ខ្ញុំអាយុ ១ ឆ្នាំហើយ


ខ្ញុំមិនដែលគិតនឹកស្មានថា ខ្ញុំអាចត្រដាបត្រដួសសរសេរប្លុកនេះបានដល់គ្រប់មួយឆ្នាំនោះទេ ។ វាពិតជារឿងមួយដ៏ល្អ ដោយសារតែខ្ញុំមិនមានទម្លាប់ធ្វើអ្វីមួយឲ្យជាក់លាក់ និង ដិតដល់សោះ ។

សរុបអ្វីដែលខ្ញុំទទួលបានក្នុងរយៈពេលមួយឆ្នាំនេះ ៖

  • អត្ថបទចំនួន ១៤៨ ត្រូវបានផ្សាយ
  • មតិចំនួន  ១,០៤០ ត្រូវបានអនុញ្ញាត ដកចេញនូវមតិ spam ចំនួន ៥៣
  • ចំណូលមើលសរុបចំនួន ១៦,៦៧៥
  • ថ្ងៃដែលចំណូលមើលច្រើនបំផុតគឺ ២៦ ធ្នូ ២០១១ ចំនួន ៩៦៣
  • អត្ថបទដែលមានចំណូលច្រើនបំផុតគឺ ភ្នំពេញទីក្រុង ដ៍ ស្រស់ប្រិមប្រិយ ចំនួន ៦៣០
  • ប្រិយមិត្តដែលបានបញ្ចេញមតិច្រើនជាងគេគឺ ឌីយ៉ាផ្កាយសួគ៌ និង បងកល្យាណ
  • អ្នកជាវជាប្រចាំចំនួន ៤១ នាក់

ជាចុងក្រោយ ខ្ញុំពិតជារីករាយដែលបានស្គាល់អ្នកប្លុករាល់គ្នា ។ ក៏សូមអរគុណចំពោះអ្នកដែលតែងតែងគាំទ្រប្លុកដ៏តូចមួយរបស់ខ្ញុំនេះ សូមឲ្យអ្នកទាំងអស់គ្នាជួបប្រទះតែពុទ្ធពរទាំង ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in កំណត់សរសេរ តាម៉ាប់ and tagged , , . Bookmark the permalink.

11 Responses to ខ្ញុំអាយុ ១ ឆ្នាំហើយ

  1. លី កល្យាណ និយាយថា៖

    ទិន្នន័យនេះពិតជាទិន្នន័យដ៏កំពូលមែនហើយក្នុងចំណោមប្លក់ដែលខ្ញុំបានចូលមើល។
    ម្ចាស់ប្លក់បានធ្វើបច្ចុប្បន្នភាពប្លក់របស់ខ្លួនជាប្រចាំនាំឱ្យមានប្រិយមិត្តយើងមានឱកាស បានអាន ដឹងរឿងរ៉ាវជុំវិញខ្លួនថ្មីៗ គំនិតល្អៗ ពីប្លក់នេះ ព្រមទាំងខេមរយានកម្មភាសាខ្មែរផងដែរ។

    សូមជូនពរម្ចាស់ប្លក់ សូមលោកជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យជានិច្ច ដើម្បីអភិវឌ្ឍខ្លួន និងប្លក់នេះចែកមិត្តអ្នកអានបានដឹងរឿងរ៉ាវ និងគំនិតល្អៗ (ជាពិសេសរូបភាពស្អាតៗ) របស់លោក។

    ជូនពរពិសេសមួយទៀត សូមឱ្យឈរកាន់តំណែងតាម៉ាប់ ក្នុងចិត្តយាយម៉ាប់ជារៀងរហូត ហើយនៅតែសង់ផ្ទះក្នុងភូមិយើងប្រកបដោយសុភមង្គល … គ្រាន់បានខ្ញុំមករកបាយកក បាយក្តាំងអីផង។
    😀

    • តា ម៉ាប់ និយាយថា៖

      អរគុណប្រិយមិត្ត​ប្រចាំ​​កំពូល​ប្រចាំ​ថ្ងៃ ។ សូមអរគុណ​ចំពោះ​ការ​សរសើរ​នឹង​ការ​លើកទឹកចិត្ត ។ ខ្ញុំនឹង​ខិតខំ​ព្យាយាម​សរសេរ​បន្តដរាប​ណា​មាន​បង​កល្យាណ​នៅ​អាន ។

      អរគុណ​ចំពោះ​ការ​ជូន​ពរ​នេះ សូម​ឲ្យ​បងកល្យាណ​ទទូល​បាន​ដូច​ខ្ញុំ​ដែរ ជា​ពិសេស​សរសេរ​រឿង​ខ្លី ៗ ឲ្យ​ខ្ញុំ​អាន​ទៀត😀 ។

      ជាចុងក្រោយ ជូនពរឲ្យបង​កល្យាណ​មាន​គូ​ទ្រនាប់ទ្រាប់ចិត្ត ។ ចំពោះរឿង​បាយ កុំភ័យបង !

  2. វិសាល និយាយថា៖

    ហែបភីប៊ើសស្តេ!!!

  3. Ravy Yuth និយាយថា៖

    Happy bithday!! ជូនពរអោយមានអ្នកចូលមើលច្រើនៗ បញ្ចេញមិតិច្រើនៗ

    *** ហេះហេះ ជូនពរយើតគ្រាន់បើជាងមិនបានជូនពរមែនទេ លោកតា!!😀

  4. Pingback: 2nd Anniversary | តាម៉ាប់ យាយម៉ាប់

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s