លោក ហ្គីលល៍ ការ៉ុន (2)


ហ្គីល​ល៍ ការ៉ុន (០៨ កក្កដា ១៩៣៩ – ០៥ មេសា ១៩៧០) ជា​ជាង​ថត​រូប​ និង អ្នក​កាសែតរូបភាព ជាតិ​បារាំង ។

ការ៉ុន បាន​កើត​នៅ នើយយី-សៀរ-សែនណ៍ (Neuilly-sur-Seine) អូ-ដឺ-សែនណ៍ (Hauts-de-Seine)ប្រទេស​បារាំង ដោយ​មាន​ម្ដាយ​ជា​ជាតិ​ស្កុត ឪពុក​ជា​ជាតិ​បារាំង​ឈ្មោះ អេឌូអាដ ការ៉ុន (Edouard Caron) ជា​អ្នក​គ្រប់គ្រង​ក្រុម​ហ៊ុន​ធានា​រ៉ាប់​រង​មួយ ។ បន្ទាប់​ពី​ឪពុក​ម្ដាយ​របស់​គាត់​បាន​លែង​លះ​គ្នា​នៅ​ឆ្នាំ ១៩៤៦ ការ៉ុន បាន​ចំណាយ​ពេល​ ៧ ឆ្នាំ​រៀន​នឹង​ស្នាក់​នៅ ​នៅ​ឯ​សាលា​មួយ​នៅ អាហ្សង់​ជេរ (Argentières) អូត៍-សាវ័រ (Haute-Savoie) ។ ការ៉ុន មាន​ចំណូល​ចិត្ត​ខាង​ជិះ​សេះ​ ហើយ​បាន​ចំណាយ​ពេល​មួយ​រយៈ​ខ្លី​ធ្វើ​ជា​កីឡាករ​ប្រណាំង​សេះ មុន​ពេល​ដែល​គាត់​បាន​ទៅ​ ទីក្រុង​ប៉ារីស​ ដើម្បី​ចូល​រៀន​​នៅ​ វិទ្យាល័យ​ហ្សង់សុងដឺសៃយី (Jeanson de Sailly) ។ បន្ទាប់​គាត់​បាន​ផ្លាស់​ទៅ​សិក្សា​វិជ្ជាជីវៈ​កាសែត​នៅ​ សាលា​សិក្សា​អន្តរជាតិ (Ecole des Hautes Etudes Internationales) នៅ​ ទីក្រុង​​ប៉ារីស​ដដែរ ។

គាត់​បាន​បម្រើ​កាតព្វកិច្ច​យោធា​នៅ អាល់ហ៊្សេរី ពី​ឆ្នាំ ១៩៥៩ ជា​កូន​ទាហាន​ឆត្រ​យោង​ នៅ​ក្នុង​កង​​វរ​សេនា​ធំ​ម៉ារីន​ថ្មើរ​ជើង​ទី ៣ (3rd Marine Infantry Parachute Regiment) ។ អស់​រយៈ​ពេល​ជិត​ ២ ឆ្នាំ ច្បាំង​ក្នុង​សង្គ្រាម​ដែល​គាត់​មិន​គាំ​ទ្រ ការ៉ុន បដិសេធ​បន្ត​ប្រយុទ្ធ​បន្ទាប់​ពី​មាន​រដ្ឋ​ប្រហារ​មិនបាន​សម្រេច​មួយ​របស់​ឧត្ដម​សេនីយ៍​យោធា​ ៤ នាក់​នៅ ខែ មេសា ១៩៦១ ។ ជា​លទ្ធផល​ គាត់​បាន​ចំណាយ​ពេល ២ ខែ​នៅ​ក្នុង​ពន្ធនាគារ​យោធា​មុន​ពេល​បញ្ចប់​កាតព្វកិច្ច​យោធា​របស់​គាត់​នៅ​ឆ្នាំ ១៩៦២ ។

បន្ទាប់​ពី​ត្រឡប់​មក​ដល់​ប្រទេស​បារាំង​វិញ ការ៉ុន បាន​រៀប​ការ​ជា​ ម៉ារីយ៉ានណ៍ ដែល​ជា​មិត្ត​ភក្ដិ​តាំង​ពី​​វ័យ​ក្មេង ។ ពួក​គេ​មាន​កូន​ស្រី ២ នាក់​ជា​មួយ​គ្នា ម៉ារហ្សូលែនណ៍ (Marjolaine) (០៩ មិនា ១៩៦៣) និង ក្លេម៉ង់តាំង (Clémentine) (០៨ ធ្នូ ១៩៦៧) ។

