គំនិត​លោក​គ្រូ


ពុទ្ធសាសនិកជនប្រុសស្រីក្មេងចាស់ទាំងឡាយ ជាពិសេសយុវពុទ្ធសាសនិកទាំងឡាយ ខ្ញុំមានបំណងជួយរំឭក និង ផ្សព្វផ្សាយអំពីហេតុជាប្រធាននៃសេចក្ដីវិនាសចំនួន១២ ប្រការដែលព្រះពុទ្ធបានសម្ដែងទុក ហើយមានចំណុចជាច្រើននៅមានតម្លៃដល់សង្គមសព្វថ្ងៃ។ ដូច្នេះសូមអាន និង ពិចារណាចុះ!

ប្រធាននៃសេចក្ដីវិនាស ៖

  1. ការមិនគោរពធម៌ ឬ ច្បាប់
  2. ការសេពគប់មនុស្សអាក្រក់ ឬ អសប្បុរសជន
  3. ភាពខ្ជិលច្រអូស
  4. ខ្លួនមានទ្រព្យសម្បត្តិហើយ មិនចិញ្ចឹមមាតាបិតាដែលចាស់ជរា
  5. ចូលចិត្តប្រើពាក្យមុសាបោកបញ្ឆោតអ្នកដទៃ ជាពិសេសអ្នកបួសកាន់សីលខ្ជាប់ខ្លួន
  6. ខ្លួនមានទ្រព្យ និង មានអាហារឆ្ងាញ់ពិសាហើយ មិនចែករំលែកដល់អ្នកជុំវិញខ្លួន ជាពិសេសអ្នកក្រីក្រ
  7. ខ្លួនជាអ្នកមានទ្រព្យនៅក្នុងត្រកូលមួយ តែមិនរាប់រកប្រមូលយឹតយោងសាច់ញាតិខ្លួនដែលក្រខ្សត់ទុរគត
  8. ការប្រព្រឹត្តិល្បែងស្រី ល្បែងស្រា ល្បែងភ្នាល់ អំពើពាលាអាវាសែ
  9. មិនត្រេកអរនឹងប្រពន្ធកូនខ្លួន បែរជាជាប់ជួនងប់ងងល់នឹងស្រីពេស្យា ក្បត់ប្រពន្ធកូនខ្លួនឯង
  10. បុរសចាស់ត្រេកត្រអាលនឹងស្រីក្មេងជាប្រពន្ធ
  11. ការតាំងបុរស ឬ ស្ត្រីដែលជាអ្នកលេងខ្ជះខ្ជាយទ្រព្យឲ្យធ្វើការធំ
  12. ជនត្រកូលក្សត្រ (អ្នកដឹកនាំ) ណាជាអ្នកក្រីក្រ តែងប្រាថ្នាធំ ចង់ធ្វើជាស្ដេចចក្រ (មេដឹកនាំធំ)

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in កំណត់សរសេរ តាម៉ាប់ and tagged , , , , . Bookmark the permalink.

2 Responses to គំនិត​លោក​គ្រូ

  1. khmerling ភាសាខ្មែរ និយាយថា៖

    ខ្លឹមសារនៃព្រះធម៌នេះត្រូវគ្នានឹងធម៌បរាភវសូត្រដែលព្រះសង្ឃតែងតែសូធ្យនៅក្នុងឱកាសបោះបាយបិណ្ឌ ។ ប៉ុន្ដែអ្នកទៅបោះបាយបិណ្ឌខ្លះមិនបានយល់ខ្លឹមសារធម៌នេះទេ គេទៅក្នុងបំណងសប្បាយក៏មាន ។
    មិនដឹងថាយោបល់នេះត្រូឬក៏ខុសទេ យ៉ាងណា ៗ តម្រង់ផង ។

    • តា ម៉ាប់ និយាយថា៖

      ខ្ញុំ​មិន​ដែល​បាន​ស្តាប់​បរាភវសូត្រ​នោះទេ តែអ្វី​ដែលខ្មែរលីង​លើក​ឡើង​មក​នោះ​ពិត​ជា​ត្រូវ​ពេក​កូវ ។

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s