ប៉ូលិស​ដេញ​ខ្ញុំ


ដែល​ខ្ញុំ​ដាក់​ចំណង​ជើង​ថា ប៉ូលិស​ដេញ​ខ្ញុំ​ នេះ​មិន​មែន​ខ្ញុំ​ធ្វើ​អ្វី​ខុស​ទេ​ តែ​ខ្ញុំ​ធ្វើ​ខុស​ពី​ចិត្ត​គាត់ ។ ឯ​ដេញ​នោះក៏​មិន​មែន​ដេញ​ចាប់​អី​ដែរ គឺ​ដេញ​ចេញ​ពី​កន្លែង​មាន​គ្រោះ​ថ្នាក់​នោះ ។ សាច់​រឿង​គឺ​អញ្ចេះ ៖

ម៉ោង ១១ ព្រឹក​មិញ​នេះ ខ្ញុំ​ធ្វើ​ដំណើរ​តាម​​មហា​វិថី​កម្ពុជា​ក្រោម ពី​កើត​ទៅ​លិច ដល់​ស្តុប​ណាន​ជីង ។ ខ្ញុំ​រង់​ចាំ​បត់​ឆ្វេង​ទៅ​​មហាវិថី​ឆេកូ​ស្លូវ៉ាគី (ផ្លូវ​មុខវិទ្យាល័យ​បាក់ទូក) ព្រោះ​ស្តុប​នៅ​ផ្តល់​អាទិភាព​ដល់​​អ្នក​ទៅ​ត្រង់​ និង​បត់​ស្តាំ​នៅ​ឡើយ ។ ពេល​ភ្លើង​បៃតង​ជិត​រលត់​ហើយ ស្រាប់​តែ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​មួ​យ​បាន​កើត​ឡើង នៅ​ម្ខាង​ទៀត​នៃ​ស្តុប ។

ម៉ូតូ​ Dream មួយ​គ្រឿង​​ដែល​មាន​បំណង​ទៅ​ត្រង់ បាន​បុក​ប៉ះ​និង​បំពង​ស៊ី​ម៉ាំង​របស់​ម៉ូតូ​ Icon ​មួយ​គ្រឿង​ទៀត​ដែល​បត់​ស្តាំ បណ្តាល​ឲ្យ​ម៉ូតូ​ Dream ដួល ។ ដោយ​មាន​ប៉ូលិស​ចរាចរណ៍​​នាំ​ចាំ​ផង ម៉ូតូ​ទាំង​២ក៏​ត្រូវ​បាន​លើក​ឡើង​លើ​ចិញ្ចើម​ថ្នល់ ។ ខ្ញុំ​ ពេល​នោះ​ប្រហែល​ជា​មាន​ចិត្ត​ចង់​ជួយ​ឈឺ​ឆ្អាល​គេ​ផង​ក៏​ឈប់​មើល ហើ​យ​ប្រាប់​ទាំង​សង​ខាង​ថា ឲ្យ​សម្រួល​គ្នា​ខាង​ក្រៅ​ទៅ​ កុំ​ឲ្យ​ប៉ូលិស​យក​ទៅ​ណា​ទៅ​ណី ។

ឯ​ប៉ូលិស​ បែប​ឃើញ​ខ្ញុំ​និយាយ​​ដូច​កាត់​មុខ​កាត់​មាត់​គាត់ ឬ ខ្លាច​មិន​បាន​ សគុណ   ក៏​ស្រាប់​តែ​មក​គំហក​ដាក់​ខ្ញុំ​ថា ៖​ «ណែ! ប្អូន​ឯង​ចេះ​ស្អី ! មិន​មែន​រឿង​ខ្លួន​ឯង​ផង ! តិច​យក​ទៅ​ប៉ុស្តិ៍​ឥឡូវ !» ។ ខ្ញុំ​ហួស​ចិត្ត​និង​សម្តី​គាត់ អាង​ស្អីអាង​យក​ទៅ​ប៉ុស្តិ៍ ខ្ញុំ​ខុស​អី ? មាត្រា​ណា ? ច្បាប់ណា ? តែដោយ​ខ្ជិល​នាំ​រឿង​វែង​ឆ្ងាយ​ខ្ញុំ​ក៏​ជិះ​ចេញ​ទៅ ។