នៅ​ឆ្នាំ ១៩៦៤ ការ៉ុន បាន​ចាប់​ផ្ដើម​ធ្វើការ​ជា​មួយ ប៉ាទ្រីស ម៉ូលីណាដ (Patrice Molinard) ជាង​ថតរូប​បង្ហាញ​ម៉ូត​ និង ពាណិជ្ជកម្ម ។ នៅ​ឆ្នាំ ១៩៦៥ គាត់​បាន​ចូល​រួម​ជា​មួយ ភ្នាក់​ងារ​ព័ត៌មាន​សង្គម​​អ្នក​​ក្រុងប៉ារីស APIS (Agence Parisienne d’Informations Sociales) ដែល​គាត់​បាន​ជួប រ៉េមុន ដឺប៉ាដុង (Raymond Depardon) ហើយ​បន្ទាប់​មក​បាន​ទៅ​ធ្វើ​ការ​ឲ្យ​ខាង​ភ្នាក់​ងារ ដាល់​មាស៍ (Dalmas) ។ នៅ​កំឡុង​ពេល​នោះ​ហើយ​ដែល​ស្នាដៃ​ជា​អ្នក​កាសែត​រូបភាព​​របស់​គាត់​ត្រូវ​បាន​គេ​ទទួល​ស្គាល់ ដោយ​សារ​រូប​ភាព​​របស់​គាត់​ស្ថិត​នៅ​លើ​ទំព័រ​មុខ​​នៃ​កាសែត ប៉ារីស ស័រ (Paris Soir) (២១ កុម្ភៈ ១៩៩៦៦ ការ​បាត់​ខ្លួន​របស់ បេន បារកា-Ben Barka) ។

បន្ទាប់​ពី​លា​ឈប់​ពី​ APIS ហើយ​ គាត់​បាន​បន្ត​ធ្វើ​ការ​​រយៈ​ពេល​ខ្លី​ឲ្យ​​ភ្នាក់ងារ​ថតរូប​ជន​ល្បី​ឈ្មោះ ។ ការ៉ុន បាន​ចូល​រួម​ជា​មួយ​ជា​មួយ ដឺប៉ាដុង ហើយ​បង្កើត​ភ្នាក់ងារ​ព័ត៌មាន​​ថ្មី​មួយ​ឈ្មោះ​ថា ហ្គាមម៉ា (Gamma) នៅ​ឆ្នាំ ១៩៦៧ ជាមួយនឹង អ៊ុយប៊ែរ អង់រ៉ូត​ត៍ (Hubert Henrotte) ហ្សង់ ម៉ុងតឺ (Jean Monteux) និង អ៊ូហ្គស៍ វាសសាល (Hugues Vassal) ។

ក្នុង​រយៈ​ពេល ៣ ឆ្នាំ​បន្ទាប់ ការ៉ុន បាន​បំពេញ​បេសកកម្ម​ក្នុង​តំបន់​ជម្លោះ​ធំៗ នៅ​ប្រទេស​ជា​ច្រើន​ ពាស​ពេញ​ពិភព​លោក ដូចជា ៖

  • អ៊ីស្រាអែល (Israel) ខែ មិថុនា ១៩៦៧ កំឡុង សង្គ្រាម ៦ ថ្ងៃ ។
  • វៀតណាម ខែ វិច្ឆិកា និង ធ្នូ ១៩៦៧ នៅ​ពេល​ដែល​គាត់​មាន​វត្តមាន​នៅ​ក្នុង​សមរភូមិ​ដ៏​ព្រៃផ្សៃ​​ដណ្ដើម​យក ទួល​៨៧៥ (Hill 875) នៅ​ ដាក់តូ (Dak To) ។
  • ប៊ីអាហ្រ្វា (Biafra) ខែ មេសា ១៩៦៨ ហើយ​បាន​ត្រឡប់​ទៅ​ទី​នោះ​វិញ ២ ដង​ទៀត (ខែ កក្កដា និង វិច្ឆិកា ឆ្នាំ​ដដែល) នៅ​ទី​នោះ​គាត់​បាន​ជួប ប៊ែរណារដ គូឈ្នរ (Bernard Kouchner) អនាគត​អ្នក​បង្កើត អង្គការ​ក្រុម​គ្រូពេទ្យ​គ្មាន​ព្រំដែន (Médecins Sans Frontières) ។
  • បារាំង ខែ ឧសភា ១៩៦៨ ថត​យក​រូបភាព ការ​បះបោរ​របស់​សិស្ស​និស្សិត​នៅ ទីក្រុង​​ប៉ា​រីស ។
  • ម៉ិចស្ស៊ិចកូ ខែ កញ្ញា ១៩៦៨ នៅ​ពេល​ដែល​ទាហាន និង មនុស្ស​ប្រដាប់​ដោយ​អាវុធ ធ្វើ​​ការ​បាញ់​រះ​ទៅ​លើ​ហ្វូង​បាតុករ​ដែល​ជា​សិស្ស​និស្សិត​នៅ ទីក្រុង​ម៉ិចស្ស៊ិចកូ ប៉ុន្មាន​ថ្ងៃ​មុន​ការ​បើក​ការ​ប្រកួត​អូឡាំពិច ។
  • អៀរឡង់ខាងជើង (Northern Ireland) ខែ សីហា ១៩៦៩ ដើម្បី​ថត​រូប​ជម្លោះ​បញ្ហា​ជាតិ​សាសន៍-នយោបាយ ដែល​គេ​ហៅ​ថា The Troubles ។
  • ឆេកូស្លូវ៉ាគី (Czechoslovakia) ខែ សីហា ១៩៦៩ គម្រប់​ខួប​មួយ​ឆ្នាំ នៃ​ការ​កម្ទេច​កំណែ​ទម្រង់​និទាឃៈរដូវ​ប្រាក (Prague Spring) ។

