គិត​មិនលេច


ព្រឹកនេះដោយខ្ញុំទំនេរដូចរាល់ដងព្រោះអត់ការងារធ្វើ ខ្ញុំក៏ដើរចេញពីផ្ទះសំដៅទៅតៀមកាហ្វេភូមិយើង (សាំងថ្លៃពេកមិនហ៊ានជិះម៉ូតូ) ។

តាម៉ាប់ ៖ កាហ្វេទឹកដោះគោទឹកកកមួយ ! កាហ្វេក្រាស់ ! អើ មានកាសែតមើលទេ ?

ម្ចាស់តៀម ៖ នោះកាសែត ដើមអម្ពិល ទើបទិញម្សិលមិញ !

តាម៉ាប់ ៖ ចុះអត់មានអាថ្មីរ៉េ?

ម្ចាស់តៀម ៖ មានឲ្យមើល គ្រាន់ហើយ !

ខ្ញុំក៏ទាញកាសែតនោះមកអាន ស្រាប់តែភ្ញាក់ព្រើត !

ចេញពីវៀតណាម មកលេងបងប្អូន នៅកម្ពុជា បាន២ថ្ងៃស្លាប់
ភ្នំពេញ ៖ បុរសចំណាស់ ជាជនជាតិវៀតណាម បានស្លាប់បាត់បង់ជីវិត ដោយសារជំងឺគាំងបេះដូង បន្ទាប់ពីរូបគាត់ ចាកចេញមកពីប្រទេសវៀតណាម បាន២ថ្ងៃ ដើម្បីមកលេងបងប្អូន រស់នៅប្រទេសកម្ពុជា ពេលកំពុងអង្គុយលេង ជាមួយបងស្រី ស្រាប់សុខៗដាច់ខ្យល់ស្លាប់ ទាំងនៅលើកៅអី។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១១និង១០នាទី យប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១២ ស្ថិតនៅក្នុងផ្ទះបងស្រី ជនរងគ្រោះ  នៅភូមិត្រពាំងអញ្ចាញ៣ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មាន បានឱ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ វៀង តាំងជុង ភេទប្រុស អាយុ ៦០ឆ្នាំ រស់នៅភូមិតឹងជុង ឃុំដែរភឿក ស្រុកកាងឡុង ខេត្ដ តាងយីង ប្រទេសវៀតណាម ។ ចំណែកឯបងស្រី មានឈ្មោះ កែវ សុខណាង រស់នៅភូមិ-សង្កាត់ កើតហេតុខាងលើ។

អានបន្ថែម ទីនេះ

តាម៉ាប់ ៖ ណែ មកជួយមើលគ្នាតិចមើលហា៎ ! មើលមិនយល់ទេ !

ម្ចាស់តៀម ៖ មើស អត់ចេះអក្សរទេឬ បានអានមិនយល់ ! អូ គ្រាន់តែអ៊ីចឹងក៏ឆ្ងល់ដែរ !

តាម៉ាប់ ៖ មិនឲ្យឆ្ងល់ម៉េចវ៉ើយ បើបងឈ្មោះខ្មែរ ប្អូនឈ្មោះវៀតណាម !

ម្ចាស់តៀម ៖ យី អើ ! ល្ងង់ដូចគោ ! គេមកនៅ ២០ ឆ្នាំហើយ ប្រាកដជាក្លាយជា ខ្មែរ ហើយ !

[……….]

ខ្ញុំដើរចេញមកវិញទាំងមិនអស់ចិត្ត នៅតែគិតមិនលេច !

What the hell !

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in ពត៌​មាន​ប្លែក​ៗ ផ្សាយ​យូរៗ​ម្តង and tagged , , , , . Bookmark the permalink.

36 Responses to គិត​មិនលេច

  1. Kolbot Khmer និយាយថា៖

    ជាការពិត​យួនអីឡូវដូរឈ្មោះខ្មែរងស់ហើយ

  2. ក្មេងស្រែ និយាយថា៖

    សុទ្ធ​តែ​បង​ប្អូន​យើង​តើ! បើ​ដាក់​ឈ្មោះ​ដើម​ថា «វៀង តាំង​ដាំង» ស្មាន​តា​បោះ​ឆ្នោត​បាន​ហី?

  3. Hamada និយាយថា៖

    អត់មានដែលឃើញសរសេរ កាន់លិខិតឆ្លងដែន លេខប៉ុន្មានអីសោះ សម្រាប់ជនជាតិយួន ជាច្រើន ដែល​បានប្រព្រឹត្តអំពើខុសច្បាប់ នៅស្រុកខ្មែរ​ ….

  4. ស្រុកស្រែ និយាយថា៖

    មានពេលមួយ ខ្ញុំទៅដល់ព្រំដែនបាវិត ម៉ុកបាយ… ប៉ូលីសព្រំដែនបានហៅឈ្មោះម្នាក់ម្តង ដើម្បីផ្ទៀងជាមួយនឹងលិខិតឆ្លងដែន។ បន្ទាប់ពីហៅឈ្មោះឡើងឡានអស់ទៅ នៅសល់លិខិតឆ្លងដែនមួយ ដែលប៉ូលីសហៅម្តងហើយ ម្តងទៀត… អែម ចាន់ធូ! អែម ចាន់ធូ! ទៅណាបាត់ហើយ? រំពេចនោះ ស្រាប់តែស្រ្តីវ័យក្មេងម្នាក់ ដែលឈរក្បែរប៉ូលីសព្រំដែននោះ តាំងពីយូរ ស្រែកវ៉ាសឡើង: ចាស! ខ្ញុំ..!!..??.. ប៉ូលីសព្រំដែនហួសចិត្ត លាន់មាត់ថា: អស់ទាស់អ្ហា… ភ្លេចថាខ្លួនអែង ឈ្មោះ ចាន់ធូ..!!..??..

