លក្ខណៈអ្នកប្រាជ្ញ បើនិយាយដោយគតិធម៌វិញនោះ លោកចែកបុគ្គលជា ២ជំពូក គឺព្រះអរិយបុគ្គលទាំងឡាយ មានអង្គព្រះសម្មាសម្ពុទ្ធជាម្ចាស់ជាដើម ហៅថាអ្នកប្រាជ្ញប្រសើរវិសេសលើសលោក ជំពូក១ ។ កល្យាណបុថុជ្ជន គឺបុថុជ្ជនដែលមានគុណ គឺបណ្ឌិតគប្បីរាប់នោះ ហៅថាអ្នកប្រាជ្ញប្រពៃជំពូក ១ ។
ឯអ្នកប្រាជ្ញចំណែកខាងព្រះអរិយបុគ្គលក្នុងទីនេះ យើងមិនសំដែងឲ្យពិសា្តរទេ ព្រោះមាននៅក្នុងគតិធម៌ទៅហើយ ក្នុងប៉ែកនេះ សំដែងតែពួកអ្នកប្រាជ្ញ ចំណែកខាងកល្យាណបុថុជ្ជនប៉ុណ្ណោះ ព្រោះជាគតិលោក ។
អរិយទ្រព្យ ៧ប្រការ
ស . សី . ហិ . ឳ . សុ . ចា . ប . អរិយទ្រព្យ ៧ប្រការ គឺ ៖
- សទ្ធា សេចក្តីជឿកម្ម និងផលនៃកម្មក្នុងព្រះពុទ្ធសាសនា ១ ។
- សិល ៥, ៨, និង ១០ ដ៏បរិសុទ្ធ ១ ។
- អៀនខ្មាសអំពើអាក្រក់ ១ ។
- សេចក្តីភ័យខ្លាចបាប ១ ។
- កិរិយាត្រងត្រាប់នូវធម៌ ១ ។
- សេចក្តីបរិច្ចាគទាន ឬ លះបង់ចោលនូវអំពើអាក្រក់ ១ ។
- បញ្ញាជាសម្មាទិដ្ឋិ ១ ។
ធម៌ ៧ប្រការនេះ មាននៅលើបុថុជ្ជនណា បុថុជ្ជននោះឯងហៅថា កល្យាណបុថុជ្ជន គឺរាប់ជាអ្នកប្រាជ្ញបាន ។
សប្បុរិសធម៌ទាំង ៧ ប្រការ
- ធម្មញ្ញុតា ភាវៈជាអ្នកស្គាល់នូវហេតុនៃផល មានស្គាល់ថា របស់នេះជាហេតុជាទីតាំងនៃផលនេះ នេះជាផលបង្កើតមកអំពីហេតុនេះជាដើម ។
- អត្ថញ្ញុតា ភាវៈជាអ្នកស្គាល់នូវផលនៃហេតុ មានស្គាល់ថា សេចក្តីសុខនេះ ជាផលនៃហេតុនេះ សេចក្តីទុក្ខនេះ ជាផលនៃហេតុនេះជាដើម ។
- អត្តញ្ញុតា ភាវៈជាអ្នកដឹងខ្លួនថា យើងមានជាតិគោត្រ ត្រកូលយ៉ាងនេះ សក្តិយសសម្បត្តិបរិវារប៉ុណ្ណេះ ចំណេះវិជ្ជានូវធម៌ត្រឹមប៉ុណ្ណេះ ហើយត្រូវប្រព្រឹត្តខ្លួន ឲ្យសមស្របដល់ឋានៈដែលមាននៅយ៉ាងម្តេច ៗ នោះ ។
- មត្តញ្ញុតា ទំនងជាអ្នកស្គាល់ប្រមាណក្នុងការស្វែងរកចិញ្ចឹមជីវិត ដោយផ្លូវសម្មាជីវៈ និងប្រមាណក្នុងការបរិភោគល្មមសមគួរ ។
- កាលញ្ញុតា បែបជាអ្នកស្គាល់កាលវេលាដ៏សមគួរក្នុងពេលប្រកបកិច្ចនានា ។
- បរិសញ្ញុតា របៀបជាអ្នកស្គាល់ប្រជុំជន និងកិរិយាដែលត្រូវប្រព្រឹត្តក្នុងទីប្រជុំជននានាថា ពួកនោះកាលចូលទៅរក តោងធ្វើកិរិយាយ៉ាងនេះ ត្រូវនិយាយយ៉ាងនេះជាដើម ។
- បុគ្គលបអាបរញ្ញុតា សន្តានជាអ្នកស្គាល់នូវអាធ្យាស្រ័យនៃបុគ្គលថា បុគ្គលនេះល្អ គួរគប់ជាមិត្រ បុគ្គលនេះជាមនុស្សអាក្រក់ មិនគួរគប់យកជាមិត្រជាដើម ។
សប្បុរិសធម៌ទាំង ៧ នេះ មាននៅលើបុគ្គលណា បុគ្គលនោះ ហៅថាជាអ្នកប្រាជ្ញពិតប្រាកដក្នុងលោកនេះ ។
មួយទៀត សភាវៈធម៌ដែលនាំឲ្យប្រាសចាកក្តីចាក់ដោតគេឲ្យឈឺចាប់ផ្សេងៗ សេចក្តីមេត្តាករុណាសត្វ នាំសត្វឲ្យរួចចាកទុក្ខទោសបាន សេចក្តីបរិសុទ្ធចិត្តនៅក្នុងសត្តនិកាយ សេចក្តីទូន្មានសត្វឲ្យដើរផ្លូវល្អ គឺញ៉ាំងពពួកសត្វឲ្យស្ថិតនៅក្នុងកុសលធម៌បាន សភាវៈធម៌ទាំងអស់នេះ ជារបស់នៃអ្នកប្រាជ្ញគួរចូលចិត្តចុះ ។
