Help-Portrait


សួស្តី​ ខែ​វិច្ឆិកា !!! តើ​អ្នក​ភូមិ​ទាំង​អស់​គ្នា​សុខ​សប្បាយ​ជា​ទេ​? មួយ​រយៈ​នេះរវល់​ផង ខ្ជិលផង ​ដល់​អ៊ីចឹង​គ្មាន​អ្វី​យក​មក​ចែក​រំលែក​សោះ ។

ចូល​មក​​ដល់​សាច់​រឿង​ម្តង តើ​បង​ប្អូន​អ្នក​ភូមិ​ស្គាល់​ Help-Portrait ទេ ?

Help-Portrait គឺ​ជា​ចលនា​មួយ​របស់​ ជាង​ថត​រូប​ ដែល​ចំណាយ​ពេល​វេលា​ សម្ភារៈ និង​ ជំនាញ​របស់​ខ្លួន​ ដោយ​ផ្តល់​​ឲ្យ​មនុស្ស​មួយ​ចំនួន​ដែល​មិន​មាន​វាសនា​ល្អ​ដូច​ពួក​គេ​ដោយ​ថត​​រូប​​ចំពី​មុខ​​របស់​ពួក​គេ (មិនមានការ​គិត​ប្រាក់) ។

វិធីងាយ​ ៗ សម្រាប់ Help-Portrait

  1. ស្វែង​រក​អ្នក​ដែល​ត្រូវ​ការ​               Find someone in need
  2. ថតរូប​ចំពី​មុខ​របស់​ពួកគេ            Take their portraits
  3. ផ្តិត​រូប​ឲ្យ​ពួក​គេ                                Print their portraits
  4. យក​រូប​ឲ្យ​ពួក​គេ                              and Deliver them

គិត​ជា​រួម មក​ទល់​ថ្ងៃនេះ​មាន ៖

  • រូប​ថត​ចំនួន ១០១,៥៦៩ ត្រូវ​បានថត
  • ជាង​ថត​រូបចំនួន ១០​,៥៧៤ នាក់
  • អ្នកស្ម័គ្រចិត្រ ១២,៦៥៤ នាក់
  • នៅទីតាំង​ចំនួន ១,០៦២ កន្លែង
  • នៅ​ប្រទេស​ចំនួន ៥៤ ជុំ​វិញ​ពិភពលោក (មិនទាន់​រាប់​បញ្ចូល​ប្រទេស​កម្ពុជា)

ជា​មួយ​នេះ​ផង​ដែរ នៅ​ប្រទេស​កម្ពុជា ក្លឹប​ថតរូប​កម្ពុជា Cambodia Photography Club ហៅកាត់ថា CPC  ដែល​ទើប​នឹង​បញ្ចប់ ​ការ​តាំង​ពិពណ៌​រូប​ភាព​ ក្នុង​គោល​បំណង មនុស្ស​ធម៌ អស់​រយៈ​ពេល ៣​ថ្ងៃ ជា​លើកទី ១ របស់​ខ្លួន នៅ​ មេតា ហោស៍ (Meta House) ​ដែល​​ទទួល​បាន​ការគាំទ្រ​យ៉ាង​ច្រើន​រួច​មក​ហើយ​នោះ បាន​រៀប​ចំ​ Help-Portrait ជា​លើក​ទី ៣​ របស់​ខ្លួន នៅ​ថ្ងៃសៅរ៍ ទី ៥ ខែ​វិច្ឆកា​ នេះ នៅ​ឯ​មជ្ឈមណ្ឌល​កុមារ​កំព្រាចំនួន​ ២ នៅ​ឯ អន្លង់ក្ងាន (សូម​បញ្ជាក់ថា Help-Portrait លើកទី ១ ធ្វើ​ឡើង​កាល​ពី ឆ្នាំ ២០១០ នៅ​ភ្នំពេញ និង លើក​ទី ២ នៅ​សៀម​រាប ក្នុង​ឆ្នាំ ២០១១ នេះ) ។

បង​ប្អូន​អ្នក​ភូមិ​អាច​ឆ្ងល់ថា ម៉េច​បាន​ជា​ តាម៉ាប់ យក​រឿង​នេះ​មក​និយាយ ? មិនមាន​អ្វី​គួរ​ឲ្យ​ចម្លែកទេ ព្រោះ​ តាម៉ាប់ ជា​សមាជិក​ម្នាក់​នៃ ក្លឹប​ថត​រូប​កម្ពុជា​ ដែរ ហេហេហេ ។

About តា ម៉ាប់

ខ្ញុំគ្រាន់តែចង់ដើរលេង! I live and I travel!
This entry was posted in កំណត់សរសេរ តាម៉ាប់ and tagged , , , . Bookmark the permalink.

2 Responses to Help-Portrait

  1. ខ្ញុំអត់ទាន់មានជំនាញ… ហេតុនេះ ខ្ញុំមិនទាន់ហ៊ានចូលជាសមាជិក CPC នៅឡើយទេតាម៉ាប់… 😀

សាសង