  5. daravireak និយាយថា៖

    នេះគ្រាន់ជារឿងរបស់មនុស្សម្នាក់​ក្នុងចំណោមមនុស្សរាប់លាននាក់​ប៉ុណ្ណោះ កុំធ្វើឆ្ងល់ច្រើនពេកមើល!🙂

    • តា ម៉ាប់ និយាយថា៖

      អ៊ីចឹង​បង​បាន​ន័យ​ថា នៅ​មាន​មនុស្ស​បែប​នេះ​រាប់​លាន​នាក់​ទៀត​នៅ​ម្តុំៗ​ជា​មួយ​យើង តែគេ​មិន​និយាយ​ហាហាហា

  6. លី កល្យាណ និយាយថា៖

    អានតែអត្ថបទនេះ និងមតិញាតិ សើចកាច់កម្នាក់ឯងហើយខ្ញុំ!

  7. លី កល្យាណ និយាយថា៖

    មួយដុំប្រាំបីពាន់ ទៅ មួយម៉ឺនពីរពាន់រៀល តែតូចហើយគ្មានទឹកគ្មានកូន មានតែក្រមួន។

    និយាយរឿងយួននៅស្រុកខ្មែរខ្ញុំដើរជុំវិញទន្លេសាប ខ្ញុំឃើញយួនច្រើនជាងខ្មែរទៅទៀត!
    តិចយើងក្លាយជាជនជាតិដើមភាគតិចទៅ? គេមិនយកដីទាំងដុំដូចកាលមុនទេ តែកម្មសិទ្ធិស្របច្បាប់គឺគេមាននៅលើដីខ្មែរ។ តួយ៉ាង មានអត្តសញ្ញាណប័ណ្ណជាតិខ្មែរ សញ្ជាតិខ្មែរ…​បើមិនជឿឆែកមើលអត្តសញ្ញាណប័ណ្ណទៅ មិនមែនជាតិយួនសញ្ជាតិខ្មែរទេ!

    គ្រាន់តែជាគំនិតរវើរវាយមួយរបស់ខ្ញុំ!…

    • តា ម៉ាប់ និយាយថា៖

      គំនិត​រវើយរវាយ​របស់បងនេះ អាតា​ហូឈាម​ធ្មេញ​វា​គិត​ចេញ​យូ​រហើយណឹង ហេហេហេ ។ វាអាច​នឹង​ក្លាយ​ទៅ​ជា​ការ​ពិត​នៅ​ថ្ងៃណា​មួយ បើ​សង្គម​យើង​នៅ​តែបន្ត​ទៅមុខ​បែប​នេះ ។ អូ បង​និយាយ​រឿង​ជនជាតិ​យួនអ៊ីចឹង ខ្ញុំ​ចង់​តែ​នាំ​អាណា​ថា​អត់​មាន​យួន​នៅ​ស្រុក​ខ្មែរ ប្រណាំង​ឡាន​មួយ​ជុំ​បឹង​ទន្លេសាប​ដែលទេ ។
      គេ​មាន​អត្តសញ្ញាណ​ប័ណ្ណ​តែ​អាច​និយាយ​ខ្មែរ​មិន​ច្បាស់ ចាំ​មើល​កូន​វិញ កើត​នៅទីនេះ ប្រាកដ​ជា​ច្បាស់ អស់​អីចោត​តែ​ហ្មង !

    • លី កល្យាណ និយាយថា៖

      បើថានាំទៅមើល ចាំខ្ញុំនាំទៅដែរ។
      ខ្មែរនៅអាមេរិកច្រើនមែន តែអត្តសញ្ញាណប័ណ្ណគេ គឺជនជាតិខ្មែរ សញ្ជាតិអាមេរិកាំង(ចំពោះអ្នកបានសិទ្ធិ ចូលសញ្ជាតិ) តែស្រុកខ្មែរ យួនសុទ្ធទាំងដៃជើងមុខមាត់ ស្រាប់តែជនជាតិខ្មែរ កើតលើដីខ្មែរ សញ្ជាតិខ្មែរ!!! អួលដើមក!

    • តា ម៉ាប់ និយាយថា៖

      ហាហាហា បងកល្យាណនិយាយ​រឿង​ណឹង​ ខ្ញុំនឹក​ឃើញ​ដល់​ពួកអា​អ្នក​ខ្លះគេ​ថា ស្រុក​ណា​ក៏​មាន​អន្តោប្រវេសន៍​ដែរ​ ហេហេហេ ពួកអា​ចោរ​ម្សៀត និយាយ​មក​យក​តែ​ល្អ​ខ្លួន !

  8. ស្មែរតែនិយាយស្មែរអត់ស្បាស់

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s