នៅ​ឆ្នាំ​ ១៩៧០ ការ៉ុន ដែល​មាន​អាយុ ៣០ ឆ្នាំ បាន​មក​ប្រទេស​កម្ពុជា បន្ទាប់​ពី​ព្រះអង្គ​ម្ចាស់​ នរោត្តម សីហនុ ត្រូវ​បាន​ទម្លាក់​ចេញ​ពី​អំណាច​ដោយ​ ឧត្ដម​សេនីយ៍ លន់​ ណុល នៅ​ថ្ងៃ ១៨ មិនា ១៩៧០ ។ នៅ​ថ្ងៃ ០៥ មេសា ការ៉ុន បាន​បាត់​ខ្លួន​​ជា​មួយ​មិត្ត​ភក្តិ​ ២ នាក់​ទៀត នៅ​តាម​ផ្លូវ​ជាតិ​លេខ ១ ដែល​គ្រប់​គ្រង​ដោយ​ កង​ឧទ្ទាម​ខ្មែរ​ក្រហម ។

នៅ​ក្នុង​អាជីព​ដ៏​ខ្លី​របស់​គាត់ ការ៉ុន បាន​ចាប់​យក​ទិដ្ឋភាព​គួរ​ឲ្យ​រំជួល​អារម្មណ៍​នៅ​ក្នុង​សម័យ​របស់​គាត់​ដូច​ជា ការ​បះបោរ គ្រោះ​ទុរភិក្ស និង សង្គ្រាម ។ គាត់​ស្ថិត​នៅ​យ៉ាង​ជិត​រវាង ការ​ធ្វើ​ដំណើរ ការ​សម្ដែង ជា​ពេល​ភាពយន្ត ថត​រូប​តារា​ភាព​យន្ត ថត​ឈុត​ពាណិជ្ជកម្ម ។ នៅ​ពេល​ដែល​គាត់​មិន​ទាន់​បាត់​ខ្លួន គាត់​មិន​បាន​បោះពុម្ព​នូវ​កម្រង​រូបភាព​របស់​គាត់​នោះ​ទេ ។ កម្រង​ទាំង​នោះ​ត្រូវ​បាន​តាំង​បង្ហាញ​នៅក្នុង​ពិធី​បុណ្យ​ប្រចាំ​ឆ្នាំ​របស់​អ្នក​ថត​រូប Rencontres d’Arles នៅ​ប្រទេស​បារាំង​ នៅ​ឆ្នាំ ២០០៦ ។

នៅ​ថ្ងៃ ១៩ ធ្នូ ឆ្នាំ ២០០៧ មូលនិធិ ហ្គីលល៍ ការ៉ុន ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ភរិយា​របស់​គាត់ ម៉ារីយ៉ានណ៍ ការ៉ុន

ទាញយកអត្ថបទដែលបកប្រែក្រៅផ្លូវការជាភាសាខ្មែរដោយខ្ញុំពីព្រឹត្តិប័ត្រ The Cambodia Daily WeekendGilles Caron

អាន​អត្ថបទ​អំពី​គាត់​ លោក ហ្គីលល៍ ការ៉ុន

អាច​ស្វែង​យល់​បន្ថែម​អំពី​គាត់​នៅ fondationgillescaron វេបសាយត៍​ដែល​ជា​ភាសា​បារាំង ។

Advertisements

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in អ្នក​កាសែត - អ្នក​ថត​រូប and tagged , , , , , . Bookmark the permalink.

4 Responses to លោក ហ្គីលល៍ ការ៉ុន (2)

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s