អាកប្បកិរិយា


ការពិត​ដ៏​តូច​​មួយ​ដែល​អ្នក​អាច​មិន​ធ្លាប់​ដឹង​អាច​ធ្វើ​ឲ្យ​អ្នក​ទទួល​ជោគជ័យ​ក្នុង​ជីវិត 100%

ប្រសិន​បើ A B C D E F G H I J K L M N O P Q R S T U V W X Y Z ស្មើ​នឹង 1, 2, 3, 4, 5, 6, 7, 8, 9, 10, ​11, ​12,​ 13, ​14, ​15, ​16, ​17, ​18, ​19, ​20, 21, 22, 23, 24, 25, 26 នោះយើង​ទាញ​បាន ៖

  • ការ​ខិត​ខំ​ប្រឹង​ប្រែង​ HARDWORK = 8 + 1 + 18 + 4 + 23 + 15 + 18 + 11 = 98
  • ចំណេះដឹង KNOWLEDGE = 11 + 14 + 15 + 23 + 12 + 5 + 4 + 7 + 5= 96
  • ស្នេហា LOVE = 12 + 15 + 22 + 5 = 54
  • ភ័ព្វ​សំណាង LUCK = 12 + 23 + 3 + 11  = 47

តើ​ពួក​យើង​ភាគ​ច្រើន​មិន​គិត​ថា​អ្វី ៗ ខាង​លើ​នេះ​ជា​វត្ថុ​សំខាន់​បំផុត​សម្រាប់​ការ​ជោគជ័យក្នុង​ជីវិត​ទេ​ឬ ? តែ​​ដូច​យើង​បាន​ឃើញ​ហើយ​ថា​វា​មិន​សំខាន់​បំផុត​នោះ​ទេ ដូច្នេះ​យើង​នឹង​ស្វែង​រក​ត​ទៅ​ទៀត ។

  • ឬ​វា​​ជា​លុយ ? MONEY = 13 + 15 + 14 + 5 + 25 =72
  • ជា​ភាព​ដឹង​នាំ ? LEADERSHIP = 12 + 5 + 1 + 4 + 5 + 18 + 19 + 9 + 16 = 89 ទេ៎ មិន​មែន​ទេ !

តើ​មាន​អ្វី​ទៀត​ទៅ​ដែល​យើង​មិន​ទាន់​បាន​យក​មក​គណនា ? ជា​ទូទៅ រាល់​បញ្ហា​តែង​តែ​មាន​ដំណោះ​ស្រាយ​របស់​វា ប៉ុន្តែ​ប្រសិន​ជា​យើង​ផ្លាស់​ប្ដូរ​អាកប្បកិរិយា​របស់​​យើង​ យើង​អាច​នឹង​ទៅ​ដល់​ចំណុច​កំពូល​នោះ ! យើង​ត្រូវ​តែ​ទៅមុខ​បន្ត​ទៅទៀត !

អាកប្បកិរិយា ATTITUDE
1 + 20 + 20 + 9 + 20 + 21 + 4 + 5 = 100

ទីបំផុត​យើង​អាច​រក​ចម្លើយ​ឃើញ​ហើយ វា​គឺ​ជា អាកប្បកិរិយា​របស់​យើង ! ចូរ​ផ្លាស់​ប្ដូរ​អាកប្បកិរិយា​របស់​អ្នក អ្នក​នឹង​អាច​ផ្លាស់​ប្ដូរ​ជីវិត​របស់​អ្នក​ផង​ដែរ ។

ឥឡូវនេះ​អ្នក​បាន​ដឹង​ចម្លើយ​ហើយ តើ​អ្នក​ត្រូវ​ធ្វើ​អ្វី​ទៀត​ ? ​យ៉ាង​ហោច​ណាស់​ តាម៉ាប់ សង្ឃឹម​ថា​អ្នកអាន​នឹង​ចែក​រំលែក​អត្ថបទ​នេះ​ទៅ​កាន់​អ្នក​ជា​ទី​ស្រលាញ់​របស់​ខ្លួន​ផង​​ដែរ ។

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in អត្ថបទ ចំណេះ​ដឹង​​ទូទៅ and tagged , , , , . Bookmark the permalink.

31 Responses to អាកប្បកិរិយា

  1. លី កល្យាណ និយាយថា៖

    ទៅរកកាស្យូសិនខ្ញុំ គួរឱ្យចាប់អារម្មណ៍មែន!

  2. Bopha Than និយាយថា៖

    វិលមុខណាស់នៀក! អត់ទាំងយល់ អត់ទាំងចង់យល់។

    • តា ម៉ាប់ និយាយថា៖

      បើមិនចង់មើលទេ សូមអញ្ជើញទៅដេកទៅអ្នកនាង !

