១. គាត់បានចាប់ផ្ដើមទិញភាគហ៊ុនដំបូងរបស់គាត់នៅអាយុ ១១ ឆ្នាំ ហើយឥឡូវនេះគាត់សោកស្ដាយក៏ព្រោះតែគាត់គិតថា គាត់ចាប់ផ្ដើមយឺតពេក ។
២. គាត់សន្សំលុយពីការដើរចែកចាយកាសែត ហើយទិញបានកសិដ្ឋានតូចមួយនៅអាយុ ១៤ ឆ្នាំ ។
៣. គាត់នៅតែរស់នៅផ្ទះតូចមួយដែលមានតែ ៣ បន្ទប់នៅកណ្ដាលក្រុង អូម៉ាហា (Omaha) ដដែល ដែលគាត់ទិញកាលពី ៥០ ឆ្នាំមុន ក្រោយការរៀបអាពាហ៍ពិពាហ៍របស់គាត់ ។ គាត់បញ្ជាក់ថា គាត់មានរបស់សព្វគ្រប់នៅក្នុងផ្ទះនោះ ។ ផ្ទះរបស់គាត់គ្មានរបងខាងក្រៅនោះទេ ។
៤. គាត់បើកឡានរបស់គាត់ទៅគ្រប់ទីកន្លែង ហើយគាត់គ្មានអ្នកបើកបរ និង អង្គរក្សនោះទេ ។
៥. គាត់មិនដែលធ្វើដំណើរតាមយន្តហោះឯកជននោះទេ បើទោះជាគាត់ជាម្ចាស់ក្រុមហ៊ុនយន្តហោះឯកជនធំបំផុតលើពិភពលោកក៏ដោយ ។
៦. ក្រុមហ៊ុន បៀកសាយអ៊រ ហាថាវ៉េយ៍ របស់គាត់ គ្រប់គ្រងក្រុមហ៊ុន ៦៣ ទៀត ។ គាត់សរសេរសំបុត្រមួយឆ្នាំម្ដងទៅកាន់ CEO នៃក្រុមហ៊ុនទាំងនោះដោយផ្ដល់ឲ្យពួកគេនូវគោលដៅសម្រាប់ឆ្នាំថ្មី ។ គាត់មិនដែលកោះប្រជុំ ឬ ក៏ទូរស័ព្ទទៅពួកគេ ជាប្រចាំនោះទេ ។
៧. គាត់ចេញវិន័យតែ ២ គត់ដល់ CEO នៃក្រុមហ៊ុនទាំងនោះ ៖
- វិន័យទី ១ ៖ កុំបាត់បងចំណែកភាគហ៊ុនខ្លួនឯង
- វិន័យទី ២ ៖ កុំភ្លេចវិន័យទី ១ ឲ្យសោះ
៨. គាត់មិនសូវជាមានទំនាក់ទំនងជាមួយមនុស្សលំដាប់ខ្ពស់ប៉ុន្មាននោះទេ ។ ចំណូលចិត្តរបស់គាត់ក្រោយពីបញ្ចប់ការងារគឺ ទៅផ្ទះ ធ្វើពោតលីងញ៉ាំនៅមុខទូរទស្សន៍ ។
៩. ប៊ីល ហ្គេតស៍, មហាសេដ្ឋីពិភពលោកលំដាប់ទី ២, មិនគិតដល់សោះថាគាត់មានអ្វីជារួមដូចនឹង បាហ្វហ្វេត ដូច្នេះគាត់សម្រេចថានឹងជួប បាហ្វហ្វេត តែ ៣០ នាទីតែប៉ុណ្ណោះ ។ ប៉ុន្តែជំនួបនេះអូសបន្លាយដល់ទៅ ១០ ម៉ោង ហើយចាប់ពីពេលនោះមក ហ្គេតស៍ ក្លាយជាមិត្តភក្តិ និង របស់ បាហ្វហ្វេត ។ (ពួកគេជួបគ្នានៅថ្ងៃ ៥ កក្កដា ១៩៩១)
១០. គាត់គ្មានទូរស័ព្ទដៃ ក៏ដូចជាកុំព្យូទ័រ ។
១១. គាត់តែងតែប្រាប់ក្មេងៗ ថា ៖ ជៀសចេញឲ្យឆ្ងាយពី credit cards ហើយវិនិយោគដោយខ្លួនឯង ។
១២. គាត់បានបរិច្ចាគទឹកប្រាក់ចំនួន ៣១ ពាន់លាន ដុល្លារ (ស្មើនឹង ៨៥% នៃទ្រព្យសម្បត្តិផ្ទាល់របស់គាត់) ទៅកាន់អង្គការសប្បុរសធម៌នានា ។
មុខគាត់ស្រដៀងតាម៉ាប់ 😀
ខ្ញុំឥតមានគំនិតខាងរកស៊ីសោះហ្មងបងអើយ !
ចំណុចទី ១២ ចិត្តល្អដូចគ្នា ព្រោះថ្ងៃមុនឃើញឧកញ៉ាណាទេ ទៅលេងក្មេងកំព្រា 😀
កុំមាត់ខ្លាចគេដឹង ! 😀
អូ ភ្លេចបង ! មិនមេនក្មេងកំព្រាទេ គ្រាន់ជាក្មេងនៅតាមបណ្ដាខេត្រដែលឳពុកម្ដាយមិនមានលទ្ធភាពឱ្យចូលរៀនប៉ុននោះ ។
គាត់ជាមនុស្សពិសេសមែន !
ពិសេសលើសពីពិសេស ។ គាត់ជាអ្នកជំនួញខ្លាំងបំផុតនៅសតវត្សទី ២០ ។
អើនុះ តាម៉ាប់ខ្ញុំដឹងបាត់ !!! 😛
*ក្មេងអស់នោះនៅណាដែរតាម៉ាប់??
ដឹងអីរ៉ូវ ? ក្មេងទាំងអស់នោះនៅមណ្ឌល ។ និយាយរឿងណឹងភ្លេចគិតថាមិនទាន់យករូបឱ្យក្មេងៗ ទាំងនោះផង ។ ហ៊ឹម យ៉ាប់តែហ្មងខ្ញុំ ។
គាត់ពិតជាមនុស្សគំរូបដ៏ពិសេសម្នាក់ 😀
ពិតណាស់ព្រះតេជគុណ ។