សង្សារ នឹង ប្រពន្ធ


១/ សង្សារចូលចិត្តចាយលុយរបស់យើង តែប្រពន្ធចូលចិត្តសន្សំលុយទុក
២/ ប្រពន្ធចូលចិត្តនាំយើងទៅផ្ទះម្ដាយ ឯសង្សារចូលចិត្តនាំយើងទៅផ្សារទំនើប
៣/ សង្សារចង់ឱ្យយើងស្លៀកពាក់កាលីប តែប្រពន្ធចង់ឱ្យយើងស្លៀកពាក់សមរម្យ
៤/ សង្សារចូលចិត្តឱ្យយើងទិញអំណោយជូន ចំណែកប្រពន្ធចូលចិត្តឱ្យយើង ទិញសម្ភារៈប្រើក្នុងផ្ទះ
៥/ ពេលយើងទិញអ្វីមួយ ប្រពន្ធតែងសួរតម្លៃ ឯសង្សារសួរថា ថ្ងៃណាទិញឱ្យទៀត
៦/ ទៅទេសចរផ្លូវឆ្ងាយ ប្រពន្ធទន្ទឹងចង់ឱ្យដល់ថ្ងៃត្រឡប់ តែសង្សារខ្លាចថ្ងៃនោះណាស់
៧/ ប្រពន្ធរអ៊ូរពេលយើងទៅបាយក្រៅ សង្សាររអូរពេលយើងមកបាយផ្ទះ
៨/ ប្រពន្ធគំរាមលែងលះ ឯសង្សារគំរាមរៀបការ
៩/ សង្សារចូលចិត្តទៅមើលកុន តែប្រពន្ធចូលចិត្តទៅផ្សារ
១០/ ប្រពន្ធពិនិត្យមើលកាបូបលុយយើង ឯសង្សារបង្ហាញកាបូបនាងឱ្យយើងមើល
១១/ យើងនិយាយថា ខ្លួនជាបុរសអស្ចារ្យ ប្រពន្ធមិនជឿ តែសង្សារធ្វើជាជឿ
១២/ ថ្ងៃបុណ្យនៃក្ដីស្រឡាញ់ យើងដើរជាមួយសង្សារ ឯប្រពន្ធដើរជាមួយកូន
១៣/ ប្រពន្ធសរសើរថា យើងសុខភាពល្អ តែសង្សារសរសើរថាយើងសង្ហារ
១៤/ សង្សារនាំយើងទៅផឹកស៊ី ចំណែកប្រពន្ធនាំយើងទៅពេទ្យ បន្ទាប់ពីផឹកស៊ី
១៥/ ប្រពន្ធតែងនិយាយពីរឿងអតីតកាល ឯសង្សារតែងនិយាយពីអនាគត
១៦/ ពេលនាំគ្នារត់ក្រោមទឹកភ្លៀង សង្សារនិយាយថាបែបនេះពិតជារ៉ូមែនទិច ប៉ុន្ដែប្រពន្ធ
និយាយថា ពិតជាឆ្កួត
១៧/ ប្រពន្ធចូលចិត្តក្រោកពីព្រលឹម ចំណែកសង្សារចូលចិត្តដេកដល់ថ្ងៃត្រង់
១៨/ សង្សារចូលចិត្តយកអាវយើងពាក់ តែប្រពន្ធចូលចិត្តយកអាវយើងទៅបោក
១៩/ ពេលយើងដេកពេទ្យ ប្រពន្ធយកបាយមកឱ្យហូត ចំណែកសង្សារយកផ្កាមកឱ្យមើល
២០/ ពេលយើងស្រវឹង ប្រពន្ធរអ៊ូ ឯសង្សារស្រវឹងដូចយើង
២១/ យើងហៅប្រពន្ធថា យាយប៉ិ តែហៅសង្សារថាអូនសំឡាញ់
២២/ ដើរជាមួយសង្សារ ពេលឃើញប្រពន្ធ យើងគេចចេញ ប៉ុន្ដែដើរជាមួយប្រពន្ធ ពេល
ឃើញសង្សារយើងសើចដោយអាថ៌កំបាំង
២៣/ ជាមួយសង្សារយើងមិនស្ដាយប្រាក់ តែជាមួយប្រពន្ធយើងមិនស្ដាយរាងកាយ
២៤/សង្សារចូលចិត្ដបបួលយើងដើរលេងយប់ តែប្រពន្ធតែងបង្ខំឱ្យយើងឆាប់មកផ្ទះ
២៥/ប្រពន្ធស្រឡាញ់ចិត្ត តែសង្សារស្រឡាញ់លុយ

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in សំណេរ ស្នេហា and tagged , , , , . Bookmark the permalink.

20 Responses to សង្សារ នឹង ប្រពន្ធ

  1. លី កល្យាណ និយាយថា៖

    រួចចុះទៅបានទ្រឹស្តីហ្នឹងមកពីណាតាម៉ាប់?
    ខ្ញុំសើចឡើងរមួលពោះ។

  2. ពេលមើលអត្ថបទនេះ បងជឿថា ម៉ែប្រពន្ធពេញចិត្តណាស់ ពេលដែលដឹងស្វាមី ក៏មើលឃើញពីគុណសម្បត្តិរបស់ខ្លួនដែរ 8) ។ ម៉េចឃើញនៅលោកប្ដីៗ ប្រពន្ធនៅតែល្អជាងស្រីកំណាន់អញ្ចឹង?:mrgreen:

  3. សម្ផស្ស និយាយថា៖

    ចឹង​មាន​តែ​យក​ទាំង​ពី​រ​ដើម្បី​បំ​ពេញ​ឱ្យ​បាន​គ្រប់​គ្រាន់ :D

  4. vsthea និយាយថា៖

    អាហ្នឹង​គេហៅស្រីស្នេហ៍ មិនមែនសង្សាទេតាម៉ាប់ ។

  5. សង្សារគេប្រើសំរាប់អ្នកនៅលីវទេ បើអ្នកមានប្រពន្ធហើយលួចលាក់ទៅ​ មានអីចឹង គេហៅថា ស្រីស្នេហ៍ ឬអាច​ហៅថា ស្រីកំណាន់ក៏បានដែរ!

    • តា ម៉ាប់ និយាយថា៖

      នេះ​បែប​គេ​ចង់​ប្រៀប​ធៀបពេល​មនុស្ស​ស្រីនៅ​ជា​សង្សារ (មុន) និង ពេល​ក្រោយ​មក​ក្លាយ​ជា​ប្រពន្ធ តើ​ខុស​គ្នា​ម៉េច​ខ្លះ ហេហេហេ

  6. អូ៎!! ចង់ថាក្រោយពីរៀបការហើយ សង្សារត្រូវក្លាយជា«ម៉ែប្រពន្ធ»ដោយស្វ័យប្រវត្តិតែម្រ៉ង ចឹងហ៎? ង៉ាស់ៗៗៗៗ😀😀😀 (ស្ទីលសើចបងកល្យាណ)

  7. ហែម​ សុខជា និយាយថា៖

    សុំ​ចំលង​ផង។ ពិត​ជា​អស្ចារ្យ​ណាស់។

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s