នូវ៉ូ/នូវែល ញូវ ថ្មី


ថ្ងៃ​មិញ​នេះ បាន​និយាយ​​គ្នា​ជា​មួយ​នឹង បងកល្យាណ អំពីប្រកាស មុន ខួរ​ក្បាល​​សំអុយ​​របស់​ខ្ញុំ​ក៏​គិត​ដល់​រឿង​ប្លែក ៗ ដែល​គិត​ថា គ្មាន​នរណា​នឹង​ទទួល​យក តែ​ទោះ​ជា​យ៉ាង​ណា គ្មាន​បញ្ហា😀 ។

រឿង​គឺ​យ៉ាង​ដូច្នេះ ខ្ញុំ​បក​ប្រែ​ពាក្យ New Delhi ថា ដេលី ថ្មី បងកល្យាណ ក៏​ដាក់​វិចារ​ថា « សុំ​ឲ្យ​ប្រើ​ពាក្យ ញូវ ដេលី ព្រោះ​ន​រណា ៗ ក៏​គេ​ស្គាល់​ដែរ ។ » ខ្ញុំ​ក៏​មិន​រឹង​ទទឹង​ច​ចេស​និយាយ​មិន​ស្ដាប់​នោះ​ដែរ តែ​ក៏​មិន​បាន​ដូរ ​ព្រោះ​បញ្ហា​ចន្លោះ​មើល​មិន​ឃើញ​នៅ WordPress បើ​ហ៊ាន​កែ ខ្ញុំ​ច្បាស់​ជា​ត្រូវ​អង្គុយ​កែ​អត្ថបទ​ទាំង​មូល​តែ​ម្ដង ។

តាម​ខ្ញុំ​នៅ​ចាំ កាល​ខ្ញុំ​នៅ​ក្មេង​ហើយ​យើង​នៅ​និយម​ភាសា​បារាំង​នៅ​ឡើយ ខ្មែរ​យើង​ហៅ New Zealand ថា នូវែល សេឡង់ដ៍  (Nouvelle Zélande) តែ​ក្រោយ​មក​ក៏​ដូរ​ទៅ​ជា ញូវ ស្ស៊ីឡេនដ៍ តាម​អង់គ្លេស​វិញ ។

នេះ​បើ​តាម​​គំនិត​ឡប់ ៗ របស់​ខ្ញុំ ដើម្បី​បុព្វហេតុ ខេមរយានកម្ម ពាក្យ​ណា​ដែល​បក​បាន​ខ្ញុំ​បក​ទាំង​អស់ ហេហេហេ ដូច្នេះ​វា​ទៅ​ជា ៖

  • សេឡង់ដ៍/ស៊្សីឡេនដ៍ ថ្មី (Nouvelle Zélande/New Zealand)
  • ដេលី ថ្មី (Nouvelle Delhi/New Delhi)
  • យ៉ក ថ្មី (Nouvelle York/New York)
  • ប៉ាពូអាស៊ី ហ្គីនេ/ប៉ាពូ ហ្គីនៀ ថ្មី (Papouasie New Guinée/Papou New Guinea) ប្រទេស​មួយ​នៅ​ជាប់​ប្រទេស​ឥណ្ឌូនេស៊ី
  • ម៉ិចស៊ិក/ម៉ិចស៊ិចកូ ថ្មី (Nouveau Mexique/New Mexico) រដ្ឋ​មួយ​របស់​សហរដ្ឋ​អាមេរិក
  • ប្រាន់ស៊្វិច ថ្មី (Nouveau Brunswick/New Brunswick) ខែត្រ​មួយ​របស់​ប្រទេស​កាណាដា
  • ហ្គាល់/វែលស៍ ខាងត្បូង ថ្មី (Nouvelle-Galles du Sud/New South Wales)  រដ្ឋ​មួយ​របស់​ប្រទេស​អូស្ត្រាលី
  • កាឡេដូនី/ខាឡេដូនៀ ថ្មី (Nouvelle Calédonie/New Caledonia) ដែនដី​របស់​បារាំង​នៅ​មហាសាគរ​​ប៉ាស៊ីហ្វិក
  • អូឡេអង់ស៏/អូលៀនស៍ ថ្មី (Nouvelle Orléans/New Orleans) ឈ្មោះ​ទី​ក្រុង​ធំ​មួយ​នៅ​រដ្ឋ ល្វីស្យានណា (Louisiana) សហរដ្ឋ​អាមេរិក

តែ​បើ​គិត​ចុះ​គិត​ឡើង​ទៅ ទាំង​នេះ​សុទ្ធ​តែ​ជា​ឈ្មោះ ថា​មិន​​ចាំ​​បាច់​បក​ក៏​បាន បក​នាំ​តែ​ឈឺ​ក្បាល ហើយ​ថែម​ទាំង​អាច​​ធ្វើ​ឲ្យ​ពិបាក​ចំណាំទៀត ! យី ចំមែន​តែ​ម្ដង តាម៉ាប់ នេះ ! គិត​អី​ប្លែក ៗ ។

សុំ​ទោស​អ្នក​ទាំង​អស់​គ្នា​ផង កុំ​ថា​អី​ថា​វ៉ាន់​ណា៎ !😀

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in កំណត់សរសេរ តាម៉ាប់ and tagged , , , , . Bookmark the permalink.

8 Responses to នូវ៉ូ/នូវែល ញូវ ថ្មី

  1. លី កល្យាណ និយាយថា៖

    ឱ ទៅចឹងទៅ!… សុទ្ធតែថ្មីទាំងអស់ កុំភ្លេច New Phnom Penh / ភ្នំពេញថ្មី ផង។😀

  2. រៀនផឹកទឹកតែ និយាយថា៖

    ហេហេហេ..តាំងពីជាប់ស្នេហ៍ហ្វេសប៊ុកមក ខានមកលេង វើតប្រេស ក៏យូរមកដែរហើយ
    បងប្អូន វើតប្រេស មាននឹកខ្ញុំដែរអត់នឹង ?

  3. monyrinataro និយាយថា៖

    ឈ្មោះទីកន្លែង ឈ្មោះមនុស្សបកបានទៀត ពិតជាឡប់ៗបស់គេមែន!

    • តា ម៉ាប់ និយាយថា៖

      ឈ្មោះមនុស្ស? ឈ្មោះទីកន្លែង​នេះបក​ក៏មិនខុស​ដែរ ព្រោះតាមពិតដូចពាក្យ New York ជាពាក្យដែល​ជនជាតិអងគ្លេស​ដែល​ទៅ​ដល់​ទឹក​ដីអាមេរិចដំបូងហៅ តាម​ក្រុង​មួយ​នៅ​ប្រទេស​អង់គ្លេស​ស្រាប់​ដែល​មាន​ឈ្មោះ​ថា York ។

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s