កាលពីថ្ងៃព្រហស្បត្តិ៍ទី ១០ ខែវិច្ឆិកា នេះ ក្រុមហ៊ុនផលិតផលសម្រាប់ស្ត្រី Victoria’s Secret បានបង្ហាញអាវទ្រនាប់ថ្មី ដែលមានតម្លៃដល់ទៅ ២ លាន ៥ សែន ដុល្លារ សហរដ្ឋអាមេរិច (US $ 2.500.00) ។ អាវនោះត្រូវបានពាក់បង្ហាញដោយនាង មេរ៉េនដា ឃៀរ (Merada Keer) អ្នកបង្ហាញម៉ូតជាតិអូស្ត្រាលី អាយុ ២៨ ឆ្នាំ ។
ទោះជាយ៉ាងណា មុននាង មេរ៉េនដា ឃៀរ ពាក់អាវទ្រនាប់តម្លៃ ២ លាន ៥ សែន ដុល្លារ សហរដ្ឋអាមេរិចនេះ ក៏មានតារាបង្ហាញម៉ូតផ្សេង ៗ ទៀត ដែលបានពាក់អាវទ្រនាប់ដ៏មានតម្លៃថ្លៃ ម៉ាក Victoria’s Secret នេះដែរ ។
អាវទ្រនាប់ដែលថ្លៃបំផុត ពាក់បង្ហាញដោយនាង ជីសែល បាន់ដ៍ឆេន (Giselle Bundchen) មានតម្លៃដល់ទៅ ១៦ លាន ដុលា្លរ សហរដ្ឋអាមេរិច ។ រីឯអាវទ្រនាប់ដែលថោកបំផុត ពាក់បង្ហាញដោយនាង អាឌ្រីយ៉ាណា លីម៉ា (Andriana Lima) ដែលមានតម្លៃ ២ លាន ដុល្លារ សហរដ្ឋអាមេរិច ។
តើមាននរណាចង់បានទេ ? ហេហេហេ បើខ្ញុំវិញទុកលុយធ្វើដើរលេងហើយ !
សូមបញ្ជាក់ផងដែរថា អាវទ្រនាប់នេះ ត្រូវបានរចនាម៉ូដដោយ ជាងអលង្កាប្រចាំទីក្រុង ឡុង ដោយចំណាយពេលជាង ៥០០ ម៉ោង ដើម្បីបិទភ្ជាប់ ត្បូងចំនួន ៣.៤០០ គ្រាប់ ។
ទិញទៅ ពាក់ឲ្យនរណាមើលទៅលោកអើយ!!!
ទិញហើយ ដើរបង្ហាញតាមផ្លូវទៅ !
ចឹងបានចុះទំព័រមុខហើយ ដាក់ថាមនុស្សឆ្កួត!!!!
ទាល់យារហស៎ ចាំពាក់សិនបានដឹងណា !