំ​គេ យើង​ត្រូវ​តែ​ពិនិត្យ​លើ​ពាក្យ​របស់​យើង បើ​​យើង​ប្រាប់​ទៅ​គេ​ខុស មិនមែន​មាន​តែ​គេ​ទេ​ដែល​ខុស អ្នក​ដទៃ​ក៏​យល់​ច្រឡំ​ដែរ » ៕

Advertisements

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in អត្ថបទ ប្រវត្តិវិទ្យា, អត្ថបទ ភូមិវិទ្យា and tagged , , , , , , . Bookmark the permalink.

3 Responses to វ្យាធបុរៈនៅ​ឯ​ណា​ឲ្យ​ប្រាកដ ?

  1. Samady KS ថា:

    ខ្ញុំ​កំពុង​តែ​តាម​ដាន​ដែរ តែ​មិន​ទាន់​ហ៊ាន​មាន​យោបល់​ទេ ព្រោះ​ខ្ញុំ​ក៏​មាន​សៀវភៅ​នេះ​ដែរ http://learn4khmer.wordpress.com/2009/05/26/khmer-history/

    • តា ម៉ាប់ ថា:

      លោត​ចូលស៉្បាមទៀតហើយ ហាហាហា… ចុះ​បង​មាន​ដឹង​ថា សៀវភៅ​ប្រវត្តិវិទ្យា​សម្រាប់​ បឋម និង មធ្យម​សិក្សា គេ​សរសេរ​ថា​ម៉េច​ដែរទេ?

  2. Pingback: ដំណើរ​ឆ្ពោះ​ទៅ វ្យាធបុរៈ | តាម៉ាប់ យាយម៉ាប់

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s