ខ្មៅដៃ និង ជ័រលុប


ជ័រលុប និង ខ្មៅដៃ

នៅក្នុងកាបូបប៊ិចមួយ…

ខ្មៅដៃ ៖ ឲ្យខ្ញុំសុំទោសផង !
ជ័រលុប ៖ សុំទោសរឿងអីទៅ ? ឯងមានបានធ្វើអីខុសឯណា ?
ខ្មៅដៃ ៖ ខ្ញុំសុំទោសពីព្រោះឯងរងទុក្ខដោយសារតែខ្ញុំណឹងណា ! នៅពេលដែលខ្ញុំធ្វើអ្វីមួយខុស ឯងតែងតែលុបកំហុសទាំងនោះ ។ ឯងធ្វើបែបនេះ ធ្វើឲ្យរូបឯងកាន់តែតូចទៅ ៗ ។
ជ័រលុប ៖ មិនអីទេ ! ព្រោះខ្ញុំកើតមកដើម្បីតែការងារនេះឯង ។ ឯងត្រូវការខ្ញុំនៅពេលដែលឯងធ្វើអ្វីខុស ។ បើទោះជាថ្ងៃមួយ ខ្ញុំទៅបាត់ ឯងប្រាកដជាមានជ័រលុបមួយថ្មីទៀតជាដៃគូ ។ ខ្ញុំសប្បាយចិត្តនឹងការងាររបស់ខ្ញុំ ដូច្នេះមិនបាច់បារម្ភទេ ។ ខ្ញុំមិនចង់ឃើញឯងធ្វើមុខស្អុយទេ !

ការសន្ទនារវាងវត្ថុទាំង ២ នេះពិតជាគួរឲ្យរំជួលចិត្តខ្លាំងណាស់ ! បើយើងប្រៀបធៀបមក លោកឪពុកអ្នកម្ដាយយើងគឺ ដូចជា ជ័រលុប នេះអ៊ីចឹង ឯពួកយើងជា ខ្មៅដៃ ។ លោកតែងតែនៅជិតយើងគ្រប់ពេលវេលា ដើម្បីជួយយើង ! ពេលវេលាចេះតែទៅមុខ លោកកើតទុក្ខ ចាស់ ឈឺ ហើយនឹងស្លាប់ដោយជៀសមិនរួច ឯកូន ៗ របស់គាត់នឹងរកបានមនុស្សថ្មី (ប្ដី/ប្រពន្ធ) ហើយចាកចេញពីលោក តែយ៉ាងណាក្ដី លោកនៅតែពេញចិត្តនូវអ្វីដែលលោកបានផ្ដល់ឲ្យកូន ៗ របស់លោក ! ហើយលោកមិនចូលចិត្តទាល់តែសោះនៅពេលដែលឃើញកូន ៗ របស់លោកកើតទុក្ខ ឬ មានក្ដីកង្វល់ ។ សេចក្ដីស្នេហារបស់លោកចំពោះកូន ៗ របស់លោកគឺ គ្មានព្រំដែន ។

សម្រាប់លោកឪពុកអ្នកម្ដាយគ្រប់ ៗ ព្រះអង្គ !

Advertisements

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in រឿងខ្លី អប់រំចិត្ត​ គំនិត and tagged , , , , . Bookmark the permalink.

10 Responses to ខ្មៅដៃ និង ជ័រលុប

  1. បើមាន ឡែក មួយពាន់ខ្ញុំនឹងអង្គុយចុចឱ្យគ្រប់។ តែចុចទៅចុចមកនៅតែ ឡែក អាន់ឡែក តាដែល។
    ចុះកូនអ្នកណាគេអីក៏ចេះគិតម៉េះ?

  2. vsthea ថា:

    គ្មានអ្នកណាធ្វើត្រូវ​ទាំងអស់នោះទេ ! ធ្វើខុសឲ្យស្គាល់ពីកំហុសខ្លួនឯងទើបសមជាកូនប្រុស ។

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s