    • Bopha Than និយាយថា៖

      បងចាំមើលណា ហៅគេអញ្ចឹងទៀតហើយ។ បានមិនអីទេ ! និយាយជាមួយអ្នកដទៃ លើងផ្អែម តែនិយាយជាមួយប្អូនវិញ អូយមិនបាច់ថ្លែង។ ពេលក្មេងថា ថាក្មេងនឹងអញ្ចេះអញ្ចោះ តែបងឯងវិញ។

    • តា ម៉ាប់ និយាយថា៖

      ចុមអារករឿង បើ​ឯង​ថា​វិល​មុខ បង​ប្រាប់​ឲ្យទៅ​ដេក​ហើយ មក​ថា​បង​ណឹង​ធ្វើ​បាប​ឯង​ទៀត ។ មិនដឹង​ឆ្គាប់​ចិត្ត​ឯង​យ៉ាង​ម៉េច​ទេ បង​មិនចេះ​ទេ​ ។

    • Bopha Than និយាយថា៖

      បងឯងនេះយ៉ាប់ណាស់! ប្រុសអីយ៉ាប់ដូចបងឯងទេលោកអើយ!
      មិនបាច់មកផ្គាប់ចិត្តរបស់ខ្ញុំទេ ត្រឹមតែកុំតាមថាអោយខ្ញុំទៅបានហើយ។ កំពុងតែមិនសូវហេភីផង បងឯងនេះ។ មិនបាច់មានសង្សាល្អជាង បងឯងនោះ។ ត្រឹមតែពាក្យល្អមិនចេះប្រើផង ! លើកណាក៏ថាអោយដែរ។ បើបងឯងជាប៉ារបស់ខ្ញុំវិញណា សូមធានាថាខ្ញុំទៅរៀនមិនបាច់មានពេលមកផ្ទះទេ មិនចង់ជួបមុខ។

    • តា ម៉ាប់ និយាយថា៖

      សំណាង​ហើយ​ដែល​អ្វី​ដែល​ឯង​និយាយ​ខាង​លើ​សុទ្ធ​តែមិនមែនជា​ការពិត បើ​ពិត​មែន​នោះ អូ៎ បង​អាណិត​ឯង​យក​តែមែន​ទែន​ហើយ ហាហាហា

    • Bopha Than និយាយថា៖

      បងអើយ បើសិនវាជាការពិតមែនណា អូហូ សូមធានាថា លោកប៉ាដូចជាបងនៀកនឹងរលំរលាយដោយសារកូននេះជាមិនខាន។ តែសំណាងល្អអីដែលប៉ារបស់ខ្ញុំខុសពីបងឯងឆ្ងាយណាស់។ ចាំមើលណា ពេលដែលបងឯងមានកូនខូចៗអីនៀក តើបងឯងត្រូវធ្វើម៉េចទៅ ?

    • តា ម៉ាប់ និយាយថា៖

      អ៊ីចឹង​បាន​បង​ថាអ្វី​ដែល​ឯង​និយាយ​មិនមែន​ជា​ការ​ពិត​នោះ​ ហាហាហា

    • Bopha Than និយាយថា៖

      មនុស្សចាស់ពូកែឌឺ ! យ៉ាប់ម្មង !
      កុំអោយខ្ញុំជួបបងឯងណា

    • តា ម៉ាប់ និយាយថា៖

      គេមិនចង់ជួបណឹងហើយ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​កាន់​តែ​ចង់​ជួប​ ហាហាហា

    • Bopha Than និយាយថា៖

      ឌឺអីក៏ឌឺម្លេះលោកម្ចាស់ !
      ចាំខ្ញុំទៅប្រាប់គេគ្រប់គ្នាថា កុំចង់ជួបបងឯង។ ចាំមើលសិនក្រែងបងឯងតាមគេគ្រប់គ្នា។ ហាហា
      ហើយជាពិសេសគឺមនុស្សដែលមិនសូវគ្រប់ទឹកតែម្តង ចាំមើលថាបងឯងចង់ជួបគេទៀតទេ !

