នរណានឹងទៅវគ្គផ្ដាច់ព្រាត់ ?


យប់នេះនរណាស៊ី ?

យប់​នេះ​ម៉ោង ១ និង ៤៥ នាទី រំលង​អាធ្រាត្រ​ចូល​ថ្ងៃ​​ទី ២៥ ខែ​មេសា ជា​ការ​ប្រកួត​ពាក់កណ្ដាល​ផ្ដាច់​ព្រាត់​ជុំ​ទី ២ UEFA Champions League រវាង ក្រុម​ការពារ​ដំណែង​ជើង​ឯក Barcelona របស់​ អេស្ប៉ាញ បើក​ទ្វារ​កីឡាដ្ឋាន Camp Nou របស់​ខ្លួន​ទទួល​ស្វាគមន៍​ក្រុម Chelsea ដែល​មក​ពី អង់គ្លេស ។ នៅ​ជើង​ទី ១ ក្រុម Chelsea បាន​បំបាក់​ក្រុម Barcelona ដោយ​លទ្ធផល​ 1 – 0 ដោយ​ថ្វី​ជើង​របស់​កីឡាករ​ជើង​ចាស់​សញ្ជាតិ​ កូដឌីវ័រ ឌីឌីយេរ ដ្រុកបា (Didier Drogba) នៅ​នាទី​​បន្ថែម​នៅ​តង់​ទី ១ ។

តើ​នរណា​នឹង​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ដែល​ត្រូវ​ប្រកួត​នៅកីឡាដ្ឋាន Allianz Arena ទឹកដី​របស់​​ក្រុម Bayern Munchen របស់ អាល្លឺម៉ង់ ដែល​ត្រូវ​ប្រកួត​ជា​មួយ​នឹង​ក្រុម Real Madrid របស់​ អេស្ប៉ាញ​ នៅ​យប់​ស្អែក ។

សម្រាប់​ការប្រកួត​យប់​នេះ​វិញ ខ្ញុំ​បន់​ឲ្យ​ Chelsea ឈ្នះ​ទៅ​ចុះ បើ​ទោះ​ជា​ខ្ញុំ​មិន​ចូល​​ចិត្ត​​ក្រុម​ទាំង​ ២ ក្ដី ហាហាហា ។

មូលហេតុ​របស់​ខ្ញុំ​គឺ ៖

  • Barcelona បាន​បំបាក់​ក្រុម​សំណព្វ​ចិត្ត​របស់​ខ្ញុំ​ ២ ដង​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ
  • Barcelona​ ឥត​ចេះ Fair Play ព្រោះលេង​បាល់​ឥត​ចែក​ឲ្យ​ក្រុម​ដទៃ​លេង​ផង (sic)
  • Chelsea ធ្លាប់​ចាញ់ក្រុម​សំណព្វ​ចិត្ត​ខ្ញុំ​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ដោយ​ ការទាត់​បាល់​ពិន័យ​ ប៉េណាំងទី អ៊ីចឹងចង់​ឲ្យ​បាន​ទៅវគ្គ​ផ្ដាច់ព្រ័ត្រ​ម្ដង​ទៀតចុះ

ចុះអាសំណព្វចិត្ត​ខ្ញុំ​គឺក្រុម​មួយណា ?

គឺអាមួយនេះឯង កំពុង​តែ​យ៉ាប់ នៅ​សល់​តែ Barclay Premiere League ១ ទេ​នៅក្នុង​ដៃ ហើយ​ត្រូវតែយ៉ាង​ហោច​ទប់​ឲ្យ​បាន​ស្មើ​ជាមួយ​បងប្អូន​សូរ​ពូជ Manchester City ដែល​ក្លាយ​ជា​អ្នក​មាន​ថ្មី ។

មិន​ចាំ​បាច់ខ្ញុំ​ប្រាប់​ឈ្មោះ​ក៏​អ្នក​ទាំង​អស់​​គ្នា​ស្គាល់​ដែរ😀

មានរូបថ្មីទើបយកបាន​ពី​គេ​អំបាញ់​មិញ ក៏យក​មក​បន្ថែម ហេហេហេ (Chelsea បែប​ប្រើ​ក្បួន​ណឹងមែន​ហើយ)

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in កីឡា - បាល់ទាត់ and tagged , , . Bookmark the permalink.

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s