ពិតមែនទេ ?


គេនិយាយថា៖

-ប្រសិន​ជា​អ្នក​ស្រលាញ់​នារី​ណា​ម្នាក់​ដែល​មាន​សម្រស់​ស្រស់​ស្អាត​គួរ​អោយ​ស្រលាញ់ និង រួសរាយ អ្នក​ត្រូវ​ដឹង​ថា អ្នក​គឺ​ជា​មនុស្ស​ម្នាក់​ដែល​មាន​សំណាង​ណាស់ ។

-ប្រសិន​ជា​អ្នក​ស្រលាញ់​នារី​ណា​ម្នាក់​ដែល​មាន​កង្វល់ និង មិន​សូវ​និយាយ​ស្តី ចូរ​ធ្វើ​អោយ​នារី​ម្នាក់​នោះ​បាន​ឃើញ​ស្នាម​ញញឹម​របស់​នាង​នៅក្នុង​កែវ​ភ្នែក​របស់អ្នក ។

-ប្រសិន​ជា​អ្នក​ស្រលាញ់​នារី​ណា​ម្នាក់​ដែល​មាន​សុខភាព​ទន់ខ្សោយ ចូរ​ធ្វើ​អោយ​បេះដូង​នារី​ម្នាក់​នោះ​រឹង​មាំ​ឡើង ។

-ប្រសិន​ជា​អ្នក​ស្រលាញ់​នារី​ម្នាក់​ដែល​មាន​សម្ផស្ស​ស្រស់​ស្អាត ចូរ​កុំ​គិត​ថា​សម្ផស្ស​ស្រស់​ស្អាត​របស់​នារី​នោះ​ជា​របស់​អ្នក​អោយ​សោះ។

-ប្រសិន​ជា​អ្នក​ស្រលាញ់​នារី​ម្នាក់​ដែល​ពូកែប្រ​ច័ណ្ឌ ចូរ​ញញឹម​រួច​អោប​នាង​អោយ​ជាប់ និង អោយ​បាន​យូរ​បំផុត ហើយ​មិន​ត្រូវ​និយាយ​នូវ​ពាក្យ​អ្វី​ទាំងអស់ ។

-ប្រសិន​ជា​អ្នក​ស្រលាញ់​នារី​ណា​ម្នាក់​ដែល​មិន​ធ្លាប់​ស្គាល់​អ្វី​ជាស្នេហា​នោះ ចូរ​ធ្វើ​អោយ​នាង​បាន​ឃើញ​ថា​នាង​គឺ​ជា​មនុស្ស​តែ​ម្នាក់​ និង​ ចុង​ក្រោយ​បង្អស់​សំរាប់​ក្តី​ស្រលាញ់​របស់​អ្នក ។

-ប្រសិន​​ជា​អ្នក​ស្រលាញ់​នារី​ណា​ម្នាក់​ដែល​ស្រលាញ់​អ្នក​ខ្លាំង​បំផុត ចូរ​ស្រលាញ់​នាង​ដូច​អ្វី​ដែល​អ្នក​ធ្លាប់​បាន​ធ្វើ និង អោយ​បាន​ច្រើន​ជាង​នេះ ។

-ប្រសិន​ជា​អ្នក​ស្រលាញ់​នារី​ម្នាក់​ដែល​មាន​មោទនភាព​លើ​ខ្លួន​ឯង​ហួស​ហេតុ​ពេក ហើយ​នាង​មិន​ស្រលាញ់​អ្នក​វិញ​នោះ ចូរ​ធ្វើ​អោយ​នាង​បាន​ឃើញ​ថា​នាង​មិន​មែន​ជា​គ្រាប់​ខ្សាច់​តែ​មួយ​គ្រាប់​គត់​នៅ​លើ​ឆ្នេរ​សមុទ្រ​ដ៏​ធំធេង​នោះ​ទេ និង ជា​ពិសេស​មិន​ត្រូវ​អស់​ក្តី​ស្រលាញ់​ចំពោះ​នាង​ឡើយ ។

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in សំណេរ ស្នេហា and tagged , , , , . Bookmark the permalink.

6 Responses to ពិតមែនទេ ?

  1. វឌ្ឍនៈខ្មែរ និយាយថា៖

    ញ៉ូម​ចូល​ចិត្ត​ចំ​នុច​ចុង​ក្រោយ​គេ😀 តែ​បើ​សិន​ជា​ញ៉ុម​វិញ​ញ៉ុម​នឹង​រក​ថ្មី​មួយ​ទៀត​ហើយ​ ពី​ព្រោះ​នៅ​សមុទ្រ​នេះ​មាន​ខ្សាច់​ច្រើន​ណាស់​!

  2. ពិតជាមានន័យមែន យកទៅសាកប្រើសិន🙂

  3. យាយ ម៉ាប់ និយាយថា៖

    men deng jea mean mnus baeb nus reu ot te…

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s