សត្វអូដ្ឋ


មាន​សត្វ​​អូដ្ឋ ​ពីរ ក្បាល​ដែល​​ជា​ ​ម្ដាយ​ និង កូន កំពុង​តែ​ដេក​លេង​ដោយ​កម្ជិល ។ រំពេច​នោះ​ស្រាប់​តែ កូន​អូដ្ឋ សួរ​ទៅ​មេ​របស់​វា​ថា ៖

«តើ​ខ្ញុំ​អាច​សួរ​ម៉ាក់ ពីរបី សំណួរ​បាន​ឬ​ទេ ?»
«តើ​កូន​ឆ្ងល់​រឿង​អី កូន​សួរ​មក​ចុះ !» ម្ដាយ​វា​ឆ្លើយ​តប​មក​កូន​វិញ ។
«ម៉េច​បាន​ជា​យើង​មាន​បូក​ខ្នង ?»
«​ព្រោះ​ពួក​យើង​ជា​អម្បូរ​សត្វ​រស់​នៅ​លើ​សមុទ្រ​ខ្សាច់ យើង​​ផ្ទុក​ទឹក​នៅ​ក្នុង​បូក​ខ្នង​របស់​យើង​នេះឯង ។ មនុស្សលោក​ស្គាល់​ពួក​យើង​ក៏​ដោយ​សារ​តែ​ពួក​យើង​អាច​រស់​នៅ​ដោយ​គ្មាន​ទឹក​បាន​រយៈ​យ៉ាង​យូរ​ដែល​ណា៎ កូន !»

«អ៊ីចឹង​ហេតុ​អ្វី​បាន​ជា​ពួក​យើង​មាន​ជើង​វែង ហើយ​មាន​ប្រអប់ជើង​មូល ?»
«គឺ យើង​ប្រើ​វា​សម្រាប់​ដើរ​លើ​ដី​ខ្សាច់​ណឹង​ណា កូន​ដឹង​ទេ៎ ! ជា​មួយ​ជើង​វែង​នឹង​ប្រអប់​ជើង​មូល​របស់​ពួក​យើង គ្មាន​សត្វ​ដទៃ​ណា​ធ្វើ​បាន​ដូច​ទេ​នៅ​លើ​សមុទ្រ​ខ្សាច់»
ម្ដាយ​ឆ្លើយ​ទៅវិញ​ប្រកប​ដោយ​អំនួត ។
«អូ ខ្ញុំ​យល់​ហើយ ។ ហើយ​ចុះ​ម៉េច​បាន​ជា រោម​ភ្នែក​របស់​យើង​វែង​ៗ​ម្ល៉េះ ពេល​ខ្លះ​វា​បាំង​ភ្នែក​ខ្ញុំ​ជិត​ឈឹង​តែ​ម្ដង»
«កូន​សម្លាញ់ រោម​ភ្នែក​នេះ​ជា​វត្ថុ​ការពារ​យ៉ាង​សំខាន់​ណាស់​ណា​សម្រាប់​ពួក​យើង វា​ការពារ​យើង​ពី​ខ្សាច់ និង ខ្យល់​ ដែល​តែង​តែ​បក់​បោក​នៅ​ពាស​ពេញ​សមុទ្រ​ខ្សាច់ ។»
ម្ដាយ​និយាយ​ដោយ​ព្រិច​ភ្នែក​ដើម្បី​បង្ហាញ​ពី​វត្ថុ​ការពារ​ដ៏​សំខាន់​របស់​គេ ។
«អូ ខ្ញុំ​ដឹង​អស់ហើយ ។ បូក​ខ្នង​ សម្រាប់​ផ្ទុក​ទឹក ជើង​សម្រាប់​ដើរ​នៅ​សមុទ្រ​ខ្សាច់ ឯ​រោម​ភ្នែក​នេះ​សម្រាប់​ការពារ​ភ្នែក​ពី​ខ្សាច់ ។ តែ​ខ្ញុំ​នៅ​ឆ្ងល់​ថា តើ​​ដូច្នេះ​យើង​មក​ប្រកាច់​យក​ស្អី​នៅ​ក្នុង​សួន​សត្វ​នេះ​ទៅវិញ ?»

មូល​ន័យ​នៃ​រឿង ៖ បំណិន ចំណេះដឹង សមត្ថភាព និង​ បទពិសោធន៍ មាន​ប្រយោជន៍​តែ​ពេល​នៅ​អ្នក​នៅ​ចំ​កន្លែង​តែ​ប៉ុណ្ណោះ

ដូច្នេះ សូម​សួរ​ខ្លួន​អ្នក​ថា តើ​អ្នក​នៅ​ទី​ណា​ពេល​នេះ ???

ដូច្នេះ​ចូរ​ចាំ​ពាក្យ​ ១ ល្បះ​នេះ​ ៖

ចូរ​ស្រលាញ់​ការងារ​របស់​អ្នក
តែ​កុំ​ស្រលាញ់​ក្រុមហ៊ុន​របស់​អ្នក​ឲ្យ​សោះ
ព្រោះអ្នក​នឹង​មិនដឹង​ទាល់​តែ​សោះ​ថា
នៅ​ថ្ងៃ​ណា​ដែល​ក្រុម​ហ៊ុន​របស់​អ្នក​
ឈប់​ស្រលាញ់អ្នក

Advertisements

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in រឿងខ្លី អប់រំចិត្ត​ គំនិត and tagged , , , . Bookmark the permalink.

2 Responses to សត្វអូដ្ឋ

  1. បញ្ញា ថា:

    ចូរ​ស្រលាញ់​ការងារ​របស់​អ្នក
    តែ​កុំ​ស្រលាញ់​ក្រុមហ៊ុន​របស់​អ្នក​ឲ្យ​សោះ
    ព្រោះអ្នក​នឹង​មិនដឹង​ទាល់​តែ​សោះ​ថា
    នៅ​ថ្ងៃ​ណា​ដែល​ក្រុម​ហ៊ុន​របស់​អ្នក​
    ឈប់​ស្រលាញ់អ្នក

    ប្រយោគនេះមានតម្លៃណាស់។

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s