Tuk Tuk, Sir​ ? Motor Taxi, Sir ?


ប្រកាស​នេះ ខ្ញុំ​រក​ពេល​សរសេរ​យូរ​ក្រែល​ដែល​ហើយ តែ​ចេះ​តែ​គ្មាន​ពេល​​នឹង​សរសេរ​បង្ហើយ​សោះ បើ​ទោះ​ជា​គំនិត​វា​ផុលផុល​តាំង​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន​មក​ម៉្លេះ ។

រំលឹក​ដល់​រឿង​ដើម គឺ​ពេល​នោះ​ខ្ញុំ​ដើរ​ចែក​ខិត្តប័ណ្ណ​ផ្សព្វផ្សាយ​អំពី ពិពណ៌រូបភាពរបស់ CPC (មិនមែន CPP ទេ កុំច្រឡំ) នៅ​តាម​បណ្តោយ​មាត់​ទន្ល ព្រោះ​ទីនោះ​មាន​ហាង​បរទេស​ជា​ច្រើន ដែល​អាច​ឱ្យ​ខ្ញុំ​យក​ខិត្ត​ប័ណ្ណ​ទាំង​នោះ​ទៅ​ដាក់​ទុក​តាម​ហាង​និមួយៗ ។

នៅពេល​ដែល​ខ្ញុំ​កំពុង​ដើរ​នោះ ដោយ​មាន​ស្ពាយ​កាម៉េរ៉ា​​តែ​មួយ​របស់​ខ្ញុំ​ជាប់​នឹង​ខ្ឡន​ផង​នោះ​ ធ្វើ​ឱ្យ​ពូៗម៉ូតូឌុប និង តុកតុក នាំ​គ្នា​ស្រែក​មក​ខ្ញុំ​ថា «Tuk Tuk, sir? Motor taxi, sir?» ខ្ញុំ​ក៏​ឆ្លើយ​តប​ថា «ខ្ញុំ​ឥត​ជិះ​ទេ» ពួកគាត់​ក៏ថា «ហាក៎ ខ្មែរ​ទេ?»

ខ្ញុំ​នៅ​តែ​ឆ្ងល់​មិន​ទាន់​បាត់ថា តើ​គាត់​គិត​ថា​ខ្ញុំ​ជា​ជនជាតិ​អី ? បារាំង​ក៏មិនត្រូវ អាគាំង​ក៏​មិន​សម ចិន ជប៉ុន កូរ៉េ រាង​ទំនង តែ​បើ​ យួន​ បែប​ត្រូវ​ម៉ាច់​ហ្មង​ហើយ​មើល​ទៅ😀

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in កំណត់សរសេរ តាម៉ាប់ and tagged , , , , . Bookmark the permalink.

26 Responses to Tuk Tuk, Sir​ ? Motor Taxi, Sir ?

  1. គំនិតឡប់ៗ និយាយថា៖

    វា​សម​មុខ​តាឯងនោះ គឺ​យូន​ជា​គ្នា​ហើយ​មិន​ដឹងទៀត :p

  2. ctep4peace និយាយថា៖

    Yab morng Ta Mab. Nov Prey Nokor te right?

  3. បញ្ញាសោភណោ និយាយថា៖

    គេហៅយកគួរហ្នឹងណ៎ា បើហ៊ានឡើងទៅច្បាស់ជាស៊ីថ្លៃមិនខាន $$😀

  4. លី កល្យាណ និយាយថា៖

    ដឹកចយទៅណា?
    ខ្ញុំថាហើយ ថាមុខស្រដៀងវ៉ារិន បាហ្វេត៍😀

  5. Ravy Yuth និយាយថា៖

    ឌីឌូវ??? ហាសសសៗៗៗៗ សុំទោសចេះតាម៉ាម៉ាត់ហ្នឹង ហើយក៏មិនដឹងគេប្រែថាម៉េចដែរ ឡុលលលល😀

  6. vsthea និយាយថា៖

    អីយ៉ាស់ ថ្ងៃនេះម៉េចចេះខ្ញុំ ! ច្រឡំដើរចូលស្រុកយួន អត់ចេះអីម៉ាម៉ាត់ផង លាសិនហើយមិនហ៊ាននៅ​យូរ​ទេខ្លាចគេមកសួរមិនដឹងឆ្លើយ​ថាម៉េចទេ ។ សំណាងហើយ​ដែល​គេចចេញទាន់​ កុំអីគេសួរថា​បានបោះ​ឆ្នោត​​​អត់​ចប់ប៉ាដោយខ្ញុំ ព្រោះខ្ញុំអត់មានឈ្មោះ​បោះឆ្នោត​នឹងគេ​ផង អណត្តិ​មុនក៏អត់ អណត្តិ​នេះអត់​ទៀតពិតជាខ្មាស​បងប្អូន​យួន​យើងខ្លាំងណាស់ ខ្មែរនឹងគេដែរ​តែគ្មានសិទ្ធ ។

    • តា ម៉ាប់ និយាយថា៖

      គេលែងហៅយួនហើយបង គេហៅ ជនជាតិវៀតណាមសញ្ជាតិកម្ពុជា ។ ឈ្មោះដើម ហ្វឿង ឈ្មោះក្នុង​អត្តសញ្ញាណ​ប័ណ្ណ ចន្ធូ ។ ឈ្មោះដើម សឹង ឈ្មោះ​ក្នុង​អត្តសញ្ញាណ​ប័ណ្ណ សង្ហារ ។ ហាហាហា ។

  7. sopheaksrey និយាយថា៖

    ពេលខ្ញុំ​ទៅលេង វៀតណាម ជនជាតិ​វៀតណាម និយាយ វៀតណាមមកកាន់ខ្ញុំ… ពេល​ខ្ញុំទៅ ដល់​ ឡាវ ជនជាតិ​ ឡាវ និយាយ ឡាវ​មកខ្ញុំ… ពេលទៅ ដល់ ហ្វីលីពីន ជនជាតិហ្វីលីពីន ក៏និយាយ ហ្វីលីពីន មកកាន់ខ្ញុំដែរ… ពេលទៅ ដល់ អាហ្វានីស្ថាន ជនជាតិ អាហ្វានីស្ថាន ក៏និយាយភាសា អាហ្វាន់ មករកខ្ញុំទៀត… មកពី យើងជាជនជាតិ អាស៊ី សំបុរ និងមុខស្រឌៀងគ្នាច្រើនជាង…

    • តា ម៉ាប់ និយាយថា៖

      មុខស្រដៀង​គ្នា​មែន បើ​មិនស្លៀកពាក់ប្រពៃណី​ហើយ​ស្លៀក​ពាក់​​ធម្មតា​ទាំង​អស់​គ្នា​អាច​ច្រឡំ​តែ​ម្តង ជា​ពិសេស​ខាង​អាស៊ីអាគ្នេយ៍ ។ យីបានទៅច្រើនប្រទេសផង ច្រណែន​ដល់​ហើយ ។

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s