នរណា​នឹង​ក្លាយ​ជា​ម្ចាស់​ជើង​ឯក BPL ?


ខ្ញុំ​មិន​មែន​ជា​អ្នក​វិភាគ​កីឡា ហើយ​ក៏​មិនមែន​ជា​អ្នក​សរសេរ​ព័ត៌មាន​កីឡា​ដែរ តែ​ខ្ញុំ​ជា​ប្រិយ​មិត្ត​កីឡា​បាល់ទាត់ ។

យប់​នេះ​ម៉ោង ២ រំលង​អាធ្រាត្រ ចូល​ថ្ងៃ​ទី ០១ ខែ​ឧសភា ឆ្នាំ ២០១២ មាន​ការ​ប្រកួត​ធំ​មួយ​ Super Monday នៅ Etihad Stadium ទឹកដី​របស់​ក្រុម Manchester City បើ​ក​ទ្វារ​ទទួល​ស្វាគមន៍​ក្រុម​ការពារ​ពាន​រង្វាន់​ BPL Manchester United

បើ​ក្រុម Manchester City ឈ្នះ​គេ​អាច​មាន​ឱកាស​លើក​ពានរង្វាន់​កំពូល​របស់​ប្រទេស​អង់គ្លេស បន្ទាប់​ពី​ខក​ខាន​តាំង​ពី​ឆ្នាំ ១៩៦៨ ឯ Manchester United គឺ​សុំ​ត្រឹម​តែ​ស្មើ​វិញ​ក៏​មាន​ឱកាស​លើក​ពាន​រង្វាន់​កំពូល​របស់​ប្រទេស​អង់គ្លេស​ ជា​លើក​ទី ២០ ដែរ ហើយ​ក៏​ជា​លើក​ទី ២ ជាប់គ្នា​ផង​ដែរ ។

​សរុប​ជា​រួម​ក្នុង​ជំនួប​របស់​ក្រុម​ទាំង ២ ៖

  • នៅ​ទឹក​ដី Manchester City ឈ្នះ ២២ ស្មើ ២៤ ចាញ់ ២៦
  • នៅ​ទឹក​ដី Manchester United ឈ្នះ ៣២ ស្មើ ២៥ ចាញ់ ១៦

រយៈពេល​ ២ ឆ្នាំ​ចុង​ក្រោយ​នេះ ដែល​ Manchester City ក្លាយ​ជា​អ្នក​មាន​ថ្មី ក្រុម​ទាំង ២​ នេះ​បាន​ជួប​គ្នា​ ៥ លើក​ដោយ Manchester United ឈ្នះ ២ និង Manchester City ឈ្នះ ២ និង ស្មើ ១ ៖

  • Manchester United 0 – 0 Manchester City
  • Manchester City 1 – 2 Manchester United
  • (FA Cup) Manchester City 1 – 0 Manchester United
  • Manchester United 1 – 6 Manchester City
  • (FA Cup) Manchester City 2 – 3 Manchester United

យើង​ឃើញ​ថា​ក្រុម​ទាំង ២ នេះ នៅ ២ ឆ្នាំ​ចុង​ក្រោយ​ហាក់​មាន​កម្លាំង​ប្រដំប្រសងគ្នា​​ ដូច្នេះ​មាន​តែ​ចាំ​មើល​ទាំង​អស់​គ្នា​នោះ​ទេ នៅ​ម៉ោង ២ យប់​នេះ ។

សម្រាប់​ខ្ញុំ​គឺ ខ្ញុំ​យក Manchester United

Advertisements

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in Manchester United and tagged , , . Bookmark the permalink.

2 Responses to នរណា​នឹង​ក្លាយ​ជា​ម្ចាស់​ជើង​ឯក BPL ?

  1. វិសាល ថា:

    ដេកឬក៏អត់ទេយប់នេះ… =.=

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s