ស្នាមញញឹម


ស្នាមញញឹម

គ្រាន់តែញញឹមអ្នកមិនចាំបាច់ចាយលុយទេ ហើយវាមានន័យយ៉ាងទូលំទូលាយទៀតផង
វាធ្វើឲ្យអ្នកទទួលបានស្នាមញញឹមកាន់តែមាន ហើយក៏មិនធ្វើឲ្យអ្នកដែលផ្ដល់ក្រនោះដែរ
ប្រើពេលត្រឹមមួយពព្រិចភ្នែកដើម្បីញញឹម ការចងចាំអាចឋិតថេរអស់មួយជីវិត
គ្មាននរណាម្នាក់ដែលមានប្រាក់ និង អំណាច ដោយខ្វះវាបានទេ
ហើយក៏គ្មានអ្នកក្រណាអាចយកវាទៅរកស៊ីបានដែរ
ស្នាមញញឹមបង្កើតសុភមង្គលនៅក្នុងគ្រួសារ កន្លែងការងារ និង ក្នុងចំណងមិត្តភាព
វាធ្វើឲ្យមនុស្សហត់នឿយមានអារម្មណ៍ជ្រះថ្លាឡើងវិញ
ធ្វើឲ្យអ្នកបាក់ទឹកចិត្តមានជំនឿចិត្តឡើងវិញ
ធ្វើឲ្យអ្នកកើតទុក្ខមានផ្ទៃមុខស្រស់ថ្លាឡើងវិញ
ហើយជាថ្នាំបន្សាបធម្មជាតិដ៏សាកសិទ្ធបំផុតទប់ទល់នឹងបញ្ហានានា
ទោះជាយ៉ាងណា អ្នកមិនសុំ ខ្ចី ទិញ ឬ ក៏លួច វានោះទេ
ព្រោះវាជាវត្ថុគ្មានតម្លៃប្រសិនបើគេមិនផ្ដល់ស្នាមញញឹមឲ្យអ្នកដោយសុទ្ធចិត្ត
មានមនុស្សមួយចំនួនហត់នឿយនឹងការផ្ដល់ស្នាមញញឹម
ដូច្នេះអ្នកគួរតែផ្ដល់ស្នាមញញឹមអ្នកឲ្យទៅដល់ពួកគេ
ក៏ព្រោះថា គ្មាននរណាម្នាក់ត្រូវការស្នាមញញឹមខ្លាំងជាង
អ្នកដែលបានផ្ដល់ស្នាមញញឹមរបស់ខ្លួនឲ្យទៅអ្នកដទៃអស់នោះទេ🙂

Smile is universal language

សូមញញឹម !🙂

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in រឿងខ្លី អប់រំចិត្ត​ គំនិត and tagged , , , , , . Bookmark the permalink.

18 Responses to ស្នាមញញឹម

  1. baykork និយាយថា៖

    ពិតជាមានន័យមែនលោកម្ចាស់!!
    ពេលខ្លះការញញឹម ពិតជាពិបាកនឹងស្វែងរកផងដែរ នៅខណៈណាមួយនោះ វានឹងជាឥរិយាបទមួយដែល​ពីបាកបំផុតដើម្បី​សម្រេចបានស្នាមញញឹមម្តងៗ

    • តា ម៉ាប់ និយាយថា៖

      ត្រូវ​ហើយ​លោកកូនចៅ (មិនដឹង​បាយ​នេះ​កក​តាំង​ពី​អង្កាល់ទេ) មិនមែន​​ចេះ​តែ​ញញឹម​ញញែម​ដាក់គេ​ដាក់​ឯង​គ្រប់​គ្នា​នោះ​ទេ ស្រួល​មិន​ស្រួល​គេ​ថា​យើង​ឆ្កួតទៀត !

  2. លី កល្យាណ និយាយថា៖

    រូបយាយម៉ាប់ ញញឹមស្អាតណាស់ ញញឹមស្អាតព្រោះអ្នកថតរូប…
    តែរូបក្រោមគេហ្នឹងមុខស្រដៀងតាម៉ាប់។ មែនក៏អី?

    • តា ម៉ាប់ និយាយថា៖

      ត្រូវហើយបងកល្យាណគេញញឹម​មក​កាន់​អ្នក​ថត​ណឹងណា !😀 បើ​អ្នក​ផ្សេង​ថត​ក៏​ញញឹម​មិន​ស្អាត​អ៊ីចឹង​ដែរ​ ! ចុមមុខ​ខ្ញុំ​ដូច​បាត​ដៃ វា​មិនដែល​មាន កុំ​លេង​បង្អាប់​គ្នា​ឯង !

  3. អីយ៉ាៗៗៗ នោះ ព្រមបង្ហាញមុខយាយម៉ាប់ហើយតើ! គេស្អាតហើយរាងស្វែលទៀត ម៉េចបានហៅយាយម៉ាប់ចឹងហា៎?

  4. មាន​សង្ឃឹម និយាយថា៖

    អូយ! យាយ​ម៉ាប់​ ស្អាត​ម្ល៉េះ ចឹង​តើ​បាន​ជា​តា​ម៉ាប់​លាក់​ទុក​បាន​យូ​ម្ល៉េះ ។ រីករាយ​ដែល​បាន​ចែក​រំលែក បង​ស្រលាញ់​អត្ថបទ​ និង​ រូប​នេះណាស់ ។​

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s