អ្នកប្រាជ្ញនោះ លោកក៏រាប់យកដួងបញ្ញាចេតសិកដែលពិចារណាដឹងទូទៅ ហើយប្រព្រឹត្តទៅតាមកាលដែលគួរធ្វើបាន អ្នកប្រាជ្ញអាចដឹងហេតុផលពិតមិនពិតជាដើម ព្រោះលោកសំគាល់យកអាការៈដែលសំដែងចេញមកនោះ មកពិចារណាត្រិះរិះមើល ឯអាការៈនោះឯង អាចសំដែងប្រាប់មកឲ្យលោកជ្រាបបាន ។
មួយទៀត អ្នកប្រាជ្ញនោះ បើនិយាយដោយយ៉ាងខ្លី គឺលោកស្រដីថា បុគ្គលឯណាទទួលខ្លួន ឬសំគាល់ខ្លួនជាអ្នកល្ងង់នៅឡើយ បុគ្គលនោះឯង ហៅថាជាអ្នកប្រាជ្ញទៅវិញ ដូចមានបទបាលីថា ៖
ពាលោ មញ្ញតិ ពាល្យំ បណ្ឌិតោ វបិ តេន សោ
ពាលោវ បណ្ធិតមានិ សវេ ពាលោតិ វុច្ចតិ ។ជនឯណាដឹងខ្លួនជាពាលពិត
ជននោះហៅបណ្ឌិតតាមនយោគ
ជនឯណាតាំងតួថាប្រាជ្ញព្រោក
ជននោះលោកថាជាពាលធំ ។
ដកស្រង់៖ គតិលោក ភាគ ២ ទំព័រ ៦៣ – ៦៨
(ព.ស. ២៥០៧) ឧកញ៉ាសុត្តន្តប្រីយជា ឥន្ទ រៀបរៀង
គតិលោក ! មិនមែន គិតលោក ទេ សំឡាញ់ចិត្ដអូន !!!
អរគុណហើយ អូនសំឡាញ់ចិត្តបង ចាំបងកែ ហេហេហេ
ថាម៉េច ? ប្រជុំជាតក ???
មានសៀវភៅលក់ នៅក្នុងស្រុកខ្មែរ ដែរមែនទេ ?
បើមានជួយប្រាប់ផង ចាំខ្ញុំនឹងជម្រាបលោកប៉ា
ឲ្យទីញផ្ញើ ..
កាលមុន ទិញបានសៀវភៅច្បាប់កំណាព្យ ៣ ឬ៤ ក្បាល
ដែរ …. ហើយនឹងសៀវភៅ សាមកុក គ្រប់វគ្គ យកមក
មើល ! តែមើលមិនទាន់ចប់មួយក្បាលផង ចំពោះរឿង
សាមកុក នោះ ! តែ ឲ្យតែរឿង ជាតក ខ្ញុំចូលចិត្ដណាស់
ជួយប្រាប់ឈ្មោះសៀវភៅ ម្ដងទៀតផងណា សំឡាញ់
ចិត្ដអូន …
ចាំអូន ឲ្យមួយ Kiss from Korea ..
សៀវភៅនេះ នៅក្របមុខសរសេរថា ប្រជុំនិទានជាតក (លំនាំរឿងទេសនា) សម្រាប់ឧបត្ថម្ភការសិក្សាធម្មវិន័យជាដើម ។ ផ្សាយចេញពីបណ្ណាគារត្រៃរតន៍ ។ សិទ្ធត្ថបណ្ឌិត ស៊ីវ សុង រៀបរៀងជាមួយ ព្រះមហា សំ សុខ សាស្ត្រាចារ្យភាសាបាលីវត្តលង្កា បោះពុម្ពឆ្នាំ ១៩៦២ ។
កាលដែលនឹកភ្នកទិញសៀវភៅនេះ គឺ ឃើញលោក គឹម ចាន់ណា មានសៀវភៅនិទានជាតកដែរ តែមិនច្រើនដូចនេះទេ ។ ដោយសៀវភៅខាងណុងថ្លៃពេក ក៏សួរអ្នកលក់ៗ ក៏យកបង្ហាញក៏ទិញភ្លាមទៅ តម្លៃ ៥ ដុល្លារ យូ អេស អេ ។
សាមកុក និង សហរាត្រី អត់ទាន់មានទានបច្ច័យទិញទេ ហេហេហេ ។
សម្មាទិដ្ឋិ ! មិនមែនសម្មទិដ្ឋិទេ !
..អេហ៏ ! សំឡាញ់ខ្ញុំឥលូវនេះ ចេះរកធម្មរកអាថ៌ដែរហើយតើ !
ចឹង ខ្ញុំ នឹងមិនភ័យ អត់ដៃគូ សំណេះសំណាលគ្នា អំពីរឿងធម្ម
ពេលខ្ញុំទៅសាងភ្នួសនោះទេ ! ហេហេហេ !
កំហុសអចេតនាទេ សំលាញ់ ! តាមពិតទៅ គិតថាមិនទេ តែអានទៅចេះតែជក់ ទោះជាត្រងត្រាប់ស្តាប់ឲ្យយល់មិនសូវបានក្តី ។ ទៅប្រជុំជាតក ជាង ២០០ រឿងទៀត អានមិនទាន់អស់ផង ។