    • តា ម៉ាប់ និយាយថា៖

      បើ​ឯង​ប្រាប់​គេ​អ៊ីចឹង​ម៉េច​មាន​ប្រសិទ្ធិភាព ទាល់​តែ​គេ​ណឹង​មិនចង់​ជួប​បង​ដោយ​ចិត្ត​គេ​ផ្ទាល់

    • Bopha Than និយាយថា៖

      ហាហា ច្បាស់ទេដែលថា អ្នកណាដែលមិនចង់ជួបបង គឺបងកាន់តែចង់ជួប សូម្បីតែភេទទីបី។ ហាហាហា ចាំមើលទឹកមុខបងឯង។

      បងប្រុសសំនព្វចិត្ត ក្រែងបងឯងជាជាងថតរូតមែនបង ?
      មានអារម្មណ៏ថាចង់រៀនណាស់នៀក ! ជួយបង្រៀនបានអត់បងប្រុសសំនព្វចិត្ត។

    • តា ម៉ាប់ និយាយថា៖

      ចាំ​តែ​មើល​ទេអូន ! ហាហាហា ចេញ​ក្បាច់ឲ្យ​អស់​មក ! បង​ជា​ជាង​ថត​រូប​ មិនមែន​ថត​រូត​ទេ ណា៎ ! បើ​ចង់​ចេះ ទិញ​កាម៉េរ៉ា​ ១ សិនទៅ ! អាមួយ​នេះ​ថោក​ជាង​គេ Canon EOS 1100D $499 (with lens kit 18 – 55 mm)

    • Bopha Than និយាយថា៖

      អូយ បងបង្រៀនខ្ញុំមែនអី ! ហាហា សប្បាយចិត្តម្លេះ។ តែអត់លុយតិញកាម៉េរាផង ហិហិ។ យ៉ាប់ហើយខ្ញុំ។ តែខ្ញុំស្រលាញ់អា Canon 5day ស្អីគេនោះ។ ហឹម ថ្លៃកប់ពពក។
      មានលុយមកពីណាទិញ បើរាល់ថ្ងៃនៅរៀនសស់នឹង។ តែសប្បាយចិត្តហើយដែលបងថានឹងបង្រៀនខ្ញុំ ចាំខ្ញុំព្យាយាមអោយអស់ពីសមត្ថភាបសិន។ ហិហិ

    • តា ម៉ាប់ និយាយថា៖

      អាលោភ អីក៏​អស្ចារ្យ​ម៉េ​សឯង​ណឹង ! ហក់​លោត​ទៅ​ចូលសុទ្ធ​តែ 5D ហ្មង ប្រាប់ទៅបង​ប្រើត្រឹម​តែ 550D ទេ ។ សន្សំទៅបើ​ចង់​ប្រើ​ បង​បង្រៀន​មិនយក​លុយ​ទេ ។ ទិញ​អាមួយ​បង​ប្រាប់ទៅធូរ​លុយ​ជាង​គេ ហើយ​បើ​មាន​បង​ប្អូន​នៅ​ស្រុក​ក្រៅ ឲ្យ​គេ​ទិញ​ឲ្យ​រឹត​តែ​ធូរថ្លៃ​ទៀត ។

    • Bopha Than និយាយថា៖

      បងអើយ គ្រាន់តែថាចង់ហើយស្រលាញ់នឹងណា។ មានលុយមកពីណាទៅទិញ !
      របស់បងឯងអោយខ្ញុំទិញនឹងក៏បានដែរ តែទាស់ត្រង់ថាអត់លុយតែម្តង។ លោភអី បើស្រលាញ់មែន ! តែបងឯងត្រូវបង្រៀនខ្ញុំមែនណា។ ហើយចាំខ្ញុំសាកល្បងសួរគេសិនមើល ក្រែង១០ឆ្នាំទៀតបានមួយប្រើនឹងគេ។ ហាហា

      អគុណបងប្រុសសំនព្វចិត្ត ! អគុណមែនទែនដែលបងមានចិត្តចង់ជួយបង្រៀន។

    • តា ម៉ាប់ និយាយថា៖

      បើ​ឯង​គ្មានម៉ាស៊ីនទេ បងបង្រៀន​ឯង​មិន​បានទេ !

    • Bopha Than និយាយថា៖

      ហិហិហិ ហិហិ !

  3. Lundi Lay និយាយថា៖

    គ្រាន់តែ​ឈ្មោះខ្ញុំបាន ៩៨ ខ្វះតែ ២ទៀត ១០០😀

  4. តាម៉ាប់អើយ! រកកាស្យូគិតលេខចង់បែកភ្នែកហើយ ឈ្មោះបងបូកតាមនឹងបានដល់១៣៥%ឯណោះ:mrgreen:

  5. khmerling ភាសាខ្មែរ និយាយថា៖

    ចាំមើលពេលបានជោគជ័យហើយ ចាំចូលមកគណនាម្ដងទៀត ក្រែងលោលេខឡើង ។

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s