ហាត់ប្រាណ​


ដោយឥឡូវទម្ងន់ចេះតែឡើងជាលំដាប់ដោយមិនចុះសោះ (៧០ គីឡូក្រាម) ខ្ញុំក៏សម្រេចចិត្តហាត់ប្រាណដោយដើរ (មានគម្រោងធាក់កង់ និង រត់នៅពេលក្រោយ) ។ ជាធម្មតា ខ្ញុំទាត់បាល់នៅថ្ងៃសៅរ៍ ឬ អាទិត្យ យ៉ាងទៀងទាត់ តែហាក់ដូចជាមិនជួយអ្វីបានច្រើនសោះ ក្រៅពីមិនឆាប់ហត់ដូចមុន ។

ព្រឹកមិញនោះខ្ញុំដើរបាន ៧ គីឡូម៉ែត្រ លើសពីគម្រោងដើររបស់ខ្ញុំ ០,៨ គីឡូម៉ែត្រ ។ ខ្ញុំចង់ដើរបន្តឲ្យបានឆ្ងាយជាងនេះដែរព្រោះសួតមិនទាន់ស្រែក តែគួរឲ្យសោកស្ដាយព្រោះអស់ជើងបាត់ហើយ (ឥតមានបាត់ជើងទៅណារ៉េ ) ។

បើខ្ញុំអាចសម្រកទម្ងន់ខ្លួនឯងមកត្រឹម ៦០ គីឡូក្រាម វិញនោះ ប្រហែលជាខ្ញុំត្រូវប្ដូរឈ្មោះមួយទៀតហើយ មកជា តាសង្ហារ វិញ ហេហេហេ ។ ខ្ញុំមានគម្រោងច្រើនទៀតទាក់ទងនឹងកាយសម្បទារបស់ខ្ញុំ តែសុំលាក់ទុកសិន ចាំមើលថាគម្រោងទី ១ នេះទៅមុខបានសម្រេចឬឥត !

ផែនទីគម្រោង

ចម្ងាយដើរផ្ទាល់

 

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in កំណត់សរសេរ តាម៉ាប់ and tagged , , , . Bookmark the permalink.

7 Responses to ហាត់ប្រាណ​

  1. វិសាល និយាយថា៖

    ខំទៅ ទាន់ខ្លួននៅក្មេង😀

  2. លី កល្យាណ និយាយថា៖

    បន់ឱ្យប្អូនទៅជាតាសង្ហារវិញចុះ!

  3. vsthea និយាយថា៖

    សយស្តីតាសង្ហា

  4. vsthea និយាយថា៖

    អីយ៉ា វាយច្រឡំ តាមពិត​ចង់សរសេរថា​ សួស្តី

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s