លោក ឆាលស៍ ដឺ ម៉ុងទីញី (១៨០៥ – ១៨៦៨)


ល្វីស ឆាលស៍ ដឺ ម៉ុងទីញី (Louis Charles de Montigny) (១៨០៥ – ១៨៦៨) ជា​អ្នក​ការ​ទូត​ជាតិ​បារាំង​ដែល​ធ្វើ​ការ​នៅ​ទ្វីប​អាស៊ី​នៅ​សតវត្ស​ទី ១៩ ។

គាត់​​ជា​កុង​ស៊ុល​បារាំង​ទី​ ១ ​ប្រចាំ​នៅ​ សៀង​ហៃ ពី​ថ្ងៃ ២៣ មករា ១៨៤៨ ដល់​ ថ្ងៃ ១០ មិថុនា ១៨៥៣ ។ គាត់​បាន​បង្កើត​ ដែន​ដី​បារាំង​នៅ​សៀង​ហៃ (Shanghai French Concession) នៅ​ឆ្នាំ ១៨៤៩ ។

នៅ​ឆ្នាំ ១៨៥៦ គាត់​ត្រូវ​បាន​តែង​តាំង​ជា​បេសកជន​ទៅ​ចូល​គាត់​ ស្ដេច​មង្ឃុត (King Mongkut) ​របស់​ថៃឡង់ដ៍ ។ សន្ធិសញ្ញា​មួយ​ត្រូវ​បាន​ចុះ​ហត្ថលេខា​នៅ​ថ្ងៃ​ទី ១៥ ខែ​សីហា ១៨៥៦ ដើម្បី​សម្រួល​ដល់​ជំនួញ ធានា​​នូវ​សេរីភាព​សាសនា និង អនុញ្ញាត​ឲ្យ​កប៉ាល់​ចម្បាំង​បារាំង​ធ្វើ​ដំណើរ​ទៅ បាង​កក

គាត់​បាន​ទៅ​ដល់​ប្រទេស​វៀតណាម​នៅ​ឆ្នាំ ១៨៥៧ ដើម្បី​ទាម​ទារ​ឲ្យ​មាន​ការ​បង្កើត​ស្ថាន​កុងស៊ុល​មួយ​នៅ ហ្វេ (Huế) សេរីភាព​ខាង​ជំនួញ​ និង​សាសនា និង​ បញ្ចប់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ទៅ​លើ​គ្រិស្តបរិស័ទ ។ ទោះ​ជា​យ៉ាង​ណា រាជវាំង​វៀតណាម​បាន​បដិសេធ​នូវ​រាល់​សំណើ​សុំ​របស់​គាត់ ។ នៅ​ពេល​បេសកកម្ម​របស់​គាត់​បាន​ទទួល​បរាជ័យ អធិរាជ​ណាប៉ូឡេអុង​ទី ៣ បាន​សម្រេច​បញ្ជូន​ទាហាន​ ៣,០០០ នាក់​ទៅ​វៀតណាម​ក្រោម​ការ​​បញ្ជា​របស់​ឧត្ដមនាវី រីហ្គោល ដឺ ហ្គេនួយយី ​(Rigault de Genouilly) ដែល​បាន​ដណ្ដើម​កាន់​កាប់​ ដា ណាង (Da Nang) នៅ​ថ្ងៃ ០១ កញ្ញា ១៨៥៨ ។

គាត់​បាន​បម្រើ​ការ​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ក្រុង​សៀងហៃ​ពី​ថ្ងៃ ០១ ឧសភា ១៨៦២ ។ ពីឆ្នាំ ១៨៦៣ ​ដល់​ឆ្នាំ ១៨៦៨ គាត់​ជា​កុងស៊ុល​នៅ ​ធៀន​ជិន (Tientsin) ហើយ​បាន​ស្លាប់​នៅ​ទី​នោះ​​ នៅ​ឆ្នាំ ១៨៦៨ ។

ចំណាំ ៖ បើ​តាម​សៀវភៅ​ប្រវត្តិសាស្ត្រ​ខ្មែរ​នានា យើង​អាច​ដឹង​ថា​ ឆាលស៍ ដឺ ម៉ុងទីញី នេះ​ហើយ​ដែល​នៅ ខែ សីហា ១៩៥៦ បាន​មក​សំណាក់​នៅ​កំពត​ ហើយ​បញ្ជូន​បព្វជិត​​មួយ​អង្គ​ឲ្យ​មក​ចូល​គាល់ ​ស្ដេច​អង្គ​ដួង​ ជា​ការ​តប​ទៅ​នឹង​​​សំបុត្រ​ដែល​ ស្ដេច​អង្គ​ដួង​ បាន​បញ្ជូន​ទៅ អធិរាជ​ណាប៉ូឡេអុង​ទី ៣ ​តាម​រយៈ​កុងស៊ុល​បារាំង​នៅ​ សិង្ហបុរី ។ ទោះជា​យ៉ាង​ណា កិច្ចការ​នេះ​ត្រូវ​បរាជ័យ​ទាំង​ស្រុង​ដោយ​ការ​ធ្វេស​ប្រហែស និង ខ្វះ​ភាព​ប៉ិន​ប្រសព្វ​របស់​​គាត់ ។

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in បុគ្គល​ដែល​យើង​គួរ​តែ​ស្គាល់, អ្នក​នយោបាយ and tagged , , , , , . Bookmark the permalink.

4 Responses to លោក ឆាលស៍ ដឺ ម៉ុងទីញី (១៨០៥ – ១៨៦៨)

  1. ស្រុកស្រែ និយាយថា៖

    អរគុណតាម៉ាប់។ អត្ថបទបែបនេះ ខ្ញុំចូលចិត្ត​អានជាង​អត្ថបទ​ដែល​​ដកស្រង់​យក​តាម​​ដំណឹង​ព័ត៌មានរបស់​វែបសៃកាសែត​ឡូកាល់​ខ្លះ​ ដែលជា​ប្រទេស​កាសែត​ខ្ចប់មមីសមាន់…។ ខំប្រឹងតទៀតទៅ​ ខ្ញុំ​គាំទ្រ​​ប្រកាស​​បែប​នេះជានិច្ច របស់​តាម៉ាប់ឯង…

    • តា ម៉ាប់ និយាយថា៖

      អរគុណ ពូស្រុកស្រែ ។ តាំង​ពី​កើត​មក​មិនដែល​ឃើញ​មមីស​មាន់​មុខ​រ៉ា​ម៉េច​រ៉េ ទើប​តែ​ឮ​ថ្ងៃ​នេះ តែ​នៅ​ឡើយ​ឃើញ ហេហេហេ ។ តាម​ពិត​ខ្ញុំ​បក​ពី​ Wikipedia អង់គ្លេស ណឹង ។ នៅ ឌូដាត ដឺ ឡាក្រេ និង … នៅ​ក្នុង​ពង្រាង ។

  2. ស្រុកស្រែ និយាយថា៖

    កាសែតខ្ចប់មមីសមាន់ គឺជា​កាសែត​ប្រភេទ​ចុះផ្សាយ​ដំណឹង​តែ​សាកសពតៃហោង… គេហៅម្យ៉ាង​ទៀត​ថា ជាកាសែត​ធ្វើអាជីវកម្ម​ តែ​ទៅ​លើ​សាកសពតៃហោង​គ្រប់​ប្រភេទ…​ ដឹងអត់?

    • តា ម៉ាប់ និយាយថា៖

      ដឹង​ហើយ តែ​ខ្ញុំហៅ​កាសែត​ខ្ចប់​អាច់មាន់ ។ មិនគួរស៉​ពួក​នេះ មិន​ទុក​ឲ្យ​មនុស្ស​ដែល​ស្លាប់​ទៅ​ដោយ​តៃ​ហោងហើយណឹង បាន​សុខ​បន្តិច​ក៏​អត់​ ។

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s