តាម៉ាប់​ អ្នកយកការណ៍​ព័ត៌មានពិសេស


តែន តែន តែន !!! ត​ពី​វគ្គ​មុន​ដែល តាម៉ាប់ អ្នក​កាសែត ឥត​ស្ថាប័ន ឥឡូវ​នេះ តាម៉ាប់ បាន​ក្លាយ​ខ្លួន​ជា​ អ្នក​យក​ការណ៍​ព័ត៌មាន​ពិសេស​ហើយ ។

យប់​មិញនេះ ខ្ញុំ​គិត​ថា​បង​ប្អូន​អ្នក​ភូមិ​ ដែល​បាន​អាន​កាសែត​​តាម​បណ្ដាញ​ប្រាកដ​ជា​បាន​ជ្រាប​ដឹង​ពី​រឿង​អគ្គិភ័យ​នៅ​ម្ដុំ​​កៅ​ដាយ ខាង​ក្រោយ​មន្ទីរពេទ្យ​មិត្ត​ភាព​ខ្មែរ​សូវៀត​ ហើយ​កាត់​ថា ពេទ្យ​រុស្ស៊ី​ ជា​មិនខាន ។

ចូរ​និយាយ​ដល់​ហេតុ​ការណ៍​​ត្រួស​វិញ ៖ ខ្ញុំ​ចេញ​ដំណើរ​ពី​ថត​រូប​គណៈ​ប្រតិភូ​ដូច​​ថ្ងៃ​មុន​ដែរ ប្រហែល​ជា​ម៉ោង ១១ យប់ ក៏​ជិះ​ត្រែ ៗ ស្រាប់​តែ​ឃើញ​រថយន្ត​ពន្លត់​អគ្គិភ័យ ខ្ញុំ​ក៏​ខំ​ជិះ​តាម​ទាន់​ទៅ​ដល់​កន្លែង​កើត​ហេតុ ប្រហែល​ជា​ម៉ោង ១១ កន្លះ យប់ ។ ខ្ញុំ​បាន​បន្ត​នៅ​រូប​ភាព​ពី​ស្ថាន​ការ​នោះ​ដល់​ម៉ោង ១ ព្រឹក​ ឆ្លង​ចូល​ថ្ងៃ​ទី ១៦ នេះ ទើប​ត្រឡប់​ទៅ​ផ្ទះ​វិញ (ខ្លាច​ដេក​ក្រៅ​ផ្ទះ) ។

នៅ​ពេល​នោះ​ដែរ បាន​ឃើញ​មុខ​អាជ្ញាធរ​ជា​ច្រើន​ មាន​ប៉ូលិស​ផង ពិសេស​ជាង​នេះ​ទៅ​ទៀត​គឺ ​មាន​វត្ត​មាន​លោក​ប្រធាន​កាសែត ដេអាប៉េ (DAP)​ ដ៏​ល្បី​ល្បាញ​របស់​ខ្មែរ​យើង ក្នុង​ឈុត​​អាវ​ធំ​ ។

ខ្ញុំ​សុំ​មិន​ពត៌នា​អ្វី​ច្រើន​ព្រោះ​ខ្ញុំ​មិនមែន​ជា​អ្នក​កាសែត ឬ ក៏​ជា​អ្នក​យក​ការណ៍​ព័ត៌មាន​អ្វី​ដែរ គ្រាន់​តែ​ជា​ជាង​ថត​រូប​ឥត​ជំនាញ​ម្នាក់​តែ​ប៉ុណ្ណោះ ។

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

អាន​បន្ថែម​នៅ ដេអាប៉េ DAP

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in កំណត់សរសេរ តាម៉ាប់ and tagged , , , , , . Bookmark the permalink.

4 Responses to តាម៉ាប់​ អ្នកយកការណ៍​ព័ត៌មានពិសេស

  1. ផ្កាយ​ដុះ​​កន្ទុយ​ និយាយថា៖

    រូប​តា​ម៉ាប់​ថត​ស្អាត​ ហើយ​ច្បាស់​ មិន​តែ​ប៉ុណ្ណោះ​គ្រាន់​បើ​ជាង​ ខាង​កាសែត​មួយ​ចំនួន​។ សុំ​លើកមេដៃ​ពីរ​ឲ្យ​ ^^

    • តា ម៉ាប់ និយាយថា៖

      អរគុណ​ហើយ បូផា មក​ពី​បាន​ ម៉ាស៊ីនយោង ហើយ​មាន​ ហ្លាស់​ បន្តុប​ថែម​ពី​លើ​ទៀត ។ ទៅ​និយាយ​អី​ អ្នក​កាសែត​ទូរស័ព្ទ​ដៃ​នោះ ។

  2. ខ្មែរចំណាន និយាយថា៖

    បងប្រុសពិតជាមមាញឹកមែនតើនៀក :D​ ប្រហែលខូចខាតមិនតិចទេមើលទៅ!

    • តា ម៉ាប់ និយាយថា៖

      តាម​ពិត​ទៅ​ការងារ​ខ្ញុំមិនមែន​ ២ មុខ​ណឹង​ផង តែ​បើ​និយាយ​ឲ្យ​ចំ គេថា ៖ មនុស្ស​ចេះ​ដឹង​ជ្រុល ហាហាហា ។ ឃ្លាំង​នោះ​ជា​ឃ្លាំង​អាវជជុះផង ឆេះ​ងុំ​ជា​ធ្យូង​ទៅ​ទៀត ។ មិន​បាន​ទៅ​មើល​ស្ថាន​ការ​​ដែល​ថ្ងៃនេះ តែ​គិត​ថា​អស់​បញ្ហា​ហើយ ។

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s