រឿង​ពិត​ទាំង ៥ អំពីស្នេហា


បើ​សិន​ជា​អ្នក៖

1. ស្រលាញ់​នាង​ដោយ​សារ​តែ​កែវ​ភ្នែក​ដ៏​ស្រទន់​របស់​នាង ឬ​ក៏​បបូរ​​មាត់​ដ៏​ទន់​គួរ​ឲ្យ​ចង់​ថើប​ជញ្ជក់​របស់​នាង ឬ​ក៏​រាង​កាយ​ដ៏​គួរ​ឲ្យ​ទាក់ទាញ​អារម្មណ៍​របស់​នាង​នោះ នោះ​ជា – ការ​ត្រេក​ត្រអាល​នឹង​កាម​តណ្ហា​តែ​ប៉ុណ្ណោះ ។

2. ស្រលាញ់​នាង​ដោយ​សារ​តែ​ប្រាជ្ញា​របស់​នាង ឬ ក៏​ការ​យល់​ដឹង​រាក់​ជ្រៅ​អំពី​ជីវិត​នោះ នោះ​ជា – ការ​កោត​សរសើរ​តែ​ប៉ុណ្ណោះ ។

3. ស្រលាញ់​នាង​ដោយ​សារ​នាង​តែង​តែ​យំ រាល់​ពេល​ដែល​អ្នក​ព្យាយាម​ចាក​ចេញ​នោះ នោះ​ជា – ការ​អាណិត​អាសូរ​តែ​ប៉ុណ្ណោះ ។

4. ស្រលាញ់​នាង​ដោយ​សារ​តែ​នាង​ធ្វើ​ឲ្យ​អ្នក​ភ្លេច​បាយ​ភ្លេច​ទឹក ភ្លេច​ដេក​ភ្លេច​ពូន ភ្លេច​រៀន​ភ្លេច​សូត្រ​​នោះ នោះ​ជា – ការ​ឈ្លក់​វង្វេង​តែ​ប៉ុណ្ណោះ ។

5. ស្រលាញ់​នាង​ដោយ​ទាំង​ខ្លួន​អ្នក​មិន​ដឹង​ថា​ ហេតុអ្វី​បាន​ជា​បេះដូង​អ្នក​ហាក់​ដូច​ជា​ត្រូវ​បាន​នាង​ឆក់​យក​ទៅ​បាត់​ហើយ​នោះ នោះ​ជា – ស្នេហា ។

 

ស្នេហា​មាន​មូល​ហេតុ មូល​​ហេតុ​នោះ​គឺ មិន​ដឹង !
Love has it own reason, that reason is unknown !

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in សំណេរ ស្នេហា and tagged , , , . Bookmark the permalink.

12 Responses to រឿង​ពិត​ទាំង ៥ អំពីស្នេហា

  1. Kaneka Sun និយាយថា៖

    great in translate man🙂

  2. ស្រុកស្រែ និយាយថា៖

    រកយូរហើយ… ជួបលោកគ្រូបង្រៀនស្នេហា​ហើយ​តើនេះ….។ ខ្ញុំថាយកល្អ តាម៉ាប់ គួរបើក​វគ្គ “វិធីរៀនស្រឡាញ់ស្រី” មួយទៅ… ហើយ​កុំភ្លេច​ចុះ​ឈ្មោះស្រុកស្រែមួយផង… ខ្ញុំ​ទៅ​លួច​រៀន​មិន​អោយ​ស្រីៗ​ខ្ញុំ​ដឹងទេ…. ហេហេៗៗៗៗ ខ្ញុំនិយាយលេង​ទេ…😀

    • តា ម៉ាប់ និយាយថា៖

      យី គំនិត​ពូល្អដែលតាស តែទាស់​ត្រង់ថា ខ្ញុំមិនសូវ​ចំណាប់​ខាងណឹង​ដែរណឹង ខ្លាច​លួច​រៀន ៗ ស្រី ៗ មកពីក្រោយ រត់​ចែកជើង​គ្នា​មិនទាន់ ។

    • លី កល្យាណ និយាយថា៖

      ខ្ញុំនឹងទៅប្រាប់គ្រួសាររបស់ពូស្រុកស្រែ មិនឱ្យពូដឹងដូចគ្នា😀 ខ្ញុំនិយាយលេងទេ
      ផ្ទះនេះមានក្បួនច្រើនណាស់តើ ចឹងបានគេរកបានយាយម៉ាប់ស្អាតនេះស្អាត។

    • តា ម៉ាប់ និយាយថា៖

      ក្បួន​ទាក់ចិត្ត​ស្រីៗ ហ្គាៗៗៗ តាម​ពិត​ក្បួន​មាន​ច្រើន​មែន តែមិនហ៊ាន​យក​ប្រើទាំង​អស់ ខ្លាច​ម្ចាស់​ស្រីដាក់ ២ ពិល ៕

  3. លី កល្យាណ និយាយថា៖

    ពីរពិលហើយ ជាប់ចោទ និងជាប់ពិរុទ្ធទៀត កុំចង់សាកអី!

  4. លី កល្យាណ និយាយថា៖

    ពីបទប្រមូលផ្តុំគ្នាក្បត់សេចក្តីទុកចិត្ត ជាប់ពិរុទ្ធត្រូវគេតាមដានអស់មួយជីវិត ចាប់ពីថ្ងៃចាប់បានទៅ!

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s