តោង​ដៃខ្ញុំ​មក


វេលា​មួយ​មាន​ក្មេង​ស្រី​តូច​ម្នាក់ និង ឪពុក​របស់​នាង​កំពុង​តែ​ដើរ​ឆ្លង​ស្ពាន​យោល​មួយ​ ។ ឪពុក​របស់​នាង​តូច​នោះ​​ទំនង​ជា​ខ្លាច​​ធ្លាក់​ ក៏​បាន​ប្រាប់​ទៅ​កូន​របស់​ខ្លួន​ថា ៖

«កូន​សម្លាញ់​ តោង​ដៃ​ប៉ា​ឲ្យ​ជាប់​ណា ប្រយ័ត្ន​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក»
«ទេ​ប៉ា ប៉ា​កាន់​ដៃ​ខ្ញុំ​មក !» ក្មេង​តូច​នោះ​ប្រកែក​​ទៅ​វិញ ។
«​មាន​អី​ខុស​គ្នា​ទៅ​ កូន​សម្លាញ់​ប៉ា ?» ឪពុក​សួរ​ប្រកប​ដោយ​ទឹក​មុខ​ងឿង​ឆ្ងល់ ។
«ខុស​គ្នា​ខ្លាំង​ណាស់​ណា៎​ប៉ា ប៉ា​មិន​ដឹង​ទេ​ឬ ?» នាង​តូច​តប​នឹង​សំណួរ​របស់​ឪពុក ។
«បើ​ខ្ញុំ​កាន់​ដៃ​ប៉ា​ ហើយ​មាន​រឿង​អី​កើត​ឡើង​ ខ្ញុំ​ប្រាកដ​ជា​មាន​អាច​តោង​ដៃ​ប៉ា​ជាប់​រហូត​ទេ តែ​បើ​សិន​ជា​ប៉ា​កាន់​ដៃ​ខ្ញុំ​វិញ ខ្ញុំ​ប្រាកដ​ថា​ប៉ា​​មិន​លែង​ដៃ​ខ្ញុំ​ឡើយ​ទោះ​ក្នុង​​កាលៈទេសៈ​ណា​ក៏​ដោយ»

នៅ​ក្នុង​ទំនាក់​ទំនង​ សារសំខាន់​​របស់​​ ការ​ទុក​ចិត្ត​ មិន​មែន​ស្ថិត​នៅ​លើ​ ការចង ឡើយ តែ​វា​ស្ថិត​នៅ​ក្នុង ចំណង ។ ដូច្នេះ​ ចូរ​កាន់​ដៃ​មនុស្ស​ដែល​អ្នក​ស្រលាញ់​ជា​ជាង​រំពឹង​ឲ្យ​គេ​មក​កាន់​ដៃ​របស់​អ្នក​វិញ ។

ពួក​យើង​ជឿ​ជាក់​យ៉ាង​មុត​មាំ​ថា​ វិធីសាស្ត្រ​​ល្អ​បំផុត​សម្រាប់​​ធ្វើ​ឲ្យ​ពិភព​លោក​កាន់​តែ​ប្រសើរ​គឺ ការ​​ជួយ​ឲ្យ​បុគ្គល​ម្នាក់ ៗ មាន​ជីវិត​ដែល​ប្រសើរ​ជាង​មុន ។ ស្រប​ពេល​ដែល​យើង​ធ្វើ​ឲ្យ​ជីវិត​របស់​យើង​កាន់​តែ​ប្រសើរ​ ហើយ​ជួយ​អ្នក​ដទៃ​តាម​របៀប​នេះ​ដែល​នោះ ពិភព​លោក​នឹង​វិវឌ្ឍ​​​ទៅ​ដោយ​ឯក​​ឯង ។ សេចក្ដី​ស្រមៃ​របស់​យើង​គឺ ជំរុញ​ចិត្ត​ឲ្យ​មនុស្ស​រាល់​គ្នា​ឲ្យ​ប្រឹង​ប្រែង​​យក​ផល​ពី​ជីវិត​របស់​ខ្លួន​មក​វិញ ។ ពួក​យើង​មាន​ក្ដី​ស្រមៃ​ដ៏​ធំ​មួយ​ដែល​គ្មាន​ដែន​កំណត់ ។ ការ​ជឿ​ជាក់​របស់​យើង​​ដែល​ថា​ ការ​ផ្សព្វផ្សាយ​សារ​វិជ្ជមាន​ ប្រាកដ​ជា​បង្កើត​បាន​នូវ​ភាព​វិជ្ជមាន​ ក្នុង​អារម្មណ៍​អ្នក​រាល់​គ្នា​ដោយ​ត្រង់ ឬ​ ប្រយោល ។

Advertisements

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in រឿងខ្លី អប់រំចិត្ត​ គំនិត and tagged , , , , . Bookmark the permalink.

2 Responses to តោង​ដៃខ្ញុំ​មក

  1. Long Ny ថា:

    Dont understand about the meaning of this story. Can explain?

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s