លោក ហ្គីលល៍ ការ៉ុន (១៩៣៩ – ១៩៧០)


ថ្ងៃ​​ស្អែក​នេះ​ជា​ថ្ងៃ​គម្រប់​ខួប​ ៤២ ឆ្នាំ​នៃ​ការ​បាត់​ខ្លួន​របស់​អ្នក​កាសែត​បារាំង ហ្គីលល៍ ការ៉ុន (Gilles Caron) (០៨ កក្កដា ១៩៣៩ – ០៥ មេសា​១៩៧០) ដែល​បាន​បាត់​ខ្លួន​​កាល​ពី​ថ្ងៃ​ទី ០៥ មេសា ឆ្នាំ ១៩៧០ នៅ​តាម​ពេល​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ ១ នៃ​សាធារណរដ្ឋ​ខ្មែរ ដែល​តំបន់​នោះ​ជា​តំបន់​ដែល​ខ្មែរ​ក្រហម​​កាន់​កាប់ ។

ដោយ​សារ​ខ្ញុំ​ចូល​ចិត្ត​ការ​ថត​រូប​ ហើយ​​តែង​តែ​មាន​បំណង​ក្នុង​ចិត្ត​ថា​ ថ្ងៃ​ណា​មួយ​នឹង​ធ្វើ​ការ​ងារ​ដូច​គាត់ ខ្ញុំ​ក៏​យក​រូប​របស់​គាត់​មក​បង្ហាញ​អ្នក​ទាំង​អស់​គ្នា ។ ថ្ងៃស្អែក​ខ្ញុំ​នឹង​ផ្សាយ​អត្ថបទ​មួយ​ទៀត​ស្ដី​ពី​ជីវប្រវត្តិ​សង្ខេប​របស់​គាត់​ពី​ប្រភព ២ ផ្សេងគ្នា ដោយ​សារ​ថ្ងៃនេះ​ពេល​វេលា​ខើច​ខ្លី​​មិន​សម​ធួន​ល្មម​ឲ្យ​ខ្ញុំ​បក​ប្រែ​ទាន់ ។

អាច​ស្វែង​យល់​បន្ថែម​អំពី​គាត់​នៅ fondationgillescaron វេបសាយត៍​ដែល​ជា​ភាសា​បារាំង ។

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in អ្នក​កាសែត - អ្នក​ថត​រូប and tagged , , , , , . Bookmark the permalink.

15 Responses to លោក ហ្គីលល៍ ការ៉ុន (១៩៣៩ – ១៩៧០)

  1. tytabuth និយាយថា៖

    Such a photographer…

  2. លី កល្យាណ និយាយថា៖

    អីយ៉ាចេញហើយមនុស្សពិសេសរបស់តាម៉ាប់!
    តើគាត់ឈ្មោះ យី ការ៉ុង (អានតាមបារាំង) ឬហ្គីល ការ៉ុន(អានតាមអង់គ្លេស)?

    • តា ម៉ាប់ និយាយថា៖

      មិន​អាច​អាន​ចេញ​ យី បាន​ទេបង​កល្យាណ ។ ឯ ហ្គីល ណឹងអង់គ្លេស ឯបារាំង ហ្គីលល៍ ។ Caron បារាំងអាន​ចេញ ការ៉ុន បើ​អង់គ្លេស​ខ្ញុំ​គិត​ថា ខេរ៉ុន ។

    • តា ម៉ាប់ និយាយថា៖

      ជាធម្មតា​ដោយ​ខ្ញុំជា​មនុស្ស​ ៣ ភាសា បើ​ឈ្មោះ​នេះ​ជា​ជន​ជាតិ​បារាំង ឬ​ជនជាតិ​ដែល​និយាយ​ភាសា​បារាំង ខ្ញុំ​ហៅតាម​បារាំង ។ ជនជាតិ​ខ្មែរ​ ខ្ញុំ​ហៅ​តាម​ខ្មែរ ។ រីឯ​​ជនជាតិ​ផ្សេង​ពី​នេះ ខ្ញុំ​ហៅតាម​អង់គ្លេស ។

  3. ស្រុកស្រែ និយាយថា៖

    អរគុណតាម៉ាប់… បើមានពេល​ សូមជួយ​ចង​ក្រង​ប្រវត្តិរបស់​របស់លោក Sean Flynn ផង។ លោក Sean Flynn គឺ​ជាអ្នក​ថតរូប​ក្នុង​សង្រ្គាម​វៀតណាម​ដ៏​ល្បីល្បាញ…។ គាត់​បាន​​បាត់ខ្លួន​នៅ​ថ្ងៃទី ០៦ ខែមេសា ឆ្នាំ១៩៧០ នៅ​ម្តុំបាវិត ខេត្តស្វាយរៀង ប្រទេសកម្ពុជាយើង…។ ពិនិត្យ​មើល​កាលបរិច្ឆេទនៃ​ការ​បាត់ខ្លួននេះ, លោក Sean Flynn អាចជាមិត្តភក្តិ​របស់​លោក Gilles Caron ផងក៍​មិន​ដឹង ហើយ​ពួក​គេ​​ត្រូវ​បាន​​បាត់​ខ្លួន​ក្នុង​ពេល​ដំណាល​គ្នា ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង…។

    • តា ម៉ាប់ និយាយថា៖

      អរគុណពូ ។ នៅពេល​នេះ​ខ្ញុំ​កំពុង​បក​ប្រែ​អត្ថបទ​អំពី​ជីវប្រវត្តិ​របស់ ហ្គីលល៍ ការ៉ុន ពីកាសែត ខេមបូឌា ដែលី ហើយ​ក៏​បាន​ឃើញ​ឈ្មោះ​ សៀន ហ្រ្លីន នេះដែរ ។ គាត់​បាន​បាត់​ខ្លួន​ជា​មួយ​មិត្ត​ម្នាក់​ឈ្មោះ ដូណា ស្តូន ។ ខ្ញុំ​នឹង​រៀប​ចំ​បក​ប្រែ​នៅ​ថ្ងៃស្អែក សង្ឈឹម​ថា​នឹង​ទាន់​នៅ​ពេល​គម្រប់​ខួប​នៃ​ការ​បាត់​ខ្លួន​របស់​ពួកគាត់​បាន​មកដល់ ។ ពួក​គេ​អា​ច​ជា​មិត្ត​នឹង​គ្នា យ៉ាង​ហោ​ច​ណាស់​ក៏​ស្គាល់​មុខនិង​ឈ្មោះ​ដែរ ព្រោះ​ធ្វើ​ការ​ដូច​គ្នា ។

    • តា ម៉ាប់ និយាយថា៖

      យី យ៉ាប់មែនខ្ញុំស្អែកស្អីទៀត បើ​ថ្ងៃនេះ​ថ្ងៃ ០៥ ហើយ ត្រូវ​ធ្វើ​ត្រៀម​ទុក អូ៎ !!! ហ្គីលល៏ ការ៉ុន វីគីភីឌា ទៀត ហាហាហា ធ្ង​ន់​ក ។

  4. Pingback: លោក ហ្គីលល៍ ការ៉ុន ២ | តាម៉ាប់ & យាយ​ម៉ាប់

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s