នឹក​ឃើញ​រឿង​ប៉ូលិស​ ក៏​អរគុណ​ដល់​ប៉ូលិស​ខណ្ឌ​ម្នាក់​ ដែល​ពេល​នោះ​ ខ្ញុំ​ខុស​មែន (ជិះ​ម៉ូតូ​មិន​ពាក់​មួក) គាត់​ឃាត់​ខ្ញុំ​ ហើយ​ទារ សគុណ ១០,០០០៛ ព្រោះនៅ​ខាង​មុខ​មាន​ពួក​កាប់​ឆៅ (លើក​ដាក់​ឡាន​ទៅ​ខណ្ឌ) កំពុង​​ត្រួត​ពិនិត្យ ។

ខ្ញុំ​ឆ្ងល់​អើយ​សែន​ឆ្ងល់ តើ​មាន​នរណា​អាច​ឆ្លើយ​នឹង​សំនួរ​ខ្ញុំ​បានទេ ? មាត្រា​ណា ច្បាប់​ណា ម៉ូតូ​​ដែល​ល្មើស​ច្បាប់​ចរាចរណ៍​កម្រិត​ស្រាល (គ្មាន​មួក ​គ្មានកញ្ចក់) ត្រូវ​បា​ន​ដឹក​យក​ទៅ​ដល់​ខណ្ឌ ​ដែល​នាំ​ឲ្យ​ប្រជាពលរដ្ឋ​ខាត​ពេល​វេលា​ និង​ថវិកា (ពិន័យ​ពី ២៣,០០០៛ ទៅ ២៧,០០០៛) ។ ហើយ​ដែល​ពេល​ខ្លះ​វិញ ពូៗ​ខ្លះ​ជិះ​ម៉ូតូ​មិនពាក់​មួក​​ផង សៀត​តែ​ អាយ​ឌី មួយ​ជាប់​ខ្លួន​រួច​បាត់ ។

Advertisements

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in កំណត់សរសេរ តាម៉ាប់ and tagged , , , , , . Bookmark the permalink.

11 Responses to ប៉ូលិស​ដេញ​ខ្ញុំ

  1. ខ្ញុំគិតថាគ្មានច្បាប់ណាដែលម៉ូតូ​​ដែល​ល្មើស​ច្បាប់​ចរាចរណ៍​កម្រិត​ស្រាល (គ្មាន​មួក ​គ្មានកញ្ចក់) ត្រូវ​បា​ន​ដឹក​យក​ទៅ​ដល់​ខណ្ឌ ​នោះទេ !! ប្រហែលមកពីពួកពូៗនគរបាលចរាចរណ៍ទាំងនោះ គាត់ខ្វះលុយចាយហើយមើលទៅ !!

    • តា ម៉ាប់ ថា:

      គិត​ថា​គ្មា​នដែរ តែ​បើ​ សិទ្ធីផន បាន​មក​នេះ នឹង​ឃើញ​ជាក់នឹង​ភ្នែក ។

  2. ហែម​ សុខជា ថា:

    ពិបាក​ដែរ​ ពួក​គាត់​រាយ​សំណាញ់​ពី​ក្រោម​ដល់​លើ​ យ៉ាង​ណា​ក៏​នៅ​តែ​មិន​អាច​តប​តរ​នឹង​ពួក​គាត់​ដែរ។ ល្មម​ៗ​សំរួល​គ្នា​ទៅ​។​

    • តា ម៉ាប់ ថា:

      និយាយ​ទៅ យើង​ជា​ភាគី​ចាញ់​ប្រៀប មិនបាច់​ប្រឹង​តវ៉ាទេ​។

  3. nataro ថា:

    (គ្មាន​មួក ​គ្មានកញ្ចក់) ត្រូវ​បា​ន​ដឹក​យក​ទៅ​ដល់​ខណ្ឌ ព្រោះលោកកែប ជុតិមាឲ្យធ្វើចឹង! ចង់ដឹងទៅសួរគាត់នៅសាលាក្រុងហូវ
    ដឹកយកទៅខណ្ឌហ្នឹង គឺដើម្បីឲ្យនគរបាលបានប្រាក់ ទុកដោះស្រាយ បារីស្រា ស៊ីគុយទាវ និងចាក់សាំង។

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s