ដំណើរ​ម៉ូតូ​ ៥ ខែត្រ


នេះ​ជា​លើក​ទី ១​ ដែល​ខ្ញុំ​បាន​ជិះ​ម៉ូតូ​កាត់​ម្ដង​ ៥ ខែត្រ (កណ្ដាល, កំពង់​ស្ពឺ, តាកែវ, កំពត និង​ កែប) ដោយ​សរុប​ពេល​វេលា​ ៣ ថ្ងៃ ២ យប់ ។ ចេញ​ដំណើរ​នៅ​ថ្ងៃ​ទី ៣០ ខែ​ធ្នូ ឆ្នាំ ២០១១ ហើយ​​ត្រឡប់​មក​វិញ​នៅ​ថ្ងៃ​ទី ០១ ខែ​មករា ឆ្នាំ​ ២០១២ (ដំណើរ​កម្សាន្ត​ ២ ឆ្នាំ) ហាហាហា ។

ថ្ងៃទី ១

ចេញ​ដំណើរ​ពី​ភ្នំពេញ​វេលា​ម៉ោង​ ០៤ ល្ងាច គោល​ដៅ​គឺ​ ខែត្រ​កំពត ជង្រុក​ផ្លែ​ធូរេន និង ម្រេច​ ។ ចេញ​ដំណើរ​ដោយ​ម៉ូតូ​សំណព្វ​ចិត្ត​របស់​ខ្ញុំ Smash Revo 09 (ជិះ​ឡើង​ហុយ​ផ្សែង) ។ ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ ០៣ កាត់​តាម​ខែត្រ​ចំនួន​ ៣ ទម្រាំ​មក​ដល់​ទី​រួម​ខែត្រ​កំពត​វេលា​ម៉ោង ០៧ យប់ ។ បន្ទាប់​មក​ក៏​សម្រេច​ចិត្ត​សម្រុក​ទៅ​កែប​ទៀត​ ទម្រាំ​ដល់​ម៉ោង ០៨ យប់ ។ ពេល​វេលា​សម្រាក​មួយ​យប់​នៅ​កែប​ពិត​ជា​អស្ចារ្យ (អង់គ្លេស​គេ​ថា luxurious) ព្រោះ​បាន​ដេក​សុទ្ធ​តែ​ Bangalow😀 ។

ថ្ងៃ​ទី ២

​សូម​អាន ខ្ញុំទៅ​ខ្ពង់​រាប​បូកគោ​ ។

ថ្ងៃ​ទី ០៣

ខ្ញុំ​ចាក​ចេញ​ពី​ក្រុង​កំពត​នៅ​​ម៉ោង​ប្រហែល​ជា​ ១១ ថ្ងៃ​ត្រង់​ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ ៣៣ ដែល​ជា​ផ្លូវ​វាង ។ ខ្ញុំ​ក៏​បាន​ចូល​ទៅ​ទស្សនា​រមណីយដ្ឋាន​ភ្នំ​កំពង់​ត្រាច​ផង​ដែរ ។ សូម​អាន ខ្ញុំទៅ​ភ្នំកំពង់​ត្រាច ​។ ខ្ញុំ​មក​ដល់​ដី​អំពេញ​វិញ​នៅ​ម៉ោង ៤ និង ៣០ នាទី ល្ងាច​ ដោយ​សុវត្ថិ​ភាព លើក​លែង​តែ​ម៉ូតូ​ខ្ញុំ​ដែល​ត្រូវ​កាត់​ច្រវាក់​ចេញ​ខ្លះ​ និង ដូរ​ប្រេង​ម៉ាស៊ីន ។

សូម​មើល​រូប​ភាព​ខ្លះ​ជា​កម្សាន្ត​ចក្ខុ ៖

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in កំណត់សរសេរ តាម៉ាប់, ដំនើរកំសាន្ត and tagged , , , , . Bookmark the permalink.

10 Responses to ដំណើរ​ម៉ូតូ​ ៥ ខែត្រ

  1. bo leang និយាយថា៖

    ស្អាតតើបង។បងប្រុសសំនាងណាស់បានដើរលេងច្រីនខេត្ត។

    • តា ម៉ាប់ និយាយថា៖

      នេះ​គេមិនហៅ​ថា​សំណាង​ទាំង​ស្រុងទេ សំខាន់​ថា​យើង​ចង់​​ឬ​មិនចង់ ។ អ្នក​ខ្លះ​មាន​លុយ​រាប់​លាន​តែ​មិនដែល​បាន​ទៅ​ណា​ផង ។

  2. ស្រុកស្រែ និយាយថា៖

    ខ្ញុំ​ស្មានតែ​ត្រឡប់មក​វិញ លើកម៉ូតូ​ដាក់​លើអាឡូរី…

  3. ស្រុកស្រែ និយាយថា៖

    ហើយអង្កាល់​ទើបតាម៉ាប់បាន​ចុះផ្សាយពី ខ្ពង់​រាប​បូកគោ?

  4. pkay_sour និយាយថា៖

    ជិះអីជិះយ៉ាងនេះ? រលាកគីលានស្លាប់ហើយតាម៉ាប់បង😀

    • តា ម៉ាប់ និយាយថា៖

      ជិះម៉ូតូ​មិនសូវ​រលាក​ប៉ុន្មាន​ទេ ផ្កាយ​អូន កុំ​ឲ្យ​តែ​ជិះ​អា​អី​ផ្សេង ហាហាហា ។ ទើប​តែជិះ​បាន ១៣០ គីឡូ ហុយៗ ព្រឹកមិញ ។😀

  5. Pingback: ខ្ញុំទៅ​ភ្នំ​កំពង់​ត្រាច | តាម៉ាប់ & យាយ​ម៉ាប់

  6. Pingback: កំពត និងកែប | តាម៉ាប់ យាយម៉ាប់

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s