វិភាគការប្រកួត​ក្នុង​ពូល Euro 2012


ខ្ញុំ​មិនមែន​ជា​អ្នក​វិភាគ​បាល់​អាជីព ឬ​ ក៏​ជា​គ្រូ​ម៉ិ​បាល់​ឱ្យ​គេ​នាំ​គ្នា​ចាក់​ដែរ ព្រោះ​ខ្ញុំ​បាន​ត្រឹម​តែ​វិភាគ​ថា​ប្រទេស​ណា​មាន​សង្ឃឹម​ជាប់​ទៅ​វគ្គ​បន្ត​តែ​ប៉ុណ្ណោះ មិនមែន​វិភាគ​ទាំង​លទ្ធផល​ថា​ឈ្នះ​ប៉ុន្មាន​គ្រាប់​ៗ នោះ​ទេ ។

ថ្ងៃនេះ ការ​ប្រកួត​ជុំ​ទី ២ បាន​បើកឆាក​ហើយ​នៅ​ម៉ោង ២៣ និង ០០ នាទី ម៉ោង​នៅ​ក្នុង​ស្រុក ។ ដូច្នេះ​សូម​ក្រឡេក​មើល​តាម​ពូល​​និមួយៗ​វិញ​ កាល​ពី​ប្រកួត​ជុំ​ទី ១​ រួច ៖

  • ពូល A ៖ ម្ចាស់​ផ្ទះរួម​​ Poland នៅ​មាន​សង្ឃឹម​នៅ​ឡើយ ដោយ​ពឹង​ផ្អែក​លើ​កម្លាំង​ទឹក​ដី បើ​ទោះ​ជា​ការ​បើក​ឆាក​ធ្វើ​មិន​បាន​ល្អ​ក្ដី ។ ប្រទេស​ដែល​មាន​សង្ឃឹម​ជា​ង​គេ​គឺ​ ប្រទេស Russia ឯ សាធារណរដ្ឋ​ Czech ត្រូវ​ប្រឹង​ប្រែងឈ្នះ​ ២ ប្រកួត​ចុង​ក្រោយ​ ទើប​អាច​មាន​បាន​ឆ្លង​ទៅ​លេង​វគ្គ​ ៨ ក្រុម​ចុង​ក្រោយ ។ ប្រទេស Greece វិញ គេ​ក៏​ស្ថិត​នៅ​ក្នុង​ស្ថានភាព ៥០-៥០ ដែរ គេ​ត្រូវ​​ចាំ​មើល​ថា​គេ​លេង​បាន​ល្អ​ប៉ុណ្ណា។ ទស្សន៍ទាយ ៖ ប្រទេស Russia និង Poland ។
  • ពូល B ៖ ពូល​នេះ​ជា​ពូល​ស្លាប់​រស់ ព្រោះ​ប្រទេស​ ៣ ដែល​ជាប់​លេខ ១ កាល​ពី​ប្រកួត​ជម្រុះ​បាន​ជួប​គ្នា ។ ឥឡូវ​នេះ​ឃើញ​ថា Germany និង Denmark ស្ថិត​នៅ​លេខ ១ ដូចគ្នា មាន​ ៣ ពិន្ទុ និង ​គ្រាប់​ចំណេញ ១​ គ្រាប់ ឯ Netherlands និង Portugal ដែល​ចាញ់​ដូច​គ្នា​នោះ​ត្រូវ​ប្រឹង​ប្រែង​យក​ឈ្នះ​ដាច់ខាត ។ យប់​ស្អែក ជា​យប់​កាត់​សេចក្ដី បើ​ក្រុម​ឈ្នះ​បន្ត​ឈ្នះ​ទៀត ប្រទេស​ទាំង​ ២ នេះ​នឹង​ជាប់​ដោយ​ស្វ័យ​ប្រវត្តិ ។ ទស្សន៍ទាយ ៖ ប្រទេស Germany ។
  • ពូល C ៖ ពូល​នេះ ប្រទេស​ដែល​មាន​សង្ឃឹម​ជាង​គេ​គឺ ក្រុម​ម្ចាស់​ជើង​ឯក Euro 2008 និង World Cup 2010 Spain ឯ​ក្រុម​ជើង​ឯក World Cup 2006 Azzuri Italy ក៏​មាន​សង្ឃឹម​ដែល​បន្ទាប់​ពី​លេង​បាន​ស្មើ​ជា​មួយ​ក្រុម Spain ។ ទោះ​ជា​យ៉ាង​ណា​ក៏​មិន​អាច​មើល​ស្រាល​ដល់​ប្រទេស Croatia ដែល​ទើប​បំបាក់ សាធារណរដ្ឋ Ireland យ៉ាង​ចាស់ដៃ ៣ ទល់នឹង ១ ។ សាធារណរដ្ឋ​ Ireland ដែល​ខក​ខាន​មិនបាន​លេង​នៅ​ពាន​រង្វាន់​បាល់​ទាត់​ទ្វីប​អឺរ៉ុប​ រយៈ​ពេល ២៤ ឆ្នាំ​ហើយ​នោះ ប្រហែល​ជា​បាន​ត្រឹម​វេច​ស្បែក​ជើង និង ហាល​អាវ​នៅ​ត្រឹម​ការ​ប្រកួត​ក្នុង​ពូល​​នេះ​មិនខាន ។ ទស្សន៍ទាយ ៖ ប្រទេស Spain និង Italy ។
  • ពូល D ៖ ពូល​នេះ​ក៏​ជា​ពូល​ស្លាប់​រស់​ដូច​ពូល B ដែល ។ ប្រទេស France និង England បាន​ត្រឹម​ស្មើ​គ្នា ខណៈពេល​ដែល​ម្ចាស់​ផ្ទះ​រួម Ukraine បំបាក់​ប្រទេស Sweden ២ ទល់នឹង ១ ។ ទោះ​ជា​យ៉ាង​ណា​ក្តី​ក្រុម​ម្ចាស់​ផ្ទះ​រួម​ត្រូវ​ជួប​នឹង​ក្រុម​ខ្លាំង​ទាំង​ ២ ខាង​លើទៀត ។ បើ​គេ​ធ្វើ​បាន​ត្រឹម​ស្មើ​ទាំង ២ ប្រកួត គេ​អាច​មាន​សង្ឃឹម ។ ទស្សន៍ទាយ ៖ ប្រទេស France និង England ។

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in Euro 2012 and tagged , , , . Bookmark the permalink.

4 Responses to វិភាគការប្រកួត​ក្នុង​ពូល Euro